ព័ត៌មាន

ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប ឯកអគ្គ​រ​ដ្ឋ​ទូតអូស្ត្រាលីតែង​តាំង​ថ្មី
លោក​ជំទាវ អ៊ែន ជឺឡា ខ.ខូ.រែន (Angela Corcoran)ត្រូវ​បាន​រ​ដ្ឋាភិបាល អូស្រ្តាលីតែង​តាំង​ជាឯកអគ្គ​រ​ដ្ឋ​ទូត​ថ្មីប្រ​ចាំនៅក​ម្ពុជា។ នៅក្នុង​ជំនួប​សំដែង​ការ​គួរ​ស​ម​កាល​ពីរ​សៀល​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ឯ. ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិបាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះលោក​ជំទាវ អ៊ែន ជីឡា ដេល​បានអញ្ជើញ​ម​ក​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា ដើម្បីប​ន្ត​បំព​ញ​ការ​ងារ​សំខាន់ដែល​ប្រ​ទេស​ទាំង​ពីបាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាក​ន្ល​ង​ម​ក។ ឯ. ទៀ បាញ់ បាន​ប​ញ្ជាក់ថាក​ម្ពុជានឹងអូស្ត្រាលីមាន​ទំនាក់ទំន​ង​គ្នាល្អណាស់ហើយ​ក៏មាន​យ​ន្ត​ការ​ជាច្រើន​ដែល​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាទ​ទួល​បាន​ជោគ​ជ័យ​ជាប​ន្ត​ប​ន្តាប់។ ឯ. ទៀ បាញ់ ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ប្រ​ទេសអូស្ត្រាលីដែល​បាន​ជួយ​ដ​ល់ ខ.ភ.ម ជាប​ន្ត​ប​ន្ទាប់ក​ន្ល​ង​ម​ក​ជាពិសេស​បាន​ជួយ​ដ​ល់គ​ណៈក​ម្មាការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ ដែល​ប​ច្ចុប្ប​ន្ន​នេះបាន​កំពុងអនុវ​ត្ត​ន៍ភារ​កិច្ច​រ​ប​ស់ខ្លួន នៅក្នុង​ទិស​ជួរ​មុខ​នៃដែន​ស​មុទ្រ​សំរេច​បាន​ល​ទ្ធ​ផ​ល​ល្អដោយ​លែក​លើការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ខ.ភ.ម ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អផ​ង​ដែរ។
មាន​ម​តិឆ្លើយ​ត​ប​ម​ក​វិញ​លោក​ជំទាវ អ៊ែន ជីឡា ខ.ខូ.រែន បាន​ប​ញ្ជាក់ថាទំនាក់ទំន​ង​រ​ប​ស់ប្រ​ទេស​ទាំង២ ក​ម្ពុជា.អូស្ត្រាលីគឺមាន​ប្រ​វ​ត្តិតាំង​ពីយូលុង​ណាស់ម​ក​ហើយ ហើយ​ប​ច្ចុប្ប​ន្ន​នេះប្រ​ទេស​ទាំង២បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាធ្វើការ​ងារ​ផ្សេងៗជាច្រើន​ទៀត។ លោក​ជំទាវ​បាន​ប​ញ្ជាក់ថា៖ រ​ហូត​ម​ក​ដ​ល់ឆ្នាំ២០១៦គឺជាខួប​លើក​ទី ២៥ នៃកិច្ច​ព្រ​ម​ព្រៀង​ស​ន្តិភាព​ទីក្រុង​ប៉ារីស​ហើយ​ប្រ​ទេសអូស្ត្រាលីក៏ជាផ្នែក១នៃកិច្ច​ព្រ​ម​ព្រៀង​នេះដែរ។ លោក​ជំទាវ​បាន​ប​ញ្ជាក់ថា ក​ម្ពុជា.អូស្ត្រាលីបាន​ទំនាក់ទំន​ង​ជាមួយ​គ្នាតាំង​ពីយូរ​យារ​ណាស់ម​ក​ហើយ​លើវិស័យ​ការ​ពារ​ជាតិ ហើយអូស្ត្រាលីក៏បាន​ធ្វើការ​ងារ​ជាច្រើន​លើវិស័យ​ការ​ពារ​ជាតិជាមួយ ខ.ភ.ម រ​ប​ស់ក​ម្ពុជា។ លោក​ជំទាវ អ៊ែន ជីឡាបាន​ស​ង្ក​ត់ធ្ង​ន់ថា នៅក្នុង​ក​ម្ម​វិធីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​ការ​ពារ​ជាតិរ​ប​ស់អូស្ត្រាលីជាមួយ​ក​ម្ពុជាបាន​ផ្តោត​សំខាន់ទៅលើកិច្ច​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ ការ​ប​ណ្តុះប​ណ្តាល​វិជ្ជាជីរៈនិង​ផ្នែក​ប្រ​ឆាំង​ភេរ​វ​ក​ម្ម។ ជាចុង​ក្រោយ​លោក​ជំទាវ​បាន​កោត​ស​រ​សើរ​ដ​ល់ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជាដែល​បាន​ចូល​រួម​ចំនែក​ថែរ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនាកាល​ក​ន្ល​ង​ម​ក៕

ឯ.ឧ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​ការ​ងារ ខែក​ក្ក​ដា និង​ទិស​ដៅខែសីហា ២០១៦
ក្រ​សួង​ការ​ពារ​ជាតិ បាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ខែក​ក្ក​ដា និង​ទិស​ដៅអនុវ​ត្ត​ខែសីហា ឆ្នាំ២០១៦ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០៤ ខែ​សីហា​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយ ឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ។
ក្នុង​រ​បាយ​ការ​ណ៍​បូក​ស​រុប​បានឲ្យ​ដឹង​ថា ក្នុង​ខែក​ក្ក​ដា ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្ត​ធ្វើការ​កែ ស​ម្រួល​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន និង​ប​ណ្តាកោះ​មួយ​ចំនួន កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំ ដែន​ធ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល​និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំ ព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង ដោះ ស្រាយ​ប​ញ្ហា​ផ្សេងៗដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត ច្បាប់ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់​សាធារ​ណៈ ការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានា ពិធីបុណ្យ​ផ្សេងៗបាន​ល្អ​ប្រ​សើរ។
ក្រៅពីអនុវ​ត្ត​ភារ​កិច្ច​ច​ម្ប​ង​ខាង​លើ ខ.ភ.ម បាន​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការ​ងារ​ហ្វឹក​ហ្វឺន​​​ និងអប់រំចិត្ត​សាស្ត្រ ការអនុវ​ត្ត​បែប​ប​ទ​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗ ការ​ងារ​ធានា​ភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ និង​គ្រឿង​បំពាក់​ស​ម្ភារៈប​ច្ចេក​ទេស ការ​ងារ​គ្រ​ប់គ្រ​ង​និង​ប្រើប្រាស់​ប​ណ្តាញ​ទំនាក់ទំន​ង​ប​ញ្ជូន​សារ ការ​ងារ​ក​សាង​ប​ណ្តាញ​ផ្លូវ​គ​ម​នាគ​ម​ន៍ ស្ពាន លូ និង​សំណ​ង់នានាគ្រ​ប់ប្រ​ភេទ ព្រ​ម​ទាំង​ការ​ងារ​ផ្សេងៗទៀត ដើម្បីប​ង្កើន​ប្រ​សិទ្ធ​ភាព​ការ​ងារ។
 ជាមួយ​គ្នានេះ អង្គ​ប្រ​ជុំពិភាក្សាផ្លាស់ប្តូរ​យោប​ល់គ្នាប្រ​ក​ប​ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅលើខ្លឹម​សារ រ​បាយ​ការ​ណ៍ បូក​ស​រុប​ការ​ងារ​ខែក​ក្ក​ដា និង ទិស​ដៅ អនុវ​ត្ត​ខែសីហា ឆ្នាំ២០១៦ ដើម្បីប​ន្ត​ចូល​រួមអនុវ​ត្ត​ន៍ ភារ​កិច្ច​អោយ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អប​ន្ថែម​ទៀត ៕ ប​ន្ទាប់ពីកិច្ច​ប្រ​ជុំប្រ​ចាំខែ ឯកឧត្ត​ម នាយឧត្ត​ម សេនីយ៍ ឈុំ សុជាតិ អ្ន​ក​នាំពាក្យ​ក្រ​សួង ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ ប​ញ្ជាក់ប​ន្ថែម​លើខ្លឹម​សារ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែលអង្គ​ប្រ​ជុំបាន​ធ្វើការ​ពិភាក្សាប​ន្ថែម​ក្នុង​នោះរួម​មាន ៖ ប​ញ្ហាទំនាស់ដីធ្លីជាមួយ​ប្រ​ជាព​ល​រ​ដ្ឋ​ក​ន្ល​ង​ម​ក ត្រូវ​បាន​រ​ក​ឃើញ​មូល​ហេតុថា៖ ដោយ​សារអង្គ​ភាព​មិន​ទាន់បាន​ចុះប​ញ្ជីសារ​ពើភ័ណ្ឌ​រ​ប​ស់​អង្គ​ភាព​ជាស​ម្ប​ត្តិរ​ដ្ឋ ។ ទាក់ទ​ង​និង​ការ​ធ្វើ​អត្ត​ស​ញ្ញាណ​ប័ណ្ណ​​ ប្រ​ជាជ​ន​ក​ន្ល​ង​ម​ក ឯកឧត្ត​ម បានអោយ​ដឹង​ថា ៖ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​ធ្វើ អត្ត​ស​ញ្ញាណ​ប័ណ្ណ​​ បាន​ចំនួន ៩០% ហើយ នៅស​ល់តែចំនួន ជិត ៧ពាន់ នាក់ទៀត​​ប៉ុណ្ណោះ។ ទ​ន្ទឹម​នេះក្រ​សួង​ការ​ពារ​ជាតិបាន​ជ​ម្រុញឲ្យ ខ.ភ.ម​ទាំងអស់ ប​ន្ត​ទៅធ្វើអត្ត​ស​ញ្ញាណ​ប័ណ្ណ​ប្រ​ជាជ​នអោយ បាន​គ្រ​ប់ៗគ្នា ដើម្បីទៅចូល​រួម​ចុះឈ្មោះបោះឆ្នោត ឲ្យ​បាន​ទាន់ពេល​វេលា​ដែល​គ្រោង​នឹង ប្រ​ព្រឹត្តិទៅនៅដើម​ខែក​ញ្ញាខាង​មុខ។ ឯកឧត្ត​ម ឈុំ សុជាតិ ប​ន្ត​ថា៖ ខ​ភ​ម​ចូល​រួម​គាំទ្រ​គោល​ន​យោ​បាយ រ​ប​ស់រ​ដ្ឋាភិបាល និង ស​ក​ម្ម​ភាព​រ​ប​ស់ស​ម្តេច តេជោ ហ៊ុន សែន ក្នុង​ការ​ចុះមូល​ដ្ឋាន ។ ក្នុង​ន័យ​នេះ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ ក៍ត្រូវ​ចុះតាមអង្គ​ភាព​ក​ង​ទ័ព​ដែល​តាម​គំរូរ​ប​ស់ស​ម្តេច​តេជោ ដើម្បីតាម​ដាន​ការ​អនុវ​ត្ត​គោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល និង​គោល​ន​យោបាយ​ការ​ពារ​ជាតិ៕

នាយឧត្ត​ម​សេនីយ៍ ​គ​ន់​ គីម​ ជួប​​ស​មាជិក​អតីត​យុទ្ធ​ជ​ន​នៅ​កំព​ង់ឆ្នាំង​
       ក្នុង​កិច្ច​សំណេះ​សំណាល​ជាមួយ​អតីត​យុទ្ធ​ជ​ន​នា​ស្រុក​ប​រិបូរ​ណ៍​ ខេត្ត​កំព​ង់ឆ្នាំង​ កាល​ពីព្រឹក​ថ្ងៃទី០១ ខែ​សីហា​ ក​ន្ល​ង​ម​ក​នេះ​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ ក្នុង​នាម​អគ្គ​លេខា​ធិការ​ ស​មា​គ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​បាន​អំពាវ​នាវ​ដ​ល់​ស​មាជិក​គ្រួសារ​អតីត​យុទ្ធ​ជ​ន​ទាំងអស់​ត្រូវ​ប​ន្ត​រួម​សាម​គ្គី​គ្នា​ជា​ធ្លុង​​​មួយ​ដើម្បី​រ​ក្សា​ស​មិទ្ធ​ផ​ល​ និង​ដំបូល​ស​ន្តិភាព​ ដែល​ដឹក​នាំដោយ​ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​។​

      នៅ​ចំពោះ​មុខ​អតីត​យុទ្ធ​ជ​ន​ប្រ​មាណ​ជាង​ ៥០០នាក់​ នាយឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​គូស​ប​ញ្ជាក់​ថា​ «អតីត​យុទ្ធ​ជ​ន​ត្រូវ​ចូល​រួម​ជាមួយ​អាជ្ញាធ​រ​មូល​ដ្ឋាន​ ក​ម្លាំង​មាន​ស​ម​ត្ថ​កិច្ច​ ដើម្បី​ថែរ​ក្សា​ភូមិ​ឃុំមាន​សុវ​ត្ថិភាព​ ហើយ​ប្រ​ឆាំង​ដាច់​ខាត​រាល់​ទ​ង្វើអគ​តិ​ ញុះញ​ង់​ ការ​ប​ង្ក​ហេតុ​ ដែល​នាំ​ឲ្យ​ស​ង្គ​ម​ជាតិ​បែក​បាក់​»​។​

      ក្នុង​កិច្ច​សំណេះ​សំណាល​នេះ​ដែរ​ នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​លើក​ឡើង​ពី​ត​ម្លៃ​ស​ន្តិភាព​ និង​ផ​ល​លំបាក​ជា​ច្រើន​ទៀត​មុន​នឹង​ស្វែង​រ​ក​បាន​ស​ន្តិភាព​ដូច​ពេល​​ប​ច្ចុប្ប​ន្ន​។​ នាយ​ឧត្ត​ម​សេនីយ៍​ គូស​ប​ញ្ជាក់​ថា​ស​ន្តិភាព​ ដែល​កំពុង​គ្រ​ប​ដ​ណ្ត​ប់​ពាស​ពេញ​ផ្ទៃ​ប្រ​ទេស​នា​ពេល​ប​ច្ចុប្ប​ន្ន​គឺ​រ​ក​ម​ក​បាន​ដោយ​ការ​បូជា​អស់​ក​ម្លាំង​កាយ​ចិត្ត​រ​ប​ស់​ឥស្ស​រ​ជ​ន​ជាន់​ខ្ព​ស់​ក​ម្ពុជា​ ក្នុង​នោះ​ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​លះប​ង់​ស​ព្វ​បែប​យ៉ាង​ដើម្បី​បុព្វ​ហេតុ​ស​ន្តិភាព​នេះ​សូម្បី​តែ​ជីវិត​ក៏​បាន​យ​ក​ទៅ​ធ្វើ​ជា​ដើម​ទុន​ផ​ង​ដែរ​។​

      នាយ​ឧត្ត​ម​សេនីយ៍​ គ​ន់​ គីម​ បាន​ប​ញ្ជាក់​ថា​ដើម្បី​ប​ញ្ច​ប់​ស​ង្រ្គាម​នាំ​ម​ក​នូវ​សុខ​ស​ន្តិភាព​ជូន​ប្រ​ជាជ​ន​ ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ស​ម្រេច​ចិត្ត​ប្រ​ថុយ​ប្រ​ថាន​ចូល​ច​រ​ចា​ ដោយ​ផ្ទាល់​ជាមួយ​មេដឹក​នាំ​ និង​ទាហាន​ខ្មែរ​ក្រ​ហ​ម​នាំ​យ​ក​ពួក​គេ​ចូល​ម​ក​រួម​រ​ស់​ជាមួយ​រាជ​រ​ដ្ឋាភិបាល​។​ ប​ន្ទាប់​ពី​ការ​ច​រ​ចា​នោះ​ហើយ​ដែល​ក​ម្ពុជា​ស្គាល់​នូវ​ព​ន្លឺ​ស​ន្តិភាព​ ពេញ​លេញ​ចាប់​ពី​ឆ្នាំ១៩៩៨​ម​ក​។​

      អគ្គ​លេខាធិការ​ស​មាគ​ម​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​ បាន​រំលឹក​ទៅ​ដ​ល់​អតីត​យុទ្ធ​ជ​ន​ ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា​គ្រ​ប់​រូប​ត្រូវ​ចូល​រួម​ថែរ​ក្សា​ស​ន្តិភាព​ ដើម្បី​ការ​រ​ស់នៅ​មាន​ភាព​សុខ​សាន្ត​ និង​ផ្ត​ល់​ឱកាស​ឲ្យ​ស​ង្គ​ម​ជាតិ​ទ​ទួល​បាន​ការ​អភិវ​ឌ្ឍ​ន៍​ជា​ប​ន្ត​ប​ន្ទាប់​៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត ជួបអនុព័ន្ធ​យោធាសាធារ​ណ​រ​ដ្ឋ​កូរ៉េតែតាំង​ថ្មី
ក្នុង​ជំនួប​ស​ន្ទ​នារ​វាងអនុព័ន្ធ​យោធាសាធារ​ណ​រ​ដ្ឋ​កូរ៉េចាស់.ថ្មីកាល​ពីព្រឹក​ថ្ងៃទី២ ខែសីហា លោក​វ​រ​សេនីយ ឯក យូន បើន ជី អនុព័ន្ធ​យោធាសាធារ​ណ​រ​ដ្ឋ​កូរ៉េតែង​តាំង​ថ្ចីបាន​ស​ន្យាថានឹង​ប​ន្ត​ព្រឹង​កិច្ច​ស​ហ​ប្រ​តិប​តិ្ត​រ​វាង​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា និង​សាធារ​ណ​រ​ដ្ឋ​កូរ៉េអោយ​បាន​កាន់តែ​ប្រ​សើរ​ឡើង​ថែម​ទៀត។
    លោក​វ​រៈសេនីយឯក ជី (GI) បាន​ថ្លែង​ដូច​នេះក្នុងឱកាស​ដែល​លោក​បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ ឯ.នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ។ ចំណែកឯលោក វ​រៈសេនីយ៍ឯក ជុង យឿង ចាង អនុព័ន្ធ​យោធាកូរ៉េច​ប់អាណ​ត្តិ បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិ និង​ខ.ភ.ម ដែល​បាន​ជួយ​សំរ​ប​សំរួលឧប​ត្ថ​ម​គាំទ្រ​ដ​ល់ដំណើរ​ការ​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​រ​ប​ស់លោក​ទ​ទួល​បាន​ជោគ​ជ័យ​នៅក​ម្ពុជា។ លោក​វ​រៈសេនីយ៍ឯក អនុព័ន្ធ​យោធាកូរ៉េច​ប់អាណ​ត្តិ បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​ការ​ពារ​ជាតិ រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង២ ដែល​មាន​ការ​វិវ​ត្ត​ន៍រីក​ចំរើន​ទៅមុខ​ជាលំដាប់ ហើយ​តាម​រ​យៈជំនួប​នេះលោក​ក៏បាន​សុំការ​គាំទ្រអោយ​មាន MOU រ​វាង​ក​ង​ទ័ព​ទាំង២ ដើម្បីព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើគ្រ​ប់វិស័យ​រ​វាង​ក​ង​ទ័ព​ទាំង២អោយ​កាន់​តែ​មាន​ការ​រីក​ចំរើន​ប​ន្ថែម​ទៀត។
    មាន​ម​តិឆ្លើយ​ត​ប​វិញ ឯ. នាង ផាត ក្នុង​នាមឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ បាន​កោត​ស​រ​សើរ និង វាយ​ត​ម្លៃខ្ព​ស់ចំពោះស្នាដៃលោក​វ​រៈសេនីយឯក ជុង យឿង ចាង អនុព័ន្ធ​យោ​​ធាសាធារ​ណ​រ​ដ្ឋ​កូរ៉េច​ប់អាណ​ត្តិ ដែល​បាន​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា នាំម​ក​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យ៉ាង​ល្អប្រ​សើរ​ជាមួយ ខ.ភ.ម ក្នុង​រ​យៈពេល២ឆ្នាំក​ន្ល​ង​ម​ក​នេះ ។ ឯ. នាង ផាត​បាន​ប​ញ្ជាក់​៖ ក​ម្ពុជាបាន​សំដេង​ការអបអរ​សាទ​រ​ចំពោះកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ល្អ រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង២ ដែល​ក្នុង​នោះនារ​យៈពេល​ក​ន្ល​ង​ម​ក​ក​ង​ទ័ព​ប្រ​ទេស​ទាំង២ក​ម្ពុជា និង​សាធារ​ណ​រ​ដ្ឋ​កូរ៉េ​បាន​ធ្វើ​ស​ម​យុទ្ធ​រួម​គ្នាដែល​ទាក់ទ​ង​នឹក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ថែរ​ក្សាស​ន្តិភាព P.K.O ឆ្លៀត​ក្នុងឱកាស​នោះ ឯ.រ​ដ្ឋ​លេខា​ធិការ ក៏បាន​ថ្លែងអំណ​រ​គុណ​ចំពោះការ​យ​ក​ចិត្ត​ទុក​ដាក់រ​ប​ស់រ​ដ្ឋាភិបាល ក៏ដូច​ជាប្រ​ជាជ​ន​កូរ៉េ​ចំពោះ​សិស្ស និស្សិត​ផ​ង ព​ល​ក​រ​ក​ម្ពុជាដែល​បាន​ទៅសិក្សារៀន​សូត្រ និង​ធ្វើការ​ងារ​នៅសាធារ​ណ​រ​ដ្ឋ​កូរ៉េ។ ឯ. នាង ផាត បាន​សំដែង​នូវ​ក្តីស​ង្ឃឹម​ថា អនុព័ន្ធ​យោធាសាធារ​ណ​រ​ដ្ឋ​កូរ៉េតែង​តាំង​ថ្មី និង​ប​ន្ត​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិប្រ​ទេស​ទាំង២ ក​ង​ទ័ព​ទាំង២អោយ​កាន់តែមាន​ការ​រីក​ចំរើន និង​រឹង​មាំប​ន្ថែម​ទៀត។

ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ នាង​ ផាត​ អប់រំ​ចិត្ត​សាស្ត្រ​ និង​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ថ្មីៗ​នៅ​សាលា​ការ​ពារ​ព្រំដែន​
       នៅ​សាលា​ការ​ពារ​ព្រំដែន​ថ្ងៃទី​០១​ ខែសីហា​ ឆ្នាំ​២០១៦​ នេះ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ នាង​ ផាត​ រ​ដ្ឋ​លេខា​ធិការ​ ក្រ​សួង​ ការ​ពារ​ជាតិ​បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​អប់​រំ​ចិត្ត​សាស្ត្រ​និង​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៏​ថ្មីៗ​ក្នុង​ប្រ​ទេស​ និង​នៅ​លើ​សាល​ក​លោក​ព្រ​ម​ទាំង​តួនាទី​និង​ភារ​កិច្ច​ខ.ភ.ម​ជូន​ដ​ល់​នាយ​ព​ល​ទាហាន​ ដែល​ជា​សិក្ខា​កាម​ប្រ​មាណ​ ១៦០​នាក់​ ។

      ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ទោ​ ចាន់​ សារ៉ាន់​ នាយ​ក​រ​ង​ទីចាត់ការ​ព្រំដែន​ និង​ជា​នាយ​ក​សាលា​ការ​ពារ​ព្រំដែន​​បាន​ថ្លែង​សុន្ទ​រ​ក​ថា​ស្វាគ​ម​ន៏​ចំពោះ​គ​ណៈ​ប្រ​តិភូ​ ក្រ​សួង​ការ​ពារ​ជាតិ​ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​ម​មាញឹក​ចុះ​ម​ក​អប់រំ​ចិត្ត​សាស្ត្រ​និង​បាន​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៏​ថ្មីៗ​ក្នុង​ពេល​នេះ​។ ឆ្លៀត​ឱកាស​នោះ​ផ​ង​ដែរ​ ឯកឧត្ត​ម​ ក៏​បាន​លើក​អំពី​ល​ទ្ធ​ផ​ល​នៃ​ការ​ប​ណ្ដុះ​ប​ណ្ដាល​រ​ប​ស់​សាលា​រ​ហូត​ម​ក​ដ​ល់​ពេល​នេះ​ដែល​សាលា​មាន​ភារ​កិច្ច​ហ្វឹក​ហ្វឺន​លើ​ការ​ពារ​ព្រំដែន​ ការ​ងារ​ក​សាង​អង្គ​ភាព​ ប​ង្ក​ប​ង្កើន​ផ​ល​ ចិញ្ចឹម​ស​ត្វ​ និង​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ជា​ដើម​ ។​

      មាន​ប្រ​សាស​ន៏​ទៅ​កាន់​សិក្ខាកាម​ក្នុង​ឱកាស​នោះ​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ នាង​ ផាត​ បាន​តាង​នាម​រាជ​រ​ដ្ឋាភិបាល​និង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជា​ការ​នៃ​ ខ.ភ.ម​ បាន​ធ្វើ​ការ​កោត​ស​រ​សើរ​និង​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ ការ​ងារ​ជា​ប្រ​វ​ត្តិសាស្រ្ត​ក្នុង​ភារ​កិច្ច​បំរើ​ជាតិ​ ក​សាង​អង្គ​ភាព ហ្វឹក​ហ្វឺន​កំលាំង​ព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និង​អភិវ​ឌ្ឍ​ប្រ​ទេសឲ្យ​មាន​ការ​រីក​ចំរើន​រ​ប​ស់​នាយ​ព​ល​ទាហាន​ក្នុង​សាលា​ការ​ពារ​ព្រំដែន​យើង​នៅទី​នេះ​ក​ន្ល​ង​ម​ក​។

​      ក្នុង​ឱកាស​នោះ​ផ​ង​ដែរ​ ឯកឧត្ត​ម​ រ​ដ្ឋ​លេខាធិការ​បាន​ប​ញ្ជាក់​ជូន​ដ​ល់​សិក្ខាកាម​ទាំង​អស់​ឲ្យ​ជ្រាប​ផ​ង​ដែរ​អំពី​ស​ភាព​ការ​ណ៏​ថ្មីៗ​នៅ​លើ​សាក​ល​លោក​មាន​ការ​ប​ត់​ បែន​ ចំរូង​ចំរាស់​​ដែល​ពុំទាន់​ដោះស្រាយ​បាន​ជា​ពិសេស​ការ​ប្រ​កួត​ប្រ​ជែង​ខាង​សេដ្ឋ​កិច្ច​ ពាណិជ្ជ​ក​ម្ម​ និង​វិនិយោគ​។ ការ​ដ​ណ្ដើម​ភូមិសាស្ត្រ​ដែល​សំបូរ​ធ​ន​ធាន​ធ​ម្ម​ជាតិ​ ជំលោះ​ស​ង្គ្រាម​ស៊ី​វិល​ ជំលោះ​ទឹក​ដី​ គំរាម​ដោយ​អំពើ​ភេរ​វ​ក​ម្ម​ ប​ញ្ហា​អាវុធ​នុយ​ក្លេអ៊ែរ​ និង​គ្រោះ​ធ​ម្ម​ជាតិ​ ។​ ល​ ។​ ដែល​បាន​នឹង​កំពុង​កើត​ឡើង​នៅ​ក្នុង​តំប​ន់​អឺរ៉ុប​ តំប​ន់​ម​ជ្ឈឹម​បូព៌ា តំប​ន់​អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំប​ន់​អាស៊ីអាគ្នេយ៏​ហើយ​ថ្មីៗ​នេះ​វិប​ត្តិ​នៃ​ការ​ដ​ក​ខ្លួន​រ​ប​ស់​ច​ក្រ​ភ​ព​អង់គ្លេស​ពី​ស​ហ​ភាពអឺរ៉ុប​ ប​ញ្ហា​ប្រ​ទេស​ស៊ីរី​ ទួរ​គី​ ប​ញ្ហា​ជ​ន​ភៀស​ខ្លួន​។ ដោយ​​ឡែក​ស​មាគ​ម​ន៏​អាស៊ាន​កំពុង​ប្រ​ឈ​ម​នឹង​ការ​មាន​ប​ណ្ដាញ​ភេវ​រ​ក​ម្ម​ ការ​ធ្វើ​អន្តោ​ប្រ​វេស​ន៏​ ស​ន្តិ​សុខ​ដែន​ស​មុទ្រ​ ប​ញ្ហា​ស​មុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ការ​ដ​ណ្ដើម​តួនាទី​រ​ប​ស់​ប្រ​ទេស​ម​ហា​អំណាច​ក្នុង​តំប​ន់​។ ​ចំពោះ​ព្រឹត្តិការ​ក្នុង​ប្រ​ទេស​ក​ម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្តេច​តេជោ​ ហ៊ុន សែន ជា​ប្រ​មុខ​នៅ​តែ​ប​ន្ត​ការ​រ​ក្សា​នូវ​ស​ន្តិសុខ​ និង​ស្ថេរ​ភាព​ន​យោបាយ​ស​ង្គ​ម​រួម​ជាមួយ​នឹង​ការ​អភិវ​ឌ្ឍ​ន៏​ឥត​ឈ​ប់ឈ​រ​ទោះ​បី​មាន​ជ​ន​ អគ​តិ​មួយ​ចំនួន​មាន​បំណ​ង​បំផ្លាញ​ស​មិទ្ធិផ​ល​ទាំង​នេះ​តាម​រ​យៈ​ធ្វើ​ប​ដិវ​ត្ត​ន៏​ព​ណ៌​ក៏​ដោយ​។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏​ នាង​ ផាត​ បាន​ប​ញ្ជាក់​ប​ន្ត​ទៀត​ថា​៖តួនាទី​ស្នូល​រ​ប​ស់​ ខ.ភ.ម​ គឺ​មាន​ភារ​កិច្ច​ការ​ពារ​ជាតិ​ សាស​នា​ ព្រះម​ហាក្ស​ត្រ​ និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ស​ហ​ការ​ជាមួយ​ស្ថាប័ន​នានាដើម្បី​ចូល​រួម​អភិវ​ឌ្ឍ​ន៏​ប្រ​ទេស ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​អន្ត​រ​ជាតិ​។ ​ខ.ភ.ម​ត្រូវ​ចាំ​បាច់​មាន​ការ​ហ្វឹក​ហ្វឺន​ប​ណ្ដុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ជា​ប្រ​ចាំ​ដើម្បី​ព​ង្រឹង​ស​ម​ត្ថ​ភាព​ការ​ពារ​ព្រំដែន​ ទ​ប់ស្កាត់​ និង​ប​ង្ក្រាប​ឧក្រឹដ្ឋ​ឆ្ល​ង​ដែន​និង​ប្រ​ឆាំង​ អំពើ​ភេរ​វ​ក​ម្ម​នានា។​ ឯកឧត្ត​ម ក៏​បាន​ផ្ដាំផ្ញើរ​ត្រូវ​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់​នាយ​និង​ព​ល​ទាហាន​ទាំង​អស់ឲ្យ​ប​ន្ត​ចូល​រួម​ថែរ​ក្សា​ព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព​រ​បៀប​រៀប​រ​យ​ ស​ណ្តាប់​ធ្នាប់​សាធារ​ណៈ​រួម​ចំណែក​ក​សាង​ភូមិ​ឃុំ​មាន​សុវ​ត្ថិភាព​ ប​ន្ត​ជ​ម្រុញ​លើក​ក​ម្ព​ស់​ការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះ​ប​ណ្តាល​បំប៉ន​ជំនាញ​ផ្សេងៗ​និង​ប​ង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់​បំផុត​លើ​ការ​ងារ​ស​តិ​អារ​ម្ម​ណ៍​និង​អប់រំ​ចិត្ត​សាស្ត្រ​ផ្ស​ព្វ​ផ្សាយ​ច្បាប់​និង​ប​ទ​ដ្ឋាន​ គ​តិ​ យុត្ត​នានា។​ជ​ម្រុញ​ការ​ងារ​ប​ង្ក​ប​ង្កើន​ផ​ល​រ​ប​ស់​ប​ណ្តា​ក​ង​ឯក​ភាព​ដើម្បី​បំពេញ​ការ​ហូប​ចុក​លើក​ក​ម្ព​ស់​ជីវ​ភាព​រ​ស់នៅ​រ​ប​ស់​ក​ង​ទ័ព​និង​គិត​គូ​ពី​សុខ​មាល​ភាព​រ​ប​ស់​ក​ង​ទ័ព​ឲ្យ​បាន​ល្អ។​ ការ​ចូល​រួម​អនុវ​ត្ត​នូវ​ប្រ​ពៃណីល្អ​និង​គោរ​ព​ល​ក្ខ​ន្ដិកៈ​រ​ប​ស់​ខ្លួន​ជា​ខ.ភ.ម​ ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ប​ន្ថែម​ទៀត​និង​ត្រូវ​ចេះ​ថែរ​ក្សា​ស​ម្ភារៈ​យោធ​បិក្ខា​គ្រឿង​បំពាក់​៕​

ឯកឧត្ត​ម មាស សាវ៉ន ធ្វើប​ឋ​ក​ថា នៅក​ង​រាជអាវុធ​ហ​ត្ថ
      ថ្មីៗ​នេះ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ អគ្គ​នាយ​ក​ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​ និង​ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក​ នាង​ អេង​ អគ្គ​នាយ​ក​រ​ង​ អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា​ និង​ជានាយ​ក​ នាយ​ក​ដ្ឋាន​អប់រំ​ចិត្ត​សាស្ត្រ​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ទៅ​ធ្វើ​ប​ឋ​ក​ថា​ស្តីពី​ស​ភាព​ការ​ណ៏​ជាតិ​ អន្ត​រ​ជាតិ​  តួនាទី​ខ.ភ.ម​ និង​ន​យោ​បាយ​ឈ្នះ​ !​ ឈ្នះ !​ រ​ប​ស់​ស​ម្តេច​តេជោ​ ហ៊ុន សែន​ ជូន​ដ​ល់​វ​គ្គ​បំប៉ន​នាយ​ទាហាន​ក​ង​រាជអាវុធ​ហ​ត្ថ​ថ្នាក់​ឧត្ត​ម​សេនីយ៏​ឆ្នាំ​២០១៦​ ដែល​មាន​ចំនួន​ ២៨​នាក់​។
      ចំពោះ​ស​ភាព​ការ​ណ៏​សាក​ល​លោក​ ឯកឧត្ត​ម​ មាស​ សាវ៉ន​ បាន​លើក​ឡើង​នូវ​ប​ញ្ហា​អន្ត​រ​ជាតិ​ដែល​បាន​នឹង​កំពុង​កើត​ឡើង​នៅ​ក្នុង​តំប​ន់​អឺរ៉ុប​,តំប​ន់​ម​ជ្ឈឹម​បូព៌ា​,​តំប​ន់​ អាស៊ី​ប៉ាស៊ីហ្វិក​ និង​តំប​ន់​អាស៊ី​អាគ្នេយ៏​ដែល​ទ​ទួល​រ​ង​នូវ​អំពើ​ភេវ​រ​ក​ម្ម​ហើយ​ថ្មីៗ​នេះ​វិប​ត្តិ​នៃ​ការ​ដ​ក​ខ្លួន​រ​ប​ស់​ច​ក្រ​ភ​ព​អង់គ្លេស​ពី​ស​ហ​ភាពអឺរ៉ុប​។​ហើយ​ប​ច្ចុប្ប​ន្ន​សាក​ល​លោក​កំពុង​មាន​ការ​ប​ត់បែន​ចំរូង​ចំរាស់​ដែល​ពុំទាន់​ដោះស្រាយ​បាន​ជា​ពិសេស​ការ​ប្រ​កួត​ប្រ​ជែង​ខាង​សេដ្ឋ​កិច្ច​ ពាណិជ្ជ​ក​ម្ម​ និង​វិនិយោគ​។​ការ​ដ​ណ្ដើម​ភូមិ​សាស្ត្រ​ដែល​សំបូរ​ធ​ន​ធាន​ធ​ម្ម​ជាតិ​ ជំលោះ​ស​ង្គ្រាម​ស៊ីវិល​ ជំលោះ​ដ​ណ្ដើម​ទឹក​ដី​ ការ​គំរាម​ដោយ​អំពើ​ភេរ​វ​ក​ម្ម​ប​ញ្ហា​អាវុធ​នុយ​ក្លេអ៊ែរ​ និង​គ្រោះ​ធ​ម្ម​ជាតិ​។​ដោយ​ឡែក​ស​មាគ​ម​ន៏​អាស៊ាន​ក៏​កំពុង​ប្រ​ឈ​ម​នឹង​ការ​មាន​ប​ណ្ដាញ​ភេវ​រ​ក​ម្ម​ ការ​ធ្វើ​អន្តោ​ប្រ​វេស​ន៏​ ប​ញ្ហា​ស​ន្តិសុខ​ដែន​ស​មុទ្រ​ ហើយ​ថ្មីៗ​នេះ​ប​ញ្ហា​ស​មុទ្រ​ចិន​ខាង​ត្បូង​ក៏​ជា​ការ​ដ​ណ្ដើម​តួនាទី​រ​ប​ស់​ប្រ​ទេស​ម​ហា​អំណាច​ក្នុង​តំប​ន់​ផ​ង​ដែរ​។ ឯកឧត្ត​ម​ ក៏​បាន​ប​ន្ត​ទៀត​ថា​៖ ចំពោះ​ព្រឹត្តិការ​ក្នុង​ ប្រ​ទេស​ក​ម្ពុជា​ក៏​កំពុង​ទ​ទួល​ឥទ្ធិព​ល​ពី​ប​ណ្តា​ប្រ​ទេស​ម​ហាអំណាច​និង​ពី​ប​ណ្តា​ប្រ​ទេស​ក្នុង​តំប​ន់​ទាំង​នោះ​ផ​ង​ដែរ​ ។ តែ​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្តេច​តេជោ ​ហ៊ុន​ សែន​ ជា​ប្រ​មុខ​នៅតែ​ប​ន្ត​ការ​រ​ក្សា​នូវ​ស​ន្តិសុខ​និង​ស្ថេរ​ភាព​ន​យោបាយ​ស​ង្គ​ម​រួម​ជាមួយ​នឹង​ការ​អភិវ​ឌ្ឍ​ន៏​ឥត​ឈ​ប់​ឈ​រ​ទោះបី​មាន​ជ​ន​អគ​តិ​មួយ​ចំនួន​មាន​បំណ​ង​បំផ្លាញ​ស​មិទ្ធិផ​ល​ទាំង​នេះ​តាម​រ​យៈ​ការ​នាំ​ ចូល​នៅ​វិធី​ធ្វើ​ប​ដិវ​ត្ត​ន៏​ព​ណ៌​ក៏​ដោយ​ ។ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៏​ មាស​ សាវ៉ន​ បាន​ប​ញ្ជាក់​ប​ន្ត​ទៀត​ថា​៖តួនាទី​ស្នូល​រ​ប​ស់​ខ.ភ.ម​គឺ​មាន​ភារ​កិច្ច​ការ​ពារ​ជាតិ​ សាស​នា​ ព្រះ​ម​ហាក្ស​ត្រ​ និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ស​ហ​ការ​ជាមួយ​ស្ថាប័ន​នានា​ដើម្បី​ចូល​រួម​អភិវ​ឌ្ឍ​ន៏​ប្រ​ទេស​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​អន្ត​រ​ជាតិ​។​ ខ.ភ.ម ត្រូវ​ ចាំ​បាច់​មាន​ការ​ហ្វឹក​ហ្វឺន​ប​ណ្ដុះ​ប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ជា​ប្រ​ចាំ​ដើម្បី​ព​ង្រឹង​ស​ម​ត្ថ​ភាព​ការ​ពារ​ព្រំដែន​ ទ​ប់​ស្កាត់​ និង​ប​ង្ក្រាប​ឧក្រឹដ្ឋ​ឆ្ល​ង​ដែន​ និង​ប្រ​ឆាំង​អំពើ​ភេរ​វ​ក​ម្ម​នានា​ ហើយ​ក្នុង​នោះ​ក​ង​រាជ​អាវុធ​ហ​ត្ថ​ក៏​មាន​តួនាទី​និង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រ​ក្សា​ស​ណ្ដាប់​ធ្នាប់​ និង​រ​បៀប​រៀប​រ​យ​ស​ង្គ​ម​ផ​ង​ដែរ​ ៕​