ព័ត៌មាន

ពិធី​សូត្រ​មន្ត​ និងលេង​​ល្បែង​ប្រជា​ប្រិយ៍​នៅ​សាលា​នាយ​ទាហាន​សកម្ម​ នៃខ.ភ.ម
នាយកដ្ឋានព័ត៌មាន(៣)
93
931 ពិធី​សូត្រ​មន្ត​ និងលេង​​ល្បែង​ប្រជា​ប្រិយ៍​នៅ​សាលា​នាយ​ទាហាន​សកម្ម​ នៃខ.ភ.ម

     ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ប៊ុត​ សុ​ភាព​ នាយ​កសាលា​នាយ​ទាហាន​សកម្ម​ នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ និង​លោក​ជំទាវ​ រួម​នឹង​ថ្នាក់​ដឹក​នាំ​សាលា ​ព្រម​ជា​មួយ​ យោធា​ចារ្យ​ មន្ត្រី​បុគ្គលិក ​និង​និស្សិត​នាយ​ទាហាន​សកម្ម​គ្រប់​ជំនាន់​ ដែល​កំពុង​បំពេញ​កម្ម​សិក្សា​ នៅ​សាលា​នាយ​ទាហាន​សកម្ម នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ប្រមាណ​១២០០​នាក់​ កាល​ពី​ថ្ងៃ​ទី០៩​ ខែ​មេសា បាន​និមន្ត​ព្រះ​សង្ឃ​ចំនួន​១១​អង្គ​ មក​ពី​៧​វត្ត​ ដើម្បី​រៀប​ចំ​ពិធី​សូត្រ​មន្ត​ ប្រស់​ព្រំ​ លើក​រាសី ​នាំ​នៅ​សិរី​សួស្ដី​ ជ័យ​មង្គល​ ក្នុង​ឆ្នាំ​ថ្មី​ ជូន​ដល់​នាយ​ទា​ហាន​ ​ព​ល​ទា​ហាន ​និង​សិក្ខា​កាម​ដែល​កំពុង​បំពេញ​កម្ម​សិក្សា​ជំនាញ​យោធា ​នៅ​ក្នុង​សាលា​នាយ​ទាហាន​សកម្ម​ទាំង​អស់​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ ដែល​ឈាន​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ​នៅ​សាលា​នាយ​ទាហាន​សកម្ម​ក្នុង​ខេត្ត​កំពង់​ស្ពឺ​។​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ប៊ុត​ សុ​ភាព​ នាយ​កសាលា​នាយ​ទាហាន​សកម្ម​ នៃ​កង​យុទ្ធ​ពល​ខេមរ​ភូមិន្ទ​ និង​លោក​ជំទាវ​

     គួរ​រំលឹក​ថា៖ នៅ​រៀង​រាល់​ឆ្នាំ ​ឲ្យ​តែ​ជិត​ដល់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​ ថ្នាក់​ដឹក​នាំ​ក៏​ដូច​ជា​យោធា​ចារ្យ​ នៃ​សាលា​នាយ​ទាហាន​សកម្ម ​តែង​តែ​រៀប​ចំ​ពិធី​សូត្រ​មន្ត​ ប្រស់ព្រំ​ លើក​​រាសី​​ និង​​សុំ​​សេចក្តី​​សុខ​​ចម្រើន​​ ​ពី​ទេវតា​ឆ្នាំ​ថ្មី​ ដើម្បី​បាន​ប្រសិទ្ធិ​ពរ​ជ័​យ សេរី​មង្គល​ បវរ​មហា​ប្រសើរ​ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង ​និង​ពល​ទាហាន​ ដែល​បម្រើ​ការ​នៅ​ក្នុង​សាលា​នាយ​ទាហាន​សកម្ម​រួម​​ និង​និស្សិត​នាយ​ទាហាន​ដែល​កំពុង​បំពេញ​កម្ម​សិក្សា​នៅ​ក្នុង​សាលា​នេះ ​ឲ្យ​ជួប​ប្រ​ទះ​តែ​សេចក្តី​សុខ​ចំរើន​ ជា​និរន្តរ៍​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ​។​ ក្នុង​ពិធី​សូត្រ​មន្ត​ប្រស់​ព្រំ​លើក​រាសី​ សូម​នូវ​សិរី​សួស្ដី​ ជ័យ​មង្គល​ ក្នុង​ឆ្នាំ​ថ្មី​ នៅ​សាលា​នាយ​ទាហាន​សកម្មនា​ឱកាស​នោះ ​ឯកឧត្តម​ ប៊ុត​  សុ​ភាព​ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​គ្រប់​ផ្នែក​ក្នុង​សាលា ​ក៏​បាន​ប្រគេន​ដល់​ព្រះ​សង្ឃ​ចំនួន​១១​អង្គ​ ដែល​មក​ពី​វត្ត​ទាំង​៧ ​នូវ​គ្រឿង​ឧបភោគ ​បរិភោគ ​និង​ទេយ្យ​ទាន ​និង​បច្ច័យ​ចំនួន​២៥​ម៉ឺន​រៀល​។​ ក្រៅ​ពី​នោះ​ក៏​បាន​ប្រគេន​ចំពោះ​ព្រះ​ចៅ​អធិការ​វត្ត​​១អ​ង្គ ​នូវ​ប​ច្ច័យ​១៦​ម៉ឺន​រៀល​ និង​ចែក​ជូន​តា​អាចារ្យ​ យាយ​ជី ​តាជី​ មាន​ក្រមា ​និង​ថវិកា ​ថែម​ទៀត​។​ នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ ដើម្បី​ចូល​រួម​អបអរ​សាទរ​ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ​ ឆ្នាំ​កុរ ​ឯក​ស័ក​ ពុទ្ធ​សករា​ជ​២៥៦៣ ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ ​សាលា​នាយ​ទាហាន​សកម្ម​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ក៏​បាន​បង្កើត​នូវ​កម្ម​វិធី ​កំសាន្ត​ លេង​​ល្បែង​ប្រជាប្រិយ៍​ និង​កីឡាកង​ទ័ព​ដែល​មាន​ដូចជា​ ល្បែង​ទាញ​ព្រ័ត្រ​ កីឡា​ដោះ​រៀប​កាំ​ភ្លើង​ជា​ដើម​ ដែល​ក្នុង​ល្បែង​កម្សាន្ត​នី​មួយៗ​សុទ្ធ​តែ​មាន​គណៈ​កម្មការ​ ត្រួត​ពិនិត្យ​ វាយ​តម្លៃ​អោយ​ពិន្ទុ​ សម្រាប់​ក្រុម​ដែល​ឈ្នះ​ ដើម្បី​ទទួល​នូវ​ពាន​រង្វាន់​ក្រោយ​ពេល​បញ្ចប់​កម្ម​វិធី​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ