MOD

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀបាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អញ្ជើញ​ជាអធិប​តីភាព​ក្នុង​ពិធីរំលឹក​ខួបអនុស្សាវ​រុ៏លើក​ទី៦៤ កំណើត​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ(ខ.ភ.ម)

ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រាព្ធ​ពិធីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៦៤ ទិវា កំណើត ខ.ភ.ម (០៩ វិច្ឆិកា ១៩៥៣ ០៩ វិច្ឆិកា ២០១៧) នាព្រឹក​ថ្ងៃទី៨ ខែវិច្ឆិកានេះ នៅវិទ្យាស្ថាន​ក​ង​ទ័ព​ជើង​គោក(ថ្លុក​តាសេក ខេត្ត​កំព​ង់ស្ពឺ) ស្ថិត​ក្រោមអធិប​តីភាព​ស​ម្តេច​ពិជ័យ​សេនា ទៀបាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ នៃ ខ.ភ.ម បាន​មាន​ប្រ​សាស​ន៍ថា ខ.ភ.ម បាន​ចាប់កំណើត​ដំបូង​ពីអនុស​ញ្ញាបារាំង-ខ្មែរ ដែលអនុស​ញ្ញានេះ​បាន​ប​ញ្ជា់យ៉ាង​ច្បាស់ថា ប្រ​ទេស​ក​ម្ពុជាត្រូវ​មាន​ក​ម្លាំង​យោធាដែល​សុទ្ធ​សឹង​ជាខ្មែរ។ ខ.ភ.ម បាន​ចូល​រួម​យ៉ាង​ស​ក​ម្ម​ខ្លាំង​ក្លាត​ស៊ូប្រ​ឆាំងអាណានិគ​ម​បារាំង​រ​ហូត​ដ​ណ្តើម​បានឯក​រាជ្យ​ទាំង​ស្រុង​ជូន​ជាតិមាតុភូមិនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយ​ច​ល​នា​ទាម​ទារ​រ​ប​ស់ក​ង​ទ័ព ប្រ​ជារាស្ត្រ​គ្រ​ប់ស្រ​ទាប់ជាន់ថ្នាក់ក្រោម​ព្រះរាជ​បូជ​នីយ៍កិច្ច ដឹក​នាំរ​ប​ស់​ព្រះក​រ​ណា ព្រះបាទ ស​ម្តេច​ព្រះ ន​រោត្ត​ម សីហ​នុ ព្រះម​ហាវ​រ​ក្ស​ត្រ ព្រះប​រ​ម​រ​ត​ន​កោដ្ឋ និង​ជាថ្ងៃកំណើត​ដ៏ពិត​ប្រាក​ដ​រ​ប​ស់ ខ.ភ.ម ផ​ង​ដែរ។
អំឡុង​ពេល៦៤ឆ្នាំក​ន្ល​ង​ម​ក​នេះ នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​ក្នុង ខ.ភ.ម ទាំង​មូល បាន​បំពេញ​តួនាទីភារ​កិច្ច​ដោយ​រួម​សាម​គ្គីគ្នាជាធ្លុង​មួយ ពុះពារ​គ្រ​ប់​ឧប​ស​គ្គ​តូច​ធំរ​ហូត​បាន​ស​ម្រេច​ស្នាដៃជាច្រើន​ជូន​ជាតិមាតុភូមិ និង​ប្តេជ្ញាការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ ការ​ពារ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ការ​ពារអធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាឲ្យ​បាន​គ​ង់វ​ង្ស​ជារៀង​រ​ហូត។
    ស​ម្តេច​ពិជ័យ​សេនា ទៀបាញ់ បាន​ថ្លែង​ថា ក​ម្ពុជាត្រូវ​តែប​ន្ត​ការ​ពារ​ស​ន្តិភាព និង​អភិវ​ឌ្ឍឲ្យ​បាន​ខ្លាំង​ក្លា យើង​ត្រូវ​តែប្រ​ឆាំង​យ៉ាង​ដាច់ខាត​ចំពោះ ប​ដិវ​ត្ត​ព​ណ៌ និង​មិន​ត្រូវ​អនុញ្ញាតឲ្យ​កើត​ឡើង​បាន​ជាដាច់ខាត​ក្នុង​ទឹក​ដីក​ម្ពុជា។ ស​ន្តិភាព និង​ស្ថេរ​ភាព​នៅក​ម្ពុជា ក៏ដូច​ជាស​ន្តិភាព និង​ស្ថេរ​ភាព​រ​ប​ស់ប្រ​តែស​ទាំងអស់នៅក្នុង​តំប​ន់ គឺមាន​ទំនាក់ទំន​ង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ហើយ​បើប្រ​ទេស​នីមួយៗគ្មាន​ស​ន្តិភាព និង​ស្ថេរ​ភាព​ទេនោះ តំប​ន់ក៏គ្មាន​ស​ន្តិភាព និង​ស្ថេរ​ភាព​ដែរ។
    ស​ម្រាប់ក​ម្ពុជា ស​ន្តិភាព និង​ស្ថិរ​ភាព​គឺមាន​ត​ម្លៃណាស់ ប​ន្ទាប់ពីមាន​ស​ន្តិភាព​ពេញ​លេញ​នៅឆ្នាំ១៩៩៨ម​ក ក​ម្ពុជាមាន​មោទ​ន​ភាព​ណាស់ចំពោះ​ភាព​ប្តេជ្ញាចិត្តឥត​ងាក​រេ​រ​ប​ស់ខ្លួន ស​ម្រាប់ចូល​រួម​ភារ​កិច្ច​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ ចាប់តាំង​ពីឆ្នាំ២០០៦ យើង​បាន​ប​ញ្ជូន​ក​ង​ទ័ព​ចំនួន​ប្រ​មាណ ៤៧០០នាក់ ឲ្យ​ចូល​រួម​យ៉ាង​ជោគ​ជ័យ និង​គួរ​ជាទីមោទ​ន​ភាព។
    ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន កឹម​សុខា ក​ន្ល​ង​ម​ក មាន​ម​ជ្ឍ​ដ្ឋាន​ប​រ​ទេស​មួយ​ចំនួន​បាន​ធ្វើ​សេច​ក្តីថ្លែង​ការ​ណ៍ថា ខ្លួន​មាន​ការ​ព្រួយ​បារ​ម្ភ អំពីដំណើរ​ការ​ប្រ​ជាធ​ប​តេយ្យ​នៅក​ម្ពុជា, ស​ម្តេច​ពិជ័យ​សេនា ទៀបាញ់ បាន​គូស​ប​ញ្ជាក់ថា ក្រោយ​ពេល​ដែល​រាជ​រ​ដ្ឋាភិបាល​បាន​ចាត់វិធាន​ការ​តាម​ផ្លូវ​ច្បាប់ទៅលើអង្គ​ការ ស​មាគ​ម ប​ណ្តាញ​ផ្ស​ព្វ​ផ្សាយ​ព័ត៌មាន​មួយៗ​ចំនួន និង​កឹម​សុខា ដែល​បាន​ប្រ​ព្រឹត្តអំពើល្មើស​ច្បាប់យ៉ាង​ធ្ង​ន់ធ្ង​រ។ ឆ្លើយ​ត​ប​នឹង​ការ​ចោទ​ប្រ​កាន់នេះ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា បាន​ធ្វើការ​ប​ក​ស្រាយ​យ៉ាង​ទាន់​ពេល​វេលាទាំង​ក្នុង​សាធាណៈម​តិជាតិ និងអន្ត​រាជាតិ ទាំង​នៅវេទិកាក្នុង​និង​ក្រៅប្រ​ទេស ដោយ​ប​ញ្ជាក់​ច្បាស់​ថា សិទ្ធិន​យោបាយ និង​សិទ្ធិស៊ីវិល សេរីភាព​សារ​ព័ត៌មាន សេរីភាព​នៃការ​ជួប​ជុំ​និង​ប​ញ្ចេញ​ម​តិ ត្រូវ​បាន​ការ​ពារ​យ៉ាង​ពេញ​លេញ​នៅក​ម្ពុជា ហើយ​ម​នុស្ស​គ្រ​ប់រូប​កំពុង​ទ​ទួល​បាន​សេរីភាព​ទាំង​នេះ លើក​លែង​តែបុគ្គ​ល​រំលោភ​ច្បាប់ដែល​មាន​ចំនួន​តិច​តួច​បំផុត។
    ស​ម្តេច​ពិជ័យ​សេនា ទៀបាញ់ បាន​ជំរុញ​ដ​ល់ ខ.ភ.ម ប្តេជ្ញាចិត្តឲ្យ​បាន​មោះមុត រឹង​មាំដាច់ខាត​ការ​ពារ​ជាតិ សាស​នា ព្រះម​ហាក្ស​ត្រ ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ ការ​ពារ​ស​មិទ្ធ​ផ​ល​នៃជ័យ​ជំនះ៧ម​ក​រា ជាពិសេស​គឺប្តេជ្ញាចិត្ត​គាំទ្រ​ម​គ្គុទេស​ភាព​រ​ប​ស់ស​ម្តេច​អគ្គ​ម​ហា​សេនាប​តីតេជោ ហ៊ុន​សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដើម្បីស​ន្តិភាព និង​ការអភិវ​ឌ្ឍ ពោល​គឺ ស​ន្តិភាព​ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីស​ន្តិភាព។

សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបអនុស្សាវរុ៏លើកទី៦៤ កំណើតកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត