លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី ចុះសំណេះសំណាល សួរសុខទុក្ខគ្រួសារកងទ័ព និងនិវត្តន៍ជន ព្រមទាំងត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦

លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ បានដឹកនាំក្រុមការងារយេនឌ័រ ចុះសំណេះសំណាល សួរសុខទុក្ខគ្រួសារកងទ័ព និងនិវត្តន៍ជន ព្រមទាំងត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥។

ក្នុងឱកាសនោះដែរ លោកជំទាវ នាយឧត្តមសេនីយ៍ បាននាំយកអំណោយសម្ភារៈ និងថវិកាមួយចំនួន និងការផ្តែផ្តាំការសាកសួរសុខទុក្ខ ពីឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧបត្ថម្ភជូនដល់ យោធភូមិភាគទី៥, មន្ទីរពេទ្យយោធភូមិភាគទី៥, មន្ទីរពេទ្យសំពៅលូន, ក្រុមការងារយេនឌ័រចំណុះយោធភូមិភាគទី៥ ព្រមទាំងគ្រួសារកងទ័ព និងនិវត្តន៍ជនចំនួន ២០គ្រួសារផងដែរ។

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ !

-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ