ព័ត៌មាន

ក​ង​ទ័ពអាម​រិក​ហ្វឹក​ហ្វឺន​រួម​គ្នាជាមួយ ខ.ភ.ម នៅសាក​ល​វិ.ការ​ពារ​ជាតិ

លោកឧត្ត​ម​សេនីយ៍ត្រី ច​ន អូនៀល នាយ​ក​ផ្គ​ត់ផ្គ​ង់ស​ម្ភារៈ ប​ច្ចេក​ទេស និង​កិច្ច​ស​ហ​ប្រ​តិ ប​ត្តិការ​ស​ន្តិសុខ និង​ជានាយ​ក​រ​ង​ផែន​ការ​ន​យោបាយ​រ​ប​ស់ទីប​ញ្ជាការ​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអា មេរិក​ប្រ​ចាំតំប​ន់អាស៊ីប៉ាស៊ីភិច បានអញ្ជើញ​សួរ​សុខ​ទុក្ខ និង​ពិនិត្យ​មើល​ស​ក​ម្ម​ភាព​រ​ប​ស់ នាយ​ទាហាន​វ័យ​ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក ដែល​បាន​និង​កំពុង​ប​ង្រៀន​ភាសាអង់គ្លេស និង​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ពីគ្នាទៅវិញ​ទៅម​ក​ជាមួយ​នឹង​សិស្ស​និស្សិត​ផ្នែក​ភាសាប​រ​ទេស ខ.ភ.ម នៃម​ហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសាប​រ​ទេស នៅស​ក​ល​វិទ្យាល័យ ការ​ពារ​ជាតិ (ឬស្សីកែវ) នារ​សៀល​ថ្ងៃទី១០ ខែឧស​ភាម្សិល​មិញ​នេះ។

ក្នុងឱកាស​នោះ លោកឧត្ត​ម​សេនីយ៍ត្រី ច​ន អូនៀល បាន​ស្វែង​យ​ល់ពីក​ម្ម​វិធីរៀន និង ប​ង្រៀន​រ​ប​ស់នាយ​ទាហាន​វ័យ​ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក ចំពោះសិស្ស​និស្សិត​ភាសា ប​រ​ទេស ខ.ភ.ម ដែល​បាន​និង​កំពុង​សិក្សានៅម​ហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ស​ង្គ​ម និង ភាសាប​រ​ទេស​នាប​ច្ចុប្ប​ន្ន។ លោក​ក៏បាន​ស្វែង​យ​ល់ផ​ង​ដែរ​ពីកំរិត​យ​ល់ដឹង​លើផ្នែក​ភាសា អង់គ្លេស​ដែល ខ.ភ.ម បាន​សិក្សាក​ន្ល​ង​ម​ក ព្រ​ម​ទាំង​និង​ការ​រ​ស់នៅរ​ប​ស់នាយ​ទាហាន វ័យ​ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក នៅម​ហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសា ប​រ​ទេស។ លោក ច​ន អូនៀល បាន​មាន​ប្រ​សាស​ន៍ថា ក្នុង​នាម​ក​ង​ទ័ព​ត្រូវ​ការ​ហ្វឹក​ហ្វឺន និង​ហាត់ព​ត់ល​ត់ដំខ្លួនឲ្យ​បាន​ច្រើន​មុន​នឹង​ក្លាយ​ជាមេប​ញ្ជាការ។ លោកឧត្ត​ម​សេនីយ៍ត្រី ក៏បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ចំពោះ ម​ហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសា ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា និង​ខ.ភ.ម ដែល​បាន​ផ្ត​ល់ឱកាស​ដ​ល់នាយ​ទាហាន វ័យ​ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក បាន​ចូល​រួម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ដែល​ពួក​គេនៅមាន ប​ទ​ពិសោធ​ន៍ក្មេង​ខ្ចីនោះ។   

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ ដោក សុផា នាយ​ក​ម​ហាវិទ្យាវិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសា ប​រ​ទេស ស​ក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ឲ្យ​ដឹង​ថា  នាយ​ទាហាន​វ័យ ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​ចំនួន ២៧នាក់ បាន​ម​ក​ធ្វើកិច្ច​ស​ហ​ការ​ហ្វឹក​ហ្វឺន និង​ផ្លាស់ប្តូរ ប​ទ​ពិសោធ​ន៍រួម​គ្នាលើផ្នែក​ភាសា ជាមួយ​នឹង​សិស្ស​និស្សិត ខ.ភ.ម នៅម​ហាវិទ្យាល័យ វិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសាប​រ​ទេស មាន​រ​យៈពេល ៣ស​ប្តាហ៍ ដោយ​បាន​ចាប់ផ្តើម​ពី ថ្ងៃទី០៧ ដ​ល់ថ្ងៃទី២៦ ខែឧស​ភា ឆ្នាំ២០១៥។ ក្នុង​គោល​បំណ​ង ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ ផ្នែក​ភាសាអង់គ្លេស​ពីគ្នាទៅវិញ​ទៅម​ក ដើម្បីប​ង្កើន​ស​ម​ត្ថ​ភាព​ការ​និយាយ និង​ការ​ស្តាប់ ជាមួយ​ម្ចាស់ភាសា និង​ប​ង្កើស​ម​ត្ថ​ភាព​ការ​យ​ល់ដឹង​ប​ន្ថែម​ទៀត​នៅលើផ្នែក​ភាសា ប​ច្ចេក ទេស​យោធាកំរិត​មូល​ដ្ឋាន ដែល​ស​ហ​រ​ដ្ឋអាមេរិក​ធ្លាប់ប្រើប្រាស់ក​ន្ល​ង​ម​ក​នៅលើការ​ប្រើ

 

ប្រាស់ភាសាអង់គ្លេស។ ជាមួយ​គ្នានោះដែរ ដើម្បីប​ង្កើន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិ ប​ត្តិការ​លើការ​ហ្វឹក​ហ្វឺន​រួម​គ្នាទាំង​ចំណេះដឹង​ទូទៅផ្នែក​យោធា និង​ហ្វឹក​ហ្វឺន​កាយ​ស​ម្ប​ទា និង​កីឡាយោធា។

 

គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ គោរ​ព្ធ​វិញ្ញាណ​ខ័ន្ត​ស​ព​ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម

     គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អម​តំណើរ​ដោយ ឯកឧត្ត​ម ជារ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម មេប​ញ្ជាការ ក​ង​ទ័ព​ជើង​គោក ជើង​ទឹក ជើងអាកាស​ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ឯកឧត្ត​ម ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង កាល​ពីរ​សៀល​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៥ បានអញ្ជើញ​ទៅដាក់កំរ​ង​ផ្កា គោរ​ព​វិញ្ញាណ​ខ័ន្ត ស​ព ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ប្រ​ធាន​ព្រឹទ្ធ​ស​ភា​នៃព្រះរាជា​ណា​ច​ក្រ​ក​ម្ពុជា និង ជាប្រ​ធាន​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​បាន​ទ​ទួល​ម​រ​ណៈភាព​កាល​​ពីថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១៥និង៤៥នាទី ដោយ​រោគាពាធ​ក្នុង​ជ​ន្មាយុ ៨៣ ឆ្នាំ។​ នៅក្នុង​ពិធីគោរ​ព​វិញ្ញ​ខ័ន្ត​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ព្រ​ម​ទាំង ឯកឧត្ត​ម លោក​ជំទាវ ជា ថ្នាក់ដឹក​នាំនៅក្នុង ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ ខ​ភ​ម ទាំងអស់ បាន​សំដែង​នូវ​ភាព​ក្រៀម​ក្រ​ម​យ៉ាង​ខ្លាំង និង ពោពេញ​ទៅដោយ​ក្តីសោក្ខ​ស្តាយ ស្រ​ណោះអាឡោះអាល័យ​ជាអនេក​ក​ប្ប​ការ​ចំពោះ ការ​បាត់ប​ង់ រូប​ស​ម្តេច​អគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ដែល​ជាមេដឹក​នាំដ៏ឆ្នើម​រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជា ក៏ដូច​ជាស្ថាប័ន​ព្រឹទ្ធ​ស​ភា ហើយ​នាឪកាស​នោះ ថ្នាក់ដឹក​នាំក្នុង​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ ទាំងអស់ ក៏បាន​ចូល​រួម​រំលែក​ទុក្ខ យ៉ាង​ក្រៀម​ក្រ​ម​ជាមួយ​គ្រួសារ​នៃស​ព ដែល​ជាបុត្រា បុត្រី ចៅប្រុស ចៅស្រី និង ញាតិមិត្ត​ជិត​ឆ្ងាយ​ ដែល​បាន​បាត់ប​ង់នូវ បិតា ជីតា ជីតាតួត អគ្គ​មេប​ញ្ជាការ ប្រ​ក​ប​ដោយ​ព្រ​ហ្ម​វិហារ​ធ៌ម។​                  គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ ក៏បាន​សំដែង​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅចំពោះ ស​ម្តេចអគ្គ​ម​ហា ធ​ម្ម​ពោធិសាល ជា ស៊ីម ដែល​បាន​លះប​ង់ កំលាំង​កាយ ចិត ប្រាជ្ញា ស្មារ​តី ដែល​ក្នុមួយ ជីវិត​រ​ប​ស់ស​ម្តេច​បាន​ចូល​រួម​បំរើ ក្នុង​បុព្វ​ហេតុ ជាតិ សាស​នា​ ព្រះម​ហាក្ស​ត្រ ព្រ​ម​ទាំង សេច​ក្តី សុខ​ក្សេម​ក្សាន្ត រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា ជាពិសេស​ការ​ត​ស៊ូរំដោះប្រ​តេស​ជាតិ អោយ រួច​ចាក​ផុត ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ខ្មែក្រ​ហ​ម និង​បាន​ប​ន្ត​ចូល​រួម​ដឹក​នាំក​សាង ប្រ​ទេស​ជាតិ អោយ​មាន ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន ម​ក​ដ​ល់ប​ច្ចុប​ន្ប​ន្ន​នេះ។ ​ ការ​បាត់ប​ង់ ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិ​សាល ជា ស៊ីម គឺជាការ​បាត់ប​ង់​នូវឥស្ស​រ​ជ​ន​ស្នេហា​ជាតិ និង​ជា​​អ្ន​ក​ន​យោបាយ ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត ។ស្នាដៃនិង​ស​មិទ្ធ​ផ​ល គុណ​បំណាច់ និង វីរ​ភាព​រ​ប​ស់ស​ម្តេច​និង​ស្ថិត​នៅក្នុង ដួង​ចិត្ត រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់ៗរូប គ្មាន​ថ្ងៃបំភ្លេច​បាន​ឡើយ ។

ដំណើរ​មា​តុភូមិនិវ​ត្ត​ន៏រ​ប​ស់ក​ង​វិស្វ​ក​ក​ម្ម​ក​ងអាវុធ​ហ​ត្ថ​និង​ក​ង​ពេទ្យ​កំរិត២ពីប្រ​ទេស​ម៉ាលីនិង​ស៊ូដ​ង់ខាង​ត្បូង

ប​ន្ទាប់ពីបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ប្រ​ក​ប​ដោយ​ជោគ​ជ័យ និង​និវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ ដោយ​សុវ​ត្ថិភាព នាព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥នេះ នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិន​តុង​គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធីទ​ទួល​ដំណើរ​ក​ងអាវុធ​ហ​ត្ថ​លេខ១១៧ ក​ង​ពេទ្យ​កំរិត២លេខ៨០៩ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង​ និង​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះលេខ៨១៩ ក​ង​កំទេច​គ្រាប់មិន​ទាន់ផ្ទុះលេខ២១៣ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​នៅប្រ​ទេស​ម៉ាលី។

          ពិធីបាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាព ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ឧប​នាយ​ក ​​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ស​ម្តេចអគ្គ​សេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាព្រ​ម​ទាំង​ភ្ញៀវ​ជាតិ និងអន្ត​រ​ជាតិសំខាន់ៗជាច្រើនអញ្ជើញ​ម​ក​ចូល​រួម នាព្រឹក​ថ្ងៃទី10 ខែមិថុនាឆ្នាំ2015 វេលាម៉ោង៨:០០ នៅមូល​ដ្ឋាន​ក​ង​ទ័ពអាកាស​ពោចិន​តុង។

          នៅក្នុង​ពិធីនេះ ឯឧត្ត​ម ប្រាក់ សុខ​ន រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ប្រៃស​ណីយ៍ និង​ទូរ​គ​ម​នាគ​ម​ន៍ និង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិ បាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប អំពីល​ទ្ធ​ផ​ល​ការ​ងារ​រ​ប​ស់ក​ង​ក​ម្លាំង​ក​ម្ពុជា ដែល​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅប្រ​ទេស​ម៉ាលី និង​នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង ក្នុង​រ​យៈពេល០១ឆ្នាំក​ន្ល​ង​ម​ក​នេះ ទ​ទួល​បាន​ជោគ​ជ័យ​គួរ​ជាទីមោទ​នៈ ដូច​ត​ទៅ៖

          បេស​ក​ក​ម្ម​នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង ក​ងអាវុធ​ហ​ត្ថ​លេខ១១៧ ចំនួន៧៣នាក់ បាន​ព​ង្រាយ និង​បែង​ចែក​ក​ម្លាំង​ក្នុង​រ​ដ្ឋ​ចំនួន០៦ ដែល​ទ​ទួល​ប​ន្ទុក​ការ​ងារ​ដាក់ប៉ុស្តិ៍ត្រួត​ពិនិត្យ​ច​រាច​រ​ណ៍ផ្លូវ​គោក ការ​ល្បាត​ដោយ​ថ្មើរ​ជើង​និង​រ​ថ​យ​ន្ត​ការ​ចុះស៊ើបអង្កេត​វាស់វែង​ក​រ​ណីគ្រោះថ្នាក់ច​រាច​រ​ណ៍ ការ​ការ​ពារ​ថ្នាក់ដឹក​នាំ ការ​ចុះហ្វឹក​ហ្វឺន​ក​ងអាវុធ​ហ​ត្ថ​ស៊ូដ​ង់ខាង​ត្បូង និង​ការ​សិក្សាច្បាប់ផ្សេងៗរ​ប​ស់អាវុធ​ហ​ត្ថ។

          ចំពោះក​ង​ពេទ្យ​កំរិត២លេខ៨០៩ ចំនួន៧៩នាក់ មាន​ភារ​កិច្ច​ផ្ត​ល់សេវាសុខាភិបាល​ជូន​ដ​ល់ម​ន្ត្រី-បុគ្គ​លិកUNMISS, ប្រ​ជាព​ល​រ​ដ្ឋ​ស៊ូដ​ង់ និង​ម​ន្ត្រី-បុគ្គ​លិក​ស្ថាន​ទូត​ទាំងអស់ ដែល​មាន​និវេស​ន​ដ្ឋាន​នៅប្រ​ទេស​ស៊ូដ​ង់ ព្រ​ម​ទាំង​បំពេញ​ការអារ​ម​នុស្ស​ធ​ម៌មួយ​ចំនួន​ទៀត។ល។

          បេស​ក​ក​ម្ម​នៅប្រ​ទេស​ម៉ាលី ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះលេខ៨១៩ ចំនួន១៦១នាក់ បាន​បំពេញ​ការ​ងារ​នៅតំប​ន់គីដាល់ និង​តេសាលីត ភាគ​ខាង​ជើង​ប្រ​ទេស ដែល​មាន​ភារ​កិច្ច​សាង​ស​ង់ជ​ម្រ​ក​សុវ​ត្ថិភាព រ​បាំង​ការ​ពារ​ចំណ​ត​រ​ថ​យ​ន្ត, ឃ្លាំង​ប្រេង, ឃ្លាំង​គ្រាប់ ព្រ​ម​ទាំង​ការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​មួយ​ចំនួន​ទៀត។

          ដោយ​ឡែក ក​ង​កំទេច​គ្រាប់មិន​ទាន់ផ្ទុះលេខ២១៣ ចំនួន១៥៤ បាន​បំពេញ​បេស​ក​ម្ម​ទ​ទួល​ប​ន្ទុក​ការ​ប​ន្សាប​គ្រឿង​ផ្ទុះកែឆ្នៃ ព្រ​ម​ទាំង​បោស​សំអាត​មីន និង​ក​ម្ទេច​ចោល​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ល។

          នៅក្នុង​សុន្ទ​រ​ក​ថារ​ប​ស់ឯកឧត្ត​ម ម៉ាក ឌឺវើវ (Marc Derveeuw) អ្ន​ក​ស​ម្រ​ប​ស​ម្រួល​ស្តីទីរ​ប​ស់អ.ស.ប​ប្រ​ចាំក​ម្ពុជា បាន​ស​ម្តែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះក​ង​ក​ម្លាំង​ក​ម្ពុ

ជា ដែល​បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ គឺជាព​ន្លឺដ៏ត្រ​ចះត្រ​ច​ង់ដ​ល់ការ​តាំង​ចិត្ត ដើម្បីស​ន្តិភាព ស​ន្តិសុខ និង​សាម​គ្គីភាព។ទ​ង្វើទាំង​នេះ ពិត​ជាផ្ត​ល់នូវ​ត​ម្លៃដែល​ជាស្នូល​រ​ប​ស់​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​បាន​រៀប​ចំឡើង​ស​ម្រាប់ស​ង្គ្រោះដ​ល់ម​នុស្ស​ជំនាន់ក្រោយៗពីស​ង្គ្រាម​រាំរ៉ៃ​ ។ ក​ង​ក​ម្លាំង​ក​ម្ពុជាពិត​ជាគំរូដ​ល់ពិភ​ព​លោក​ទាំង​មូល​ក្នុង​ការ​លះប​ង់បូជាដើម្បីជួយ​ស​ង្គ្រោះដ​ល់ប្រ​ជាជ​ន​ដ៏ទៃ  និង ការ​ចែក​រំលែក​ប​ទ​ពិសោធ​ន៍ដ​ល់ប​ណ្តាប្រ​ទេស​នានា

ដែល​រ​ង​គ្រោះដោយ​ជ​ម្លោះនានា។

          ទ​ន្ទឹម​នេះ ឯកឧត្ត​ម ម៉ាក ឌឺវើវ បាន​ស​ម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត ចំពោះរាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ដែល​បានអនុវ​ត្ត​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ ក្នុង​ការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដែល​ជាការ​ឆ្លុះប​ញ្ចាំង​ប​ង្ហាញឲ្យ​ឃើញ​ពីភាព​ជោគ​ជ័យ​ដ៏ត្រ​ចះត្រ​ច​ង់រ​ប​ស់ក​ម្ពុជាលើឆាកអន្ត​រ​ជាតិ និង​ កិត្តិយ​ស​ដ៏ធំធេង​ស​ម្រាប់ក​ម្ពុជា ដែល​ជាប្រ​ទេស​មួយ​ប្រ​ក​ប​ដោយ​ស​ន្តិភាព ស​ន្តិសុខ និង​មិត្ត​ភាព ហើយ​បាន​ធ្វើឲ្យ​ក​ម្ពុជាក្លាយ​ជាប្រ​ទេស​គំរូមួយ​ស​ម្រាប់ពិភ​ព​លោក ក្នុង​ការ​ចូល​រួម​ចំណែក​ប​ង្កើតឲ្យ​មាន​ស​ន្តិភាព​ដ​ល់ប​ណ្តាប្រ​ទេស​ផ្សេងៗនៅលើពិភ​ព​លោក។

          ថ្លែង​ទៅកាន់អង្គ​ពីធី ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា ក្នុង​នាម ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រី និង​ក្នុង​នាមឯកឧត្ត​ម​ផ្ទាល់ សូម​ស​ម្តែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស​មិទ្ធ​ផ​ល​ជាច្រើន ដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស​ម្រេច​បាន​ជោគ​ជ័យ​លើវិស័យ​រ​ក្សាស​ន្តិភាព​នេះ ហើយ​បាន​ការ​គាំទ្រ និង​វាយ​ត​ម្លៃខ្ព​ស់ពីសំណាក់សាធារ​ណ​ជ​ន​ជាតិ-អន្ត​រ​ជាតិ និង​ម​ន្ត្រីរ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។

          ស​មិទ្ធ​ផ​ល​ស​ម្រេច​បាន​នាពេល​ក​ន្ល​ង​ម​ក​នេះ គឺជាស្នាដៃរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​បាន​លះប​ង់ខ្ព​ស់ក្នុង​ការ​ចូល​រួម​បំពេញេបេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​នៅក្នុង​ប្រ​ទេស​មួយ​ចំនួន ដែល​ជាចំណុច​ក្តៅនៅលើពិភ​ព​លោក។ នេះជាភារ​កិច្ច​ដ៏មាន​កិត្តិយ​ស​ស​ម្រាប់ប្រ​ជាជាតិក​ម្ពុជា ដែល​ជាស​ក្ខីក​ម្ម​ប​ញ្ជាក់ថា ប្រ​ជាជ​ន​ក​ម្ពុជាពិត​ជាមាន “សុខ​ដុម​នីយ​ក​ម្ម​ជាតិ” មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ក្នុង​ការ​ក​សាង​ប្រ​ទេស​ជាតិរ​ប​ស់ខ្លួន ឲ្យ​ស​ម្រេច​បានវិបុល​ភាព អភិវ​ឌ្ឍ​ភាព និង​សុខ​ដុម​ភាព ដូចអារ្យ​ប្រ​ទេស​ជាក់ជាមិន​ខាន និង​ជាប្រ​ទេស​មួយ​ដែល​កំពុង​ដើរ​តួយ៉ាង​ស​ក​ម្ម ដោយ​ស្មើសិទ្ធ ស្មើភាព ក្នុង​គ្រ​ប់កិច្ច​ការ​តំប​ន់ និង​នៅលើឆាកអន្ត​រ​ជាតិ។

          ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ថា ស្រ​ប​ពេល​ជាមួយ​ជោគ​ជ័យ​នៃការ​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌នេះ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​នឹង​កំពុង​ព​ង្រឹង និង​ប​ង្កើន​ទំនាក់ទំន​ង​ល្អ ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគី និង​ព​ហុភាគី ជាមួយ​ដៃគូស​ន្តិសុខ​ ក្នុង​និង​ក្រៅតំប​ន់ ដើម្បីលើក​ស្ទួយ​កិត្យានុភាព​រ​ប​ស់ខ្លួន​ក្នុង​ការ​ចូល​រួម​ចំណែក​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​ស​ន្តិសុខ និង​ស​ន្តិភាព​នៅក្នុង​តំប​ន់។

ស​មិទ្ធ​ផ​ល​ដែល​ទ​ទួល​បាន​ពីការ​បំពេញ​បេស​ក​ក​ម្ម​ជាម​នុស្ស​ធ​ម៌នាពេល​នេះ ជាស្នាដៃដែល​មាន​ត​ម្លៃមិនអាច​កាត់ថ្លៃបាន ប្រ​ក​ប​ដោយ​កិត្តិយ​ស​ជូន​ជាតិមាតុភូមិនៃយើង និង​ប​ញ្ជាក់ពីការ​យ​ក​ចិត្ត​ទុក​ដាក់គោរ​ព​ប្រ​តិប្រ​ត្តិយ៉ាង​ម៉ឺង​ម៉ាត់នូវ​ល​ក្ខ​ន្តិកៈរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ព្រ​ម​ទាំង​មាន​ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​គ្រ​ប់ល​ក្ខ​ណៈស​ម្ប​ត្តិ តាម​ប​ទ​ដ្ឋានអន្ត​រ​ជាតិនានា ដែល​បាន​កំណ​ត់។

          ឯកឧត្ត​ម ឧប​នាក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ណែនាំប​ន្ថែម​ថា ថ្វីត្បិត​តែក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ បាន​ឆ្ល​ង​កាត់មេរៀន និង​មាន​ប​ទ​ពិសោធ​ន៍ជាច្រើន​លើវិស័យ​រ​ក្សាស​ន្តិភាព​ក៏ពិត​មែន ប៉ុន្តែទាម​ទារឲ្យ​ថ្នាក់ដឹក​នាំគ្រ​ប់ស្ថាប័ន គ្រ​ប់លំដាប់ថ្នាក់ ត្រូវ​ប​ន្ត​យ​ក​ចិ្ត​ទុក​ដាក់ប​ន្ថែម​ទៀត​ក្នុង​ការ​ជ​ម្រុញ ការ​ក​សាង ការ​លើក​ក​ម្ព​ស់ធ​ន​ធាន​ម​នុស្ស​វ័យ​ក្មេង​ជំនាន់ក្រោយ ដែល​ជាអ្ន​ក​ប​ន្ត​វេន​ក្នុង​ការ​ដឹក​នាំ និងអនុវ​ត្ត​ការ​ងារ​វិស័យ​រ​ក្សាស​ន្តិភាព​នេះ ឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ប​ន្ថែម​ទៀត។

          ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​ថ្លែងអំណ​រ​គុណ​ចំពោះក​ង​ក​ម្លាំង​នៃប​ណ្តាប្រ​ទេស ដែល​រួម​បេស​ក​ក​ម្ម​ប​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅប្រ​ទេស​ម៉ាលី និង​ស៊ូដ​ង់ខាង​ត្បូង​ទាំងអស់ ដែល​បាន​គាំទ្រ​ស​ហ​ការ​ជាមួយ​ក​ង​ក​ម្លាំង​ក​ម្ពុជាក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌ ដើម្បីស​ន្តិភាព​ជាប្រ​វ​ត្តិសាស្រ្ត​នេះ ព្រ​ម​ទាំង​ផ្លែងអំណ​រ​គុណ​ចំពោះប​ណ្តាប្រ​ទេស​ជាមិត្ត​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រឧប​ត្ថ​ម្ភ​ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា ទាំង​ស្មារ​តី ឧប​ក​រ​ណ៍ ស​ម្ភារៈ និង​បាន​ប​ញ្ជូន​គ្រូយោធាចារ្យ​ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព និង​ប​ទ​ពិសោធ​ន៍ល្អៗ ម​ក​ប​ង្ហាត់ប​ង្រៀន​ជំនាញ​រ​ក្សាស​ន្តិភាព​ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា ឲ្យ​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ ជំនាញ​ត្រឹម​ត្រូវ​តាម​និយាម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។

រាជ​ធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥

ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់មេប​ញ្ជាការ​នាវា HMAS PERTH ក​ង​ទ័ព​ជើង​ទឹកអូស្ត្រាលី នៅមូល​ដ្ឋាន​ស​មុទ្រ ក​ង​ទ័ព​ជើង​ទឹក​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ

កាល​ពីព្រឹក​ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១០-៣០នាទី មាន​នាវាច​ម្បាំងអូស្ត្រាលី​០១គ្រឿង​ឈ្មោះ​​ HMAS PERTH ប្រ​ភេទ​នាវា FFH មាន​ប​ណ្តោយ​ប្រ​វែង ១១៨ ម៉ែត្រ‑ទ​ទឹង ១៤.៨ ម៉ែត្រ មាន​នាយ​នាវី នាយ​នាវីរ​ង​​ និង​ព​ល​នាវិក ចំនួន៦៣នាក់  ដឹក​នាំដោយ​មេប​ញ្ជាការ​នាវា លោក វ​រ​នាវីឯក អាយ អឹម អិង​ហាំ (I M Ingham)  ម​ក​ចូល​សំ​ច​ត​នៅកំពុង​ផែស្វ​យ័ត​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ដំណើ​រ​​ម​ក​ធ្វើ​ទ​ស្ស​ន​កិច្ច​នៅ​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុជា រ​យៈពេល​០៤ថ្ងៃ ចាប់ពីថ្ងៃទី០៧ដ​ល់ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៥​។

ក្នុងឱកាស​ដែល​នាវា​ចូល​ច​ត​ ត្រូវ​បានឯកឧត្ត​ម ឧត្ត​ម​នាវីទោ រ​ស់ វាស​នា មេប​ញ្ជាការ​រ​ង មូល​ដ្ឋាន​ស​មុទ្រ​និង​ស​ហ​ការី អញ្ជើញ​ទៅ​ទ​ទួល​ស្វាគ​ម​ន៍ នៅកំពុង​ផែស្វ​យ័ត​ខេត្ត​ព្រះសីហ​នុ។

ព្រឹក​ថ្ងៃដ​ដែល វេលាម៉ោង១១-៣០នាទី ​ លោក​វ​រ​នាវីឯក អាយ អឹម អិង​ហាំ មេប​ញ្ជាការ​នាវា HMAS PERTH រួម​ដំណើរ​ដោយ​លោក វ​រ​សេនីយ៍ឯក អាន់ឌ្រូ ដាគីន (Andrew Dakin) សេ​នា​​នុ​ព័ន្ធ​យោធាអូស្ត្រាលី      ប្រ​ចាំ​ព្រះរាជា​ណា​​ច​ក្រ​ក​ម្ពុជា និង​ស​ហ​ការី បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម និង​សំណេះសំណាល​ជាមួយ ឯកឧត្ត​ម ឧត្ត​ម​នា​វីទោ  ម៉ី ឌីណា​ មេប​ញ្ជា​ការ​រ​ង​​ និង​ជានាយ​សេនាធិការ​មូល​ដ្ឋាន​ស​មុទ្រ​។   ក្នុងឱកាស​នោះដែរ​ជួស​មុខឱ្យ ឯកឧត្ត​ម ឧត្ត​ម​នាវីឯក មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​ទឹក និង​ជាមេប​ញ្ជាការ​មូល​ដ្ឋាន​ស​មុទ្រ ឯកឧត្ត​ម ឧត្ត​ម​នាវីទោ          ម៉ី ឌីណា​ ក៏បាន​​ស​ម្តែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះវ​ត្ត​មាន​រ​ប​ស់ប្រ​តិភូក​ង​នាវាច​ម្បាំងអូស្ត្រាលី ដោយឯកឧត្ត​ម​បាន​រំលឹក​ឡើង​ថា ក​ន្ល​ង​ម​ក​ក​ង​ទ័ព​ជើង​ទឹក​អូស្ត្រា​លី បាន​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ដ​ល់ក​ង​ទ័ព​ជើង​ទឹក​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជាច្រើន ពិសេស​នៅ​មូល​ដ្ឋាន​ស​មុទ្រ មាន​ដូច​ជាផ្នែក​ប​ណ្តុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស ​​​ជួយ​សាង​ស​ង់ និង​បំពាក់ ឧប​ក​រ​ណ៍រោង​ជាង​ជួស​ជុល ​ជួយឧប​ត្ថ​ម្ភ​ស​ម្ភារៈ​មួយ​ចំនួន​សំរាប់​​បំរើការ​ងារ​ក្នុង​ការិយា​ល័​យ​ និង​ជួយ​ប​ណ្តុះ​​​ប​ណ្តាល​ផ្នែក​ភាសា​អង់គ្លេស​ជាដើម។

ប​ន្ទាប់ម​ក​លោក វ​រ​នាវីឯក អាយ អឹម អិង​ហាំ មេប​ញ្ជាការ​នាវា HMAS PERTH ​ក៏​បាន​ថ្លែង​​អំណ​រ​គុណ​ដ​ល់ក​ង​ទ័ព​ជើង​ទឹក​មូល​ដ្ឋាន​ស​មុទ្រ ដែល​បាន​រៀប​ចំទ​ទួល​យ៉ាង​រាក់ទាក់ក​ក់ក្តៅបំផុត។ លោក​បាន​ប​ញ្ជាក់ថា គោល​បំណ​ង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់នាវា HMAS PERTH នៅព្រះរាជាណាច​ក្រ​ក​ម្ពុជាពេល​នេះ គឺដើម្បី​ជួយ​គាំទ្រ​ដ​ល់​គំរោង​ការ​ពារ​ជាតិ គំរោង​ហ្វឹក​ហ្វឺន​ផ្នែក​ភាសាអង់គ្លេស​នៅមូល​ដ្ឋាន​ស​មុទ្រ និង​ជួយ​ការ​ងារ​ដ​ល់​ស​ហ​គ​ម​ន៍​ ​ដូច​​ដែល​ធ្លាប់បានអនុវ​ត្ត​រៀង​រាល់ឆ្នាំក​ន្ល​ង​ម​ក។

ឈ្លៀតឱកាស​នេះដែក៏មាន​ការ​រៀប​ចំលេង​កីឡាជាមិត្ត​ភាព រ​វាង នាវិក មូល​ដ្ឋាន​ស​មុទ្រ ជាមួយ នាវិក រ​ប​ស់​នាវា HMAS PERTH ដើម្បីរិត​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព និង​ព​ង្រឹង​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ឡើង​ថែម​ទៀត​៕

“ ប្រ​ពៃណី នៃទំនាក់ទំន​ង​ស​ម្ព័ន្ធ​មេត្រីភាព​រ​វាង​ក​ង​ទ័ព និង ប្រ​ជាជ​ន ”

រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា     ក្រោម​ការ​ដឹក​នាំដ៏ឈ្លាស​វៃ  រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ  ហ៊ុន សែន    ជានិច្ច​កាល​យ​ក​ចិត្ត​ទុក​ដាក់បំផុត  ចំពោះការ​ក​សាង​ព​ង្រឹង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​លើគ្រ​ប់វិស័យ។ទ​ន្ទឹម​នឹង​ការអំ

ពាវ​នាវ​លើក​ទឹក​ចិត្ត   ព​ន្យ​ល់ដ​ល់ស្ថាប័ន   អង្គ​ភាព​រ​ដ្ឋ  ព្រ​ម​ទាំង​ស​ប្បុរ​ស​ជ​ន​គ្រ​ប់ម​ជ្ឈ​ដ្ឋាន    នូវ​ភារ​កិច្ច​ការ​ពារ​ជាតិ

ដ៏ពិសិដ្ឋ​រ​ប​ស់ព​ល​រ​ដ្ឋ​គ្រ​ប់រូប   ហើយ​លើគោល​ការ​ណ៍   “ ស្ម័គ្រ​ចិត្ត ”    បាន​ធ្វើការ​ផ្គូផ្គ​ង   ស្ទាប់ស្ទ​ង់   ថ្លឹង​ថ្លែង​ល​ទ្ធ

ភាព​រ​ប​ស់ស្ថាប័ន  អង្គ​ភាព​រ​ដ្ឋ    ព្រ​ម​ទាំង​ស​ប្បុរ​ស​ជ​ន​នានាប​ង្កើត​ជា “ ស​ម្ព័ន្ធ​មេត្រីភាព  ” មួយ​រ​វាង​ប​ណ្តាក​ងឯក

ភាព​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជាមួយ​ប​ណ្តាស្ថាប័ន  អង្គ​ភាព​រ​ដ្ឋ   ឯក​ជ​ន  ព្រ​ម​ទាំង​ស​ប្បុរ​ស​ជ​ន​ច្រើន ។                           ​  ​              ជាការ​ពិត​ណាស់     ប​ណ្តាជោគ​ជ័យ​ជាប្រ​វ​ត្តិសាស្រ្ត​រ​ប​ស់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ស្នេហាជាតិក​ម្ពុជាក​ន្ល​ង

ទៅ  សុទ្ធ​តែមាន​ការឧប​ត្ថ​ម្ភ  គាំទ្រ   ចូល​រួម​ចំណែក​ដោយ​ផ្ទាល់រ​ប​ស់ក​ម្លាំង​ម​ហាជ​ន  ប្រ​ជាជ​ន​ពីគ្រ​ប់ស្រ​ទាប់វ​ណ្ណៈ  គ្រ​ប់ម​ជ្ឈ​ដ្ឋាន   និន្នាការ​ន​យោបាយ  សាស​នា    និង ជាតិ សាស​ន៍    ដែល​បាន​លះប​ង់ទ្រ​ព្យ​ធ​ន   ធ​ន​ធាន​ផ្ទាល់ខ្លួន  និង  ហ៊ាន​បូជាអាយុជីវិត​ដើម្បើបុព្វ​ហេតុរ​ប​ស់ជាតិ  មាតុភូមិ ។    មោទ​ន​ភាព​ជាតិ    ជាប្រ​វ​ត្តិសាស្រ្ត​ដែល​យើង​បាន

ច​ង​ចាំពុំអាច​បំភ្លេច​បាន  នាទ​ស្ស​វ​ត្ស​ចុង​ក្រោយ​នេះ   គឺនៅចំពោះស្ថាន​ការ​ណ៍យោធាដ៏តាន​តឹង  នៅទិស​មួយ​ចំនួន

នៃតំប​ន់ព្រំដែន​ក​ម្ពុជា-ថៃ នៅឆ្នាំ២០០៨-២០១១ក​ន្ល​ង​ទៅ  ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ប្រ​ឆាំង​ការ

រំលោភ​បំពាន​នានា   ដែល​យើង​បាន​វាយ​បំបាក់ឲ្យ​ប​រាជ័យ​រាល់លើក     ហើយ​ស្ថិត​នៅក្នុង​ស្ថាន​ភាព​នៃកាលៈទេសៈ

ដ៏លំបាក​នេះ    ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​តែង​តែបាន​ទ​ទួល​ការឧប​ត្ថ​ម្ភ​គាំទ្រ​ទាន់ពេល​វេលា  គ្រ​ប់បែប​យ៉ាង​ជាច្រើន

អានេក  ពីម​ហាជ​ន   ស្ថាប័ន​ស​ហ​គ្រាស​រ​ដ្ឋ  ឯក​ជ​ន  ស​ប្បុរ​ស​ជ​ន​នានា  ពីគ្រ​ប់ទិស​ទី  ដែល​បាន​ម​ក​ពីការ ផ្តួច​ផ្តើម

រ​ប​ស់រាជ​រ​ដ្ឋាភិបាល     ហើយ​ដែល​ជាការ​ផ្តួច​ផ្តើម   និង​ការ​ជួយឧប​ត្ថ​ម្ភ​ផ្ទាល់ រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន  សែន  នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា    ក្នុង​ការ​ច​ង​ស​ម្ព័ន្ធ​មេត្រីភាព   រ​វាង​ស្ថាប័ន   ស​ហ​គ្រាស​រ​ដ្ឋ ឯក​ជ​ន  ស​ប្បុរ​ស​ជ​ន  ជាមួយ​ប​ណ្តា ក​ងឯក​ភាព នៃក​ង​យោព​ល​ខេម​រ​ភូមិន្ទ ។

            ជាមួយ​គ្នានេះ   គំរូដ៏ល្អនៃ  សិល្បៈនៃការ​ចែក​រំលែក ”  នេះ      បាន​ញ៉ាំងឲ្យ​កុល​បុត្រ​កុល​ធីតា គ្រ​ប់ស្រ​ទាប់ វ​ណ្ណៈ   ពីគ្រ​ប់ម​ជ្ឈ​ដ្ឋាន​ទាំង​ក្នុង  និង​ក្រៅប្រ​ទេស នូវ​ម​ន​សិការ​ចូល​រួម​ចំណែក​ដោយ​ផ្ទាល់ ឧប​ត្ថ​ម្ភ  គាំទ្រ​ទាំង​ស្មារ​តី     និង ស​ម្ភារៈ  ជាច្រើនអតិប​រ​មា    ព្រ​ម​ទាំង​បាន​ប​ង្កើត​ជាមូល​និធិនានា     គៀង​គ​រ​គ្នាជួយ​ដ​ល់យោធិន    គ្រួសារ​យោ

ធិន  យោធិន​ព​លី  ពិការ   នៃប​ណ្តាក​ងឯក​ភាព​ជួរ​មុខ  នៅតំប​ន់ព្រំដែន​ក​ម្ពុជា-ថៃ ។

            ប្រ​ពៃណីនៃម​ហាសាម​គ្គីស​ម្ព័ន្ធ​មេត្រីភាព​រ​វាង​ក​ង​ទ័ព និង​ប្រ​ជាជ​ន​ក​ម្ពុជា បាន​វិវ​ត្ត​ន៍រីក​ច​ម្រើន​គួរ​ក​ត់ស​ម្គាល់ ដោយ​បាន​វិវ​ត្ត​ន៍ប្រែប្រួល​ពីការ​ជួយឧប​ត្ថ​ម្ភ​ស​ម្រាប់តែស​ម្រ​ន់សេច​ក្តីត្រូវ​ការ​នៅពេល​ប៉ះទ​ង្គិច​យោធាតាម​ទិស នានា    ទៅជាការ​ជួយឧប​ត្ថ​ម្ភ​មាន​ល​ក្ខ​ណៈជា     យុទ្ធ​សាស្រ្ត​សេដ្ឋ​កិច្ច ស​ង្គ​ម​កិច្ច​យូរអង្វែង         ហើយ​មាន​ល​ក្ខ​ណៈ សាក​ល​ផុល​ផុស   នៅទូទាំង​ប្រ​ទេស​ទៀត​ផ​ង ។

            ស​ម្ព័ន្ធ​មេត្រីភាព​នេះ    បាន​វិវ​ត្ត​ន៍រីក​ច​ម្រើន​ជាលំដាប់       ហើយ​ម​ក​ដ​ល់ពេល​នេះ   យើង​មាន​ស្ថាប័ន    អង្គ

ភាព​រ​ដ្ឋ  ស​ហ​គ្រាស  ក្រុម​ហ៊ុនឯក​ជ​ន   និង​ស​ប្បុរ​ស​ជ​ន​ស​រុប ៣២០    បាន​ច​ង​ស​ម្ព័ន្ធ​ភាព​ជាមួយ   ៨៩ ក​ងឯក​ភាព

នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ   ក្នុង​ប​រិយាកាស​សាម​គ្គីភាព  ភាត​រ​ភាព     អនុវ​ត្ត  “ សិល្បៈនៃការ​ចែក​រំលែក ”   ប្រ​ក​ប

ដោយ ផ្លែផ្កាគួរ​ជាទីមោទ​នៈ ។

            ស្ថាប័ន អង្គ​ភាព​រ​ដ្ឋ  ឯក​ជ​ន    និង  ស​ប្បុរ​ស​ជ​ន​នៃស​ម្ព័ន្ធ​មេត្រីភាព    បាន​យ​ក​ចិត្ត​ទុក​ដាក់បំផុត  ធ្វើការឧប

ត្ថ​ម្ភ  គាំទ្រ​យ៉ាង​ច្រើនអនេក  ដ​ល់ប​ណ្តាក​ងឯក​ភាព  នៃក​ង​យោធ​ពេល​ខេម​រ​ភូមិន្ទ ទាំង​ស្មារ​តី និង ស​ម្ភារៈ។  ប​ណ្តា

ស្ថាប័ន  អង្គ​ភាព​រ​ដ្ឋ   ឯក​ជ​ន     និង​ស​ប្បុរ​ស​ជ​ន​នៃស​ម្ព័ន្ធ​មេត្រី   ជាមួយអង្គ​ភាព​ក​ង​ទ័ព   តែង​បាន​ទៅដ​ល់ប​ណ្តាទី

តាំង​ក​ងឯក​ភាព   ធ្វើការ​សំណេះសំណាល​សួរ​សុខ​ទុក្ខ​យោធិន នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ  នៅក្នុង​រាល់ឪកាស​នៃ

ពិធីបុណ្យ​ជាតិ  ពិធីបុណ្យ​ប្រ​ពៃណីជាតិ   ដែល​ជាការ​លើក​ទឹក​ចិត្ត    ដ​ល់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ទាំង​មូល​ក្នុង​ការ

បំពេញ​ភារ​កិច្ច  ការ​ពារ​ជាតិ  មាតុភូមិ   ព្រ​ម​ទាំង​ពាំនាំយ​ក​ទៅជាមួយ​នូវអំណោយ​ផ្សេងៗជាច្រើន ធ្វើឲ្យ​ទំនាក់ទំន​ង

ស​ម្ព័ន្ធ​មេត្រីភាព​រឹត​តែមាន ភាព​ស្អិត​ល្មួត ក្នុង​ប​រិយាកាស​ភាត​រ​ភាព    និង​សាម​គ្គីគួរ​ជាទីគាប់ចិត្ត ។

            លើស​ពីនោះទៀត    ម​ហាស​ម្ព័ន្ធ​មេត្រីភាព     ដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ពុំអាច​បំភ្លេច​បាន​នោះគី    ការ

ជូយឧប​ត្ថ​ម្ភ​គាំទ្រ​ដោយ​ផ្ទាល់      រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ   ហ៊ុន  សែន    និង​ស​ម្តេច​គ​តិព្រឹទ្ធ​ប​ណ្ឌិត

ប៊ុន រ៉ានី  ហ៊ុន សែន   ដែល​តែង​បាន   នឹង​ប​ន្ត​ផ្ត​ល់ជំនួយឧប​ត្ថ​ម្ភ​ដ៏ម​ហិមាជួយ​ប​ណ្តាក​ងឯក​ភាព​ដោយ​ផ្ទាល់  ព្រ​ម

ទាំង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ   អគ្គ​ប​ញ្ជាការ  មេប​ញ្ជាការ​ប្រ​ភេទ​ទ័ព-ទ័ព​ជំនាញ       ដែល​បាន​ចូល​រួម​ចំណែក

ដោយ​ផ្ទាល់ជាច្រើន​ក្នុង​ការឧប​ត្ថ​ម្ភ​គាំទ្រ​ប​ណ្តាក​ងឯក​ភាព   ហើយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ទាំង​មូល​ក៏ច​ង​ចាំពុំអាច

បំភ្លេច​បាន​ចំពោះស្មារ​តីម​ហាសាម​គ្គីរ​ប​ស់ជ​ន​រួម​ជាតិគ្រ​ប់ម​ជ្ឈ​ដ្ឋាន​ស្រ​ទាប់វ​ណ្ណៈ  ពីគ្រ​ប់ទិស​ទី ព្រ​ម​ទាំង​ប​ណ្តាមូល

និធិជាអាទ៌៖  មូល​និធិបាយ័ន    មូល​និធិស៊ីធីអ៊ិន  ជាដើម  ដែល​បាន​ជួយឧប​ត្ត​ម្ភ​យ៉ាង​ស​ន្ធឹក​ស​ន្ធាប់   ដ​ល់ប​ណ្តាក​ង

ឯក​ភាព  ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​នៅតំប​ន់ព្រំដែន   ក្នុង​សា្ម​រ​តីស្នេហាជាតិមាតុភូមិគួរឲ្យ​ស្ង​ប់ស្ងែង ។ ទាំងអស់នេះ

ជាគុណូប​ការៈដ៏ធំធេង​ចារ​ជាប់ក្នុង​ក្រអៅបេះដូង​នាយ​ទាហាន     និង​ព​ល​ទាហាន​ទាំងអស់  នៃក​ង​យោធ​ព​ល​ខេម​រ

ភូមិន្ទ​ពុំអាច​បំភ្លេច​បាន​ឡើយ ។

            ជាការ​ត​ប​ស្ន​ង   ចំពោះគុណូប​ការៈទាំង​ឡាយ​រ​ប​ស់ម​ហាជ​ន  ប្រ​ជាជ​ន    ទ​ន្ទឹម​នឹង​ភារ​កិច្ច​ការ​ពារ​ជាតិ   ការ

ពារ​ស​ន្តិភាព  ស្ថិរ​ភាព  ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ស​ង្គ​ម​នៅគ្រ​ប់កាលៈទេសៈ    ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​តែង​បាន​ចូល

រួម​ជាក​ម្លាំង​នាំមុខ​ជួយ​ស​ង្រ្គោះប្រ​ជាជ​ន​ពីគ្រោះម​ហ​ន្ត​រាយ​នានា  គ្រោះធ​ម្ម​ជាតិ  និង​រាល់ឧប​ទ្ទ​វ​ហេតុទាំង​ឡាយ​នៅ

គ្រ​ប់ទិស​ទី   ហើយ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជានិច្ច​ជាកាល​តែង​បាន​ជួយ​ប្រ​ជាជ​ន​តាម​មូល​ដ្ឋាន​នានាក្នុង​ការ​ងារ​ប​ង្ក

ប​ង្កើន​ផ​ល​ក​សិក​ម្ម ។ល។

           ទាំងអស់នេះជាស​ក្ខីភាព​នៃម​ហាសាម​គ្គីក​ង​ទ័ព   ប្រ​ជាជ​ន   ដែល​ជាមូល​ដ្ឋាន​គ្រឹៈនៃ     ខឿន​ការ​ពារ​ជាតិ

រ​ប​ស់ប្រ​ជាជ​ន ស​ម​នឹង​គុណ​ស​ម្ប​ត្តិ  “ ក​ង​ទ័ព​កើត​ពីប្រ​ជាជ​ន ដើម្បីប្រ​ជាជ​ន ”   មាន​ការ​គោរ​ព​ស្រ​លាញ់ជា

ភាត​រ​ភាព   ឧប​ត្ថ​ម្ភ   គាំទ្រ​ពីប្រ​ជាជ​ន    ប្រៀប​បាន       ទឹក​និង​ត្រី     ទៅដ​ល់ទីណាមាន​ប្រ​ជាជាន​ស្រ​លាញ់​   ពេល​ចេញ​ទៅប្រ​ជាជ​ន​នឹក​រ​លឹក  ។

            ពិត​ដូច្នោះមែន      នៅចំពោះមុខ​កាលានុវ​ត្ត​ភាព     ព្រ​ម​ទាំង​ប​ញ្ហាប្រ​ឈ​ម​ជាច្រើន    ក​ង​យោធ​ព​ល​ខេម​រ​ភូ

មិន្ទ​បាន​បំពេញ​ភារ​កិច្ច​រ​ប​ស់ខ្លួន​ស​ម្រេច​បាន​ជោគ​ជ័យ​ធំៗ   ជាច្រើន​​  ​ ទាំង​ក្នុង​ភារ​កិច្ច​ការ​ពារ​ជាតិមាតុភូមិ    ការ​កែ

ទ​ម្រ​ង់    ដើម្បីក​សាង​    និង​ព្រ​ងឹង​ក​ម្លាំងឥត​ឈ​ប់ឈ​រ     និង​រួម​ចំណែកអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ​     ព្រ​ម​ទាំង​ការ​ចូល

រួម​ចំណែក​យ៉ាង​ធំធេង     ក្នុង​ភារ​កិច្ច​ថែរ​ក្សាការ​ពារ​រាល់ស​មិទ្ធិផ​ល​ស​ង្គ​ម​ជាតិ    ថែរ​ក្សាការ​ពារ​ស​ន្តិសុខ   ស​ណ្តាប់

ធ្នាប់ស​ង្គ​ម ។

           

            ក្រោម​ការ​ដឹក​នាំដ៏ត្រឹម​ត្រូវ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល       ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​ក្នុង

ការ​ក​សាង   និង​ព​ង្រឹង​សាម​គ្គីប្រ​ជាជាតិទាំង​មូល    លើមូល​ដ្ឋាន​នៃការ​គោរ​ព​ប្រ​តិប​ត្តិខ្ជាប់ខ្ជួន​រ​ដ្ឋ​ធ​ម្ម​នុញ្ញ   នៃព្រះរា

ជាណាច្រ​ក​ក​ម្ពុជា     និង​បាវ​ច​នា  “ ជាតិ  សាស​នា   ព្រះម​ហាក្ស​ត្រ  “  ដើម្បីថែរ​ក្សាការ​ពារ   ព​ង្រីក​រាល់ស​មិទ្ធិផ​ល

ស​ង្គ​ម​ជាតិ   ធានាជោគ​ជ័យ​ក្នុង​ដំណើរ​ការ​ក​សាង   និង​ការ​ពារ​មាតុភូមិ   ក​សាង​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិរ​ប​ស់ប្រ​ជា

ជ​ន   ដែល​មាន​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​គ្រ​ប់ប្រ​ភេទ    ជាពិសេស​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ជាស្នូល​ដ៏រឹង​មាំ   និង​មាន

ការ​គាំទ្រ​យ៉ាង​ស​ក​ម្ម   ពីប្រ​ជាជ​ន​នៅគ្រ​ប់កាលៈទេសៈ  ៕

ក្រ​សួង​ការ​ពារ​ជាតិ ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែឧស​ភា និង ដាក់ចេញ​ទិស​ដៅអនិវ​ត្ត​ន៍ ខែមិថុនា ២០១៥

ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែឧស​ភា និង ទិស​ដៅអនុវ​ត្ត​ខែមិថុនា ឆ្នាំ២០១៥ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០២ ខែ មិថុនាក​ន្ល​ង​ទៅនេះ ស្ថិត​ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង មាន​ការអញ្ជើញ​ចូល​រួម​ពី ឯកឧត្ត​ម លោក​ជំទាវ អស់លោក លោក​ស្រីនាយ​ទាហាន​ជាន់ខ្ព​ស់ ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង នាយ​ក នាយ​ក​រ​ង នៅតាម​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន រូប​ទៀត។ ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បាន​ប​ង្ហ​ញឲ្យ​ដឹង​ថា ក្នុង​ខែឧស​ភា ឆ្នាំ២០១៥ក​ន្ល​ង​ទៅ នេះ ខ.ភ.ម បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិ ដោយ ស​ម្រេច​បាន​នូ ស​មិទ្ធ​ផ​ល​ការ​ងារ​ធំៗជាច្រើន ក្នុង​នោះ បាន​ប​ន្ត​ព​ង្រឹង​ប្រៀប​ការ​ពារ ជាតិនៅ តាម​តំប​ន់ព្រំដែន តាម​ដាន​ស​ភាព​ការ​ណ៍ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត ពិនិត្យ​ភូមិសាស្ត្រ​ទ​ទួល ខុស​ត្រូវ​រ​ប​ស់ខ្លួន​ជាប់ជាប្រ​ចាំ។ ទ​ន្ទឹម​នឹង​នេះ បាន​ប​ន្ត​រ​ក្សានូវ ការ​ទំនាក់ទំន​ង​ល្អ ជាមួយ​ប្រ​ទេស​ជិត​ខាង ដោះស្រាយ​នូវ​ប​ញ្ហាផ្សេងៗដែល​កើត​មាន ដោយ​ស​ន្តិវិធី។ យ​ក​ចិត្ត​ទុក​ដាក់ម្ចាស់ការ និង​ស​ហ​ការ​ជាមួយអាជ្ញាធ​រ​មាន​ស​ម​ត្ថ​កិច្ច គ្រ​ប់ជាន់ថ្នាក់ចូល​រួម ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ធ្វើការ​ប​ង្ការ ទ​ប់ស្កាត់ និង​ប​ង្រាប​នូវ​រាល់ ប​ទ​ល្មើស​គ្រ​ប់ប្រ​ភេទ (ពិសេស​ប​ទ​ល្មើស​គ្រឿង​ញៀន) ភាពអាណាធិប​តេយ្យ​នានា និង​ការ​ពារ​ស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ ធ្នាប់សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានា ព្រ​ម​ទាំង​ព្រះរាជ​ពិធី ច​ម្រើន​ព្រះជ​ន្ម ព្រះក​រុណា ព្រះម​ហាក្ស​ត្រ​នៃ ព្រះរាជាណាច​ក្រ​ក​ម្ពុជា ព្រះរាជ​ពិធីបុណ្យ ច្រ​ត់ព្រះន័ង្គ​ល...ដោយ​ទ​ទួល​បាន​នូវ​ល​ទ្ធ ផ​ល​ល្អប្រ​សើរ។ ក្រៅពីភារ​កិច្ច​ខាង​លើ ខ.ភ.ម បាន​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​នូវ​រាល់ ភារ​កិច្ច លើការ​កែទ​ម្រ​ង់ ខ.ភ.ម ការ​ងារ​ក​សាង​ច្បាប់ និង លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗ ការ ងារ ធានាភ​ស្តុភារ​និង​ប​ច្ចេក​ទេស ការ​ងារ​វិស្វ​ក​ម្ម ការ​ងារ ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ និង ការ​ចូល​រួម​ក្នុង បេស​ក​ក​ម្ម​រ​ក្សា ស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ កិច្ច​ប្រ​ជុំក៏បាន​ដាក់ចេញ​នូវ ទិស​ដៅសំខាន់ៗមួយ ចំនួន​ស​ម្រាប់ខែមិថុនានេះផ​ង​ដែរ ក្នុង​នោះដោយ​ប​ន្ត​ព​ង្រឹង​ការ អនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន ក្នុង វិស័យ​ការ​ពារ​ជាតិ ការ​ពារឯក​រាជ្យ​ជាតិ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ស្ថិរ​ភាព​ន​យោបាយ និង​ចូល​រួម​ការ​ពារ​ស​ន្តិសុខ​រ​បៀប​រាប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ ព្រ​ម​ទាំង​ប​ន្ត​ការ​កែទ​ម្រ​ង់ ការ​ងារ​ហ្វឹក​ហ្វឺន ប​ណ្តុះប​ណ្តាល បំប៉ន​ជំនាញ​ផ្សេងៗ និង​ការអប់រំចិត្ត​សាស្ត្រ​ដ​ល់ជួរ ខ.ភ.ម នៅក្នុង​ការ​គោរ​ព​ច្បាប់ រ​ប​ស់រ​ដ្ឋ ស្មោះត្រ​ង់ចំពោះជាតិមាតុភូមិ និង​ប្រ​ជាជ​ន ៕