MOD

ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ចុះសួរ​សុខ​ទុក្ខ​ក​ង​ទ័ព​នៅក​ង​ការ​ពារ​កោះកុង​ក្រៅ លេខ២ និង​វ​រៈការ​ពារ​ព្រំដែន ៣០៣

ក្នុងឱកាស​ចូល​រួមអបអរ​សាទ​រ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ កាល​ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ឯ.នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ​ម​ន្ត្រីជាន់ខ្ព​ស់នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិ និង​ក​ង​ទ័ព​ជើង​ទឹក​ជាច្រើន​រូប​ទៀត បានអញ្ជើញ​ចុះសាក​សួរ​សុខ​ទុក្ខ នាយ​នាវី នាយ​នាវីរ​ង និង​ព​ល​នាវិក ក​ង​ទ័ព​ជើង​ទឹក អង្គ​ភាព​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ ដែល​កំព​ង់ឈ​រ​ជើង​ការ​ពារ​មូល​ដ្ឋាន​ទឹក​ដីដែន​កោះឆ្នេរ​នៅខេត្ត​កោះកុង។
    នៅក្នុង​ម​តិស្វាគ​ម​ន៍រ​ប​ស់មេប​ញ្ជាការ​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ បានអោយ​ដឹង​ថា អង្គ​ភាព​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ ជាអង្គ​ភាព​មួយ​ដែល​បោះទីតាំង​ឈ​រ​ជើង​លើកោះចំនួន២ គឺកោះកុង​ក្រៅ និង​កោះយ៉។ កោះកុង​ក្រៅមាន​ប​ណ្តោយ២១គីឡូម៉ែត្រ ទ​ទឹង៧គីឡូម៉ែត្រ មាន​ឆ្នេរ​តូចៗ ២ក​ន្លែង ឆ្នេរ​ធំៗ៥ក​ន្លែង និង​មាន​ផ្ទៃដីធ្វើស្រែ ៣ក​ន្លែង និង​មាន​ចំងាយ១២ម៉ែត្រ​ពីក្រុង​ខេម​រ​ភូមិន្ទ ខេត្ត​កោះកុង ដោយ​ឡែក​កោះយ៉មាន​ប​ណ្តោយ១៨៥០ម៉ែត្រ ទ​ទឹង៩៥០ម៉ែត្រ ឋិត​នៅក្នុង​ស្រុក​ម​ណ្ឌ​ល​សីម៉ា ខេត្ត​កោះកុង។ លោក​មេប​ញ្ជាការ​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ បាន​ចាត់ទុក​ការ​ម​ក​ចុះសាក​សួរ​រ​ប​ស់ឯ. ទៀ បាញ់នៅអង្គ​ភាព​ការ​ពារ​កោះកុង​ក្រៅលេខ២ នាពេល​នេះគឺជាការ​ប​ង្ហាញអោយ​ឃើញ​កាន់តែច្បាស់នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់អំពីសុខ​ទុក្ខ ការ​លំបាក និង​ទឹក​ចិត្ត​ស្រ​ឡាញ់រាប់អាន​រ​ប​ស់ថ្នាក់ដឹក​នាំគ្រ​ប់លំដាប់ថ្នាក់ចំពោះនាយ​នាវី ព​ល​នាវឹក​ក​ង​ទ័ព​ជើង​ទឹក​ការ​ពារ​កោះកុង​ក្រៅលេខ២ ហើយ​ស​ណ្តាន​ចិត្ត​ដ៏ល្អរ​ប​ស់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនាពេល​នេះកាន់តែធ្វើអោយ​នាយ​នាវី ព​ល​នាវឹក ទាំងអស់កាន់តែមាន​ឆ​ន្ទះមោះមុតអង់អាច​ក្លាហាន​ហ៊ាន​ធ្វើព​លិក​ម្ម​គ្រ​ប់បែប​យ៉ាង​ដើម្បីជាតិមាតុភូមិ។ពីថ្នាក់លើទៅកាន់នាយ​នាវី ព​ល​នាវឹក​ក​ង​ទ័ព​ជើង​ទឹក​ការ​ពារ​កោះកុង​ក្រៅលេខ២ នាឱកាស​នោះ ឯ. ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្មារ​តីខិត​ខំបំពេញ​ការ​ងារ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ដែន​កោះឆ្នេរ​នៃមាតុភូមិក​ម្ពុជា និង​ចូល​រួម​ការ​ពារ​ស​ន្តិសុខ ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុង​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ ទ​ទួឡ​បាន​ល​ទ្ធ​ផ​ល​ល្អនាពេល​ក​ន្ល​ង​ម​ក។ ឯ. ទៀ បាញ់ បាន​ជំរាប​ជូន​ដ​ល់នាយ​នាវី ព​ល​នាវឹក​ទាំងអស់អំពីការ​វិវ​ត្ត​ន៍រីក​ចំរើន​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាក្រោម​ការ​ដឹក​នាំរ​ប​ស់ស​ម្តេច តេជោ ហ៊ុន សែន ដែល​បាន​ធ្វើអោយ​ប្រ​ទេស​ជាតិ ទ​ទួល​បាន​សុខ​ស​ន្តិភាព មាន​ស្ថេរ​ភាព ទូទាំង​ប្រ​ទេស និង​មាន​ការអភិវ​ឌ្ឍ​ន៍លើគ្រ​ប់វិស័យ ហើយអ្វីដែល​ក​ម្ពុជាទ​ទួល​បាន​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន ត្រូវ​បានឯកឧត្ត​ម ទៀ បាញ់ ប​ញ្ជាក់ថា គឺបាន​ម​ក​ដោយ​សារ​ប្រ​ទេស​ជាតិយើង​មាន​ស​ន្តិភាព ទូទាំង​ប្រ​ទេស ដូច​នេះយើង​ជាក​ង​ទ័ព​ត្រូវ​ចូល​រួម​រ​ក្សាសុខ​ស​ន្តិភាព​នេះអោយ​បាន​គ​ង់វ​ង្ស។ ក្នុងឱកាស​នោះ ឯ. ទៀ បាញ់ក៏បាន​ជូន​ព​រ​ឆ្នាំថ្មីដ​ល់នាយ​នាវី ព​ល​នាវឹក​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ ទាំងអស់សូមអោយ​ទេវ​តាឆ្នាំថ្មីជួយ​បីបាច់ថែរ​ក្សាអោយ​ទ​ទួល​បាន​នូវ​សេច​ក្តីសុខ​ចំរើន និង​សំរេច​បាន​នូវ​ភារ​កិច្ច​ធំៗថ្មីប​ន្ថែម​ទៀត ដែល​រាជ​រ​ដ្ឋាភិបាល និង​ក្រ​សួង​ការ​ពារ​ជាតិប្រ​គ​ល់ជូន។ ក្នុងឱកាស​នោះ ឯ. ទៀ បាញ់ ក៏បាន​ប្រ​គ​ល់អំណោយ​រ​ប​ស់ឯ. ផ្ទាល់ និង​លោជំទាវ មានអង្ក​រ ត្រីខ មី ភេស​ជ្ជៈ ស្រាបៀរ និង​ថ​វិការ​មួយ​ចំនួន​ទៀត
    ប​ន្ទាប​ម​ក​នៅរ​សៀល​ថ្ងៃដ​ដែល ឯ. ទៀ បាញ់ ព្រ​ម​ទាំង​ថ្នាក់ដឹក​នាំក្នុង​ក្រ​សួង​ការ​ពារ​ជាតិទាំងអស់ក៏បាន​ប​ន្ត​ដំណើរ​ចុះសាក​សួរ​សុខ​ទុក្ខ នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន នៅវ​រៈសេនាតូច​លេខ៣០៣ ចំណុះអោយ​តំប​ន់ប្រ​តិប​ត្តិការ​សឹក​រ​ង​កោះកុង ដែល​កំព​ង់ឈ​រ​ជើង​ការ​ពារ​ខ្សែប​ន្ទាត់ព្រំដែន ក​ម្ពុជា ថៃទិស​យោធ​ភូមិភាគ​ទី៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ប​ន្ត​ទៀត។
    លោក​វ​រៈសេនីយ​ទោ រ៉ម ម​ន្នីសុផា មេប​ញ្ជាការ​វ​រៈសេនាតូច​លេខ៣០៣ បាន​សំដែង​ការ​ស្វាគ​ម​ន៍ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិដែល​បាន​ចុះម​ក​សួរ​សុខ​ទុក​វ​រៈសេនាតូច​លេខ៣០៣ ដោយ​លោក​បាន​ប​ញ្ជាក់ថា ការ​ម​ក​ចុះសួរ​សុខ​ទុក្ខ​នាពេល​នេះ ប​ញ្ជាក់អោយ​ឃើង​នូវ​ការ​ផ្សាភ្ជាប់យ៉ាង​ស្អិត​រ​មូត​រ​វាង​ថ្នាក់លើ និង​ថ្នាក់ក្រោម និង​ការ​យ​ក​ចិត្ត​ទុក​ដាក់គិត​គូរ​ខ្ព​ស់ចំពោះសុខ​ទុក្ខ​នាយ​ទាហាន ព​ល​ទាហាន​ដែល​ឈ​រ​ជើង​នៅទិស​ជួរ​មុខ​ដែល​ប​ង្កើន​បាន​ជាកំលាំង​ច​ល​ក​រ យ៉ាង​ខ្លាំង​ក្លាជំរុញ​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន ព​ល​ទាហាន​ទាំង​ង​ស់អោយ​កាន់តែមាន​ជំនឿជឿជាក់លើការ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល និង​ហ៊ាន​ធ្វើព​លិក​ម្ម​គ្រ​ប់បែប​យ៉ាង ដើម្បីការ​ពារ​បូរ​ណ​ភាព​ទឹក​ដី និង​ការ​ពារ​ស​ន្តិភាព​ដែល​កំព​ង់មាន​នៅក្នុង​ពេល​ប​ច្ចុប្ប​ន្ន​នេះ។
    មាន​ប្រ​សាស​ន៍សំណេះសំណាល​ជាមួយ​នាយ​ទាហាន ព​ល​ទាហាន​នៅវ​រៈសេនាតូច​លេខ៣០៣ ខេត្ត​កោះកុង នាឱកាស​នោះ ឯ.ទៀ បាញ់ បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពីស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ផ្ញើរ​ជូន​ដ​ល់ នាយ​ទាហាន ព​ល​ទាហាន​ក្នុង​វ​រៈសេនាតូច​លេខ ៣០៣ ទាំងអស់។ ឯ. ទៀ បាញ់ ក៏បាន​លើក​ឡើង​ពីការ​យ​ក​ចិត្ត​ទុក​ដាក់រ​ប​ស់ស​ម្តេច​តេជោ ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដ​ល់ក​ង​ទ័ព គ្រួសារ​ក​ង​ទ័ព ដែល​រ​ស់នៅតាម​ប​ណ្តោយ​ព្រំដែន ក៏ដូច​ជាក​ន្លែង​ដ៏ទៃទៀត​ដែល​រ​យៈពេល​ក​ន្ល​ង​ម​ក ស​ម្តេច និង​ស​ម្តេច​កិតិព្រឹទ្ធ​ប​ណ្ឌិត បាន​ផ្ត​ល់នូវ​សំភារៈ ស្បៀងអាហារ ថ​វិការ ផ្ត​ល់ជំរ​ក​ស្នាក់នៅ ដីធ្ឡី ផ្ទះសំបែង​សំរាប់ប​ង្ក​ប​ង្កើន​ផ​ល ពិសេស​ចូល​ម​ក​ដ​ល់ឆ្នាំ២០១៧នេះ ស​ម្តេច​បាន​ដំឡើង​ប្រាក់បៀវ​ត្ស​ន៍ប​ន្ថែម​ទៀត ដើម្បីលើក​កំព​ស់ជីវ​ភាព រ​ស់នៅដ​ល់ក​ង​ទ័ពអោយ​បាន​កាន់តែប្រ​សើរ​ជាង​មុន។
    ឯ. ទៀ បាញ់ ក៏បាន​ផ្តាំផ្ញើរ​ដ​ល់នាយ​ទាហាន ព​ល​ទាហាន​ទាំងអស់ប​ន្តអនុវ​ត្ត​ន៍ភារ​កិច្ច​រ​ប​ស់ខ្លួនអោយ​សំរេច​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំថ្មីខាង​មុខ ក្នុង​ការ​ការ​ពារ​ខ្សែប​ន្ទាត់ព្រំដែនអោយ​បាន​រឹង​មាំ ចូល​រួម​ទ​ប់ស្កាត់ ប​ង្រ្កាប​ប​ទ​ល្មើស​ផ្សេងៗ និង​ប​ន្ត​ការ​ងារ​ហ្វឹក​ហ្វឺន​រៀន​សូត្រ ប​ង្ក​ប​ង្កើន​ផ​ល ច​ញ្ចឹម​ស​ត្វ ដើម្បីលើក​ស្ទួយ​ជីវ​ភាព​រ​ស់នៅរ​ប​ស់ក​ង​ទ័ពអោយ​បាន​ប្រ​សើរ​ឡើង​ថែម​ទៀត។
ក្នុងឱកាស​នោះ ឯ. ទៀ បាញ់ ក៏បាន​ប្រ​គ​ល់អំណោយ​ដ​ល់វ​រៈសេនាតូច​លេខ៣០៣ មាន អង្ក​រ មី ត្រីខ ភេស​ជ្ជៈ ស្រាបៀ សំរាប់ ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីផ​ង​ដែរ។

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត