កិច្ចប្រជុំផ្សព្វផ្សាយ និងយកធាតុចូលពីអង្គភាពនីមួយៗ ពាក់ព័ន្ធការបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ ជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ពិធីផ្សព្វផ្សាយ ស្តីអំពីការ បើកផ្តល់ប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជូនយោធិន ក្នុងកងយោធពលខេមរភូមិន្ទ បានរៀបចំឡើង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាប្រចាំការ ក្រសួងការពារជាតិ

       ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានថ្លែងថា៖  គោលបំណងសំខាន់​ នៃកិច្ចប្រជុំនេះ គឹដើម្បីស្តាប់ដោយផ្ទាល់ នូវស្ថានភាពជាក់ស្តែង បទពិសោធន៍ ការលំបាក បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពនីមួយៗ ក្នុងការត្រៀមនិងអនុវត្ត ការបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារ។ មតិយោបល់ និងធាតុចូលទាំងអស់ដែលទទួលបានពីអង្គប្រជុំនេះ និងត្រូវប្រមូលជាធាតុចូលដើម្បីសិក្សា វិភាគបូកសរុប និងរាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីពិចារណាដាក់ចេញនូវវិធានការដឹកនាំ និងដោះស្រាយអោយសមស្របតាមសភាពជាក់ស្តែង។ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាប្រចាំការ បានថ្លែងអំណរគុណដល់ ឯកឧត្តម អស់លោក លោកស្រី ទាំងអស់ដែលបានគាំទ្រ លើគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលស្តីពីបើកផ្តល់ប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារ ជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ។ ក្នុងនោះតាមរយៈអង្គភាពមួយចំនួន ដែលបានឡើងធ្វើបទអន្តរាគមន៍ ហើយក៏បានលើកឡើងនូវចំណុចមួយចំនួន ដើម្បីដាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិនិត្យ សំរេច និងស្នើអោយអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បូកសរុបរបាយការណ៍ កិច្ចប្រជុំនេះជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជ្រាប ដើម្បីសំរេចដំណោះស្រាយបញ្ហាផ្សេងៗ ហើយនិងបន្តអញ្ជើញមន្ត្រីជំនាញមកជួបជុំគ្នាពិភាក្សា និងមានការណែនាំជាក់ស្តែង ដើម្បីដំណើការការងារនេះ ក្នុងរយៈពេល១ឆ្នាំនេះ ដោយខិតខំ​ធ្វើការងារនេះទាំងអស់គ្នា អោយបានជោគជ័យ។

       សូមបញ្ជាក់ថា៖ យោងតាមការផ្តល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ សហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ អគ្គទេសាភិបាលធនាគារជាតិកម្ពុជា ដើម្បីរៀបចំការ បើកផ្តល់ប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជូនយោធិន ក្នុងកងយោធពលខេមរភូមិន្ទ   ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើត ក្រុមការងារចំពោះកិច្ច ទទួលបន្ទុកគំរោងពង្រីកវិសាលភាព នៃការបើកផ្តល់ប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារជូនកងយោធពលខេមរភូមិន្ទ។ ក្រុមការងារនេះបានរៀបចំកិច្ចប្រជុំកាលពី ខែមិថុនា ឆ្នាំ២០២៦​ ឈរលើមូលដ្នានកិច្ចប្រជុំក្រុមការងារនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការសំរេច ការណែនាំដ៏ខ្ពង់ខ្ពស់ ​អនុញ្ញាតអោយក្រសួងការពារជាតិ អាចជ្រើសរើសធនាគារមួយរឺច្រើន ក្នុងចំណោមធនាគារចំនួន៨ ដែលបានចុះអនុស្សារណៈ នៃការយោគយល់ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បើកផ្តល់ប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារ ជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ តាមការឯកភាពគ្នារវាងអង្គភាពសាម៉ី ក្រោមឱវាតក្រសួងការពារជាតិ។

       ជាមួយគ្នានេះ មន្ត្រីជំនាញក្រសួងការពារជាតិ ក៏បានយកចិត្តទុកដាក់ ត្រៀមបញ្ជីឈ្មោះ បញ្ជីគំរោងបើកប្រាក់បៀវត្សប្រចាំខែ តាមទំរង់តែមួយ ដែលបានកំណត់គ្រប់បណ្តាអង្គភាពទាំងអស់ សំរាប់ត្រៀមបញ្ចូលក្នុងប្រព័ន្ធ។  បន្តពង្រឹងនីតិវិធីអនុវត្តប្រចាំខែ ក្នុងការផ្តល់ទិន្នន័យជូនធនាគារជាដៃគូ សំរាប់យោធិនបើកបៀវត្សតាមធនាគារ ពង្រឹងការរក្សាការសំងាត់កងទ័ពអោយបានខ្ពស់ ត្រៀមក្រុមការងារជំនាញដើម្បីអនុវត្ត ដោយបណ្តុះបណ្តាលពង្រឹង សម្ថភាពបន្ថែម ទាំងថ្នាក់លើ ទាំងបណ្តាភូមិភាគ កងពល និងអង្គភាពចំណុះទាំងអស់ អោយចេះប្រើប្រាស់កម្មវិធីធនាគារឌីជីថល និងប្រព័ន្ធគ្រប់គ្រងការបើកប្រាក់តាមអ៊ីនធឺណែត។ ជាមួយនេះ ក៏បន្តសហការល្អជាមួយធនាគារដៃគូ ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈ ក្នុងការអនុវត្តបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារ ជូនយោធិនទូទាំងកងយោធពលខេមរភូមិន្ទ តាមការសំរេចរបស់រាជរដ្ឋាភិបាល។ ចំណុចមួយទៀត អត្ថប្រយោជន៍នៃការបើកគណនេយ្យនេះ គឺទាក់ទងទៅនឹង បសស ផងដែរ ពីព្រោះថា បសស មិនមានបើកផ្តល់ជាសាច់ប្រាក់ទេ គឺគេបញ្ជូលទៅតាមប្រព័ន្ធធនាគារ មានន័យថាគេបញ្ជូលទៅក្នុងគណនេយ្យរបស់យោធិនម្នាក់ៗ ៕

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ !

-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ