ព័ត៌មាន

ឯកឧត្តម ​ប៊ុន ​លើត ​អញ្ជើញ​​មាតុ​​ភូមិ​​និវត្ត​​មក​​កម្ពុជា​​វិញ​​ បន្ទាប់​​​ពី​​ចូល​​រួម​សន្និ​សីទ​ម៉ូស្គូ ​សហ​ព័ន្ធ​រុស្សី​
នាយកដ្ឋានព័ត៌មាន(៣)
329
966 ឯកឧត្តម ​ប៊ុន ​លើត ​អញ្ជើញ​​មាតុ​​ភូមិ​​និវត្ត​​មក​​កម្ពុជា​​វិញ​​ បន្ទាប់​​​ពី​​ចូល​​រួម​សន្និ​សីទ​ម៉ូស្គូ ​សហ​ព័ន្ធ​រុស្សី​

     បន្ទាប់​ពី​បំពេញ​ទស្សន​កិច្ច​អស់​រយៈ​ពេល​១​សប្តាហ៍​នៅ​សហព័ន្ធ​រុស្សី​ ឯកឧត្តម​​ នាយ​ឧត្តម​សេនីយ៍ ​ប៊ុន ​លើត ​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​និង​គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​នៃ​ព្រះ​រាជាណាចក្រ​​កម្ពុជា​ បាន​អញ្ជើញ​វិល​ត្រឡប់​មក​មាតុ​ភូមិ​វិញ ​នា​រាត្រី​ថ្ងៃទី​២៦​ ខែ​មេសា ​ឆ្នាំ​២០១៩​។ សូម​បញ្ជាក់​ថា៖ ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ទី​ក្រុង​ម៉ូស្គូ ​នៃ​សហព័ន្ធ​រុស្សី ​បាន​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការ​ពារ​ជាតិ ​សហព័ន្ធ​រុស្សី​, ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៦ ​ខែ​មេសា ​ឆ្នាំ​២០១៩​,​ ដើម្បី​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​ម៉ូស្គូ​លើក​ទី​០៨ ​ស្តី​ពី​សន្តិសុខ​អន្តរ​ជាតិ ​ដែល​ប្រព្រឹត្ត​​​ទៅនៅ​ថ្ងៃ​ទី​២៣ ​ដល់​ថ្ងៃ​ទី២​៥ ​ខែ​មេសា ​ឆ្នាំ​២០១៩​។ 

    អញ្ជើញ​ទទួល ឯកឧត្តម​ ប៊ុន ​លើត​ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​គណៈ​ប្រតិភូ ​នៅ​ឯ​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ នា​រាត្រី​នោះ ​មាន​ឯកឧត្តម​ អស់​លោក​ នាយ​ទាហាន​ជាន់​ខ្ពស់​ តំណាង​អង្គភាព​ស្ថាប័ន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ ​និង​​អគ្គ​បញ្ជាការ​ដ្ឋាន ​នៃ ​ខ.ភ.ម​ ​ជា​ច្រើន​រូប​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ