ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         ក្នុងឱកាសទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយនិង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ង្វៀន តឹនគ្រឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានពាំនាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តម ផាម វ៉ាន់ហ្សាង(PHAN VAN GIANG)​ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍រវាងទំនាក់ទំនងប្រទេសទាំងពីរ ដែលបានបង្ហាញអោយឃើញថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ កងទ័ព នៃប្រទេសទាំងពីរ មានការអភិវឌ្ឍន៍ល្អផងដែរ។

         នាយឧត្តមសេនីយ៍ បានរំលឹកថា៖ កងទ័ព និងប្រជាជន នៃប្រទេសយើងទាំងពីរ បានប្រកៀកស្មាគ្នាក្នុងអតីតកាល គឺប្រយុទ្ធប្រឆាំងជាមួយចក្រពត្តិអាណានិគមនិយម និងផ្ដួលរំលំរបបប្រល័យពូជសាសន៍។ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ តែងតែយកចិត្តទុកដាក់ និងឲ្យតម្លៃខ្ពស់ឥតឈប់ឈរក្នុងការពូនជ្រុំទំនាក់ទំនង នៃប្រទេសទាំងពីរ ជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែងហើយវៀតណាម តែងគាំទ្រកម្ពុជា អោយមានសន្តិភាព ឯករាជ្យ និងអភិវឌ្ឍន៍ ដើរតួនាទីកាន់តែសំខាន់លើឆាកអន្តរជាតិ។ ឯកឧត្តម បានគូសបញ្ជាក់ពីលទ្ធផលក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ធ្វើឲ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរបានទទួលលទ្ធផលយ៉ាងល្អ ភាគីទាំងពីរបានអះអាងជាថ្មីថា កិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ គឺជាសរសរស្ដមយ៉ាងមានសារៈសំខាន់សម្រាប់ទំនាក់ទំនង នៃប្រទេសទាំងពីរ។ ភាភីទាំងពីរ បានពិភាក្សាគ្នាដាក់ចេញទិសដៅ ក៏ដូចជាវិធានការ មិនអនុញ្ញាតឲ្យកងកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ  ដើម្បីផលប្រយោជន៍របស់ប្រទេសមួយទៀត និងបង្កើនការផ្សព្វផ្សាយអប់រំទាំងក្នុងកងទ័ព និងក្រៅកងទ័ព ប្រទេសទាំងពីរ ដើម្បីឲ្យបានយល់ជ្រួតជ្រាបថែមទៀតពីប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ។

         ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានវាយតម្លៃខ្ពស់ ចំពោះជំនួបពិភាក្សារវាងឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគ្រឿង ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលផ្លែផ្កា បានបង្ហាញពីកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខប្រទេសទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ ប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខានៅបំណាច់ឆ្នាំ២០២៤កន្លងមក ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅប្រទេសកម្ពុជា ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ