ព័ត៌មាន

សមាគម​​អតីត​​យុទ្ធជន​​ខេត្ត​​កំពង់​​ធំ​​ ប្រគល់​​ផ្ទះ​ទី​១១៥ ​អំណោយ​​សម្ដេច​​តេជោ​​ ហ៊ុន ​សែន ​ជូន​​គ្រួសារ​​អតីត​​យុទ្ធ​ជន​​ពិការ​​
នាយកដ្ឋានព័ត៌មាន(៣)
22
935 សមាគម​​អតីត​​យុទ្ធជន​​ខេត្ត​​កំពង់​​ធំ​​ ប្រគល់​​ផ្ទះ​ទី​១១៥ ​អំណោយ​​សម្ដេច​​តេជោ​​ ហ៊ុន ​សែន ​ជូន​​គ្រួសារ​​អតីត​​យុទ្ធ​ជន​​ពិការ​​

   ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ ដែល​មាន​ជីវភាព​ខ្វះខាត ​បាន​ទទួល​ផ្ទះថ្មី​ ដែល​ជា​ខ្នង​ផ្ទះ​លើក​ទី​១១៥ ​អំណោយ​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ តាម​រយៈ​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំព​ង់​ធំ​។ លោក​ ស​ ថេន ​អាយុ​៤៧ឆ្នាំ ​ជា​អតីត​យុទ្ធជន ​ដែល​បាន​ទទួល​ផ្ទះ​ថ្មី​ពី សម្តេច​តេជោ ហ៊ុ​ន ​សែន ​មាន​ឋានន្តរ​សក្ដិ​ ព្រឹន្ទ​បាល​ឯក​ អតីត​នៅ​អង្គភាព​កង​ស៊ើប​ការណ៍​យោធា​ខេត្ត​កំពង់​ធំ​ មាន​ភរិយា​ឈ្មោះ ​សៀម ​សួង​ អាយុ​៤៥​ឆ្នាំ ​មាន​កូន​ចំនួន​៤​នាក់​ នៅ​ក្នុង​បន្ទុក ​បច្ចុប្បន្ន​រស់នៅ ​ភូមិ​អូររំដេង ​ឃុំត្រពាំង​ឬស្សី ​ស្រុក​កំពង់​​ស្វាយ​ ខេត្ត​កំពង់​ធំ​។ 

   ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​និង​ជា​ប្រធាន​សមាគម ​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់​ធំ​ បាន​មាន​ប្រសាសន៍​ថា​៖ ដោយ​ចង់​ឲ្យ​ក្រុម​គ្រួសារ​របស់​អតីត​យុទ្ធជន​ទទួល​នូវ​កាដូរ​ថ្មី​ដែល​សេរី​សួរស្តី​ នៃ​ចំណង់​ដៃ​ក្នុង​ឱកាស​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ពី​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ក្រុម​ការ​ងារ​បាន​​ខិត​ខំ​ធ្វើ​ឲ្យ​ទាន់​មុន​ពេល​ចូល​ឆ្នាំ ​និង​បាន​ប្រគល់​ជូន​ផ្ទះ​ថ្មី​ ដល់​ឈ្មោះ​ ស ថេន​ និង​ក្រុម​គ្រួសារ​បាន​ទាន់​ពេល​វេលា​។​ ក្នុង​ឱ​កាស​ប្រគល់​ផ្ទះ​ថ្មី​នោះ ​ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់ថា៖ ​សម្តេច​តេជោ​​ ហ៊ុន​ សែន​ និង​ក្រុម​ការ​ងារ​សមាគម​អតីត​យុទ្ធជន ​គ្រប់​ខេត្ត​ ក្រុង ​បាន​យក​​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ​ចំពោះ​គ្រួសារ​អតីត​យុទ្ធជន​ ដោយ​មិន​ទុក​ឲ្យ​អតីត​យុទ្ធ​ជន​​ណា​ម្នាក់​រង​ទុក្ខ​វេទនា ​ដោយ​មិន​ដឹង​លឺ​ពី​អាជ្ញាធរ​នោះ​ឡើយ​។​ ជាក់ស្តែង​កន្លង​មក​នេះ ​អតីត​យុទ្ធជន​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កំពង់​ធំ​ ទោះ​ជា​នៅ​ទី​ជិត​ ឬ ​ឆ្ងាយ​ ក៏​សមាគម​បាន​ចុះទៅ​ជួយ​ដោះ​ស្រាយ​បាន​គ្រប់​ទិស​ទី​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ