ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៦

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ដោយបានកត់សំគាល់ថា នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកីឡាកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍន៍រីចំរើនគួរអោយកត់សំគាល់ ទាំងហេដ្ឋារចនាសម្ព័ន ធនធានមនុស្ស ប្រកបដោយគុណភាព និងគុណធម៌ ព្រមទាំងបានពង្រឹង ប្រពៃណីល្អ លើកស្ទួយកិត្តិយស កិត្តិនាមកងយោធពលខេមរភូមិន្ទ និងប្រជាជាតិ ទាំងលើឆាកជាតិ និងលើឆាកអន្តរជាតិ។

       ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សា កីឡាកងយោធពលខេមរភូមិ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា៖ ក្នុងពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គ្រប់គ្រងប្រភេទកីឡាសរុបចំនួន៤១ប្រភេទ។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានបញ្ជូនមន្ត្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាក្នុង និងក្រៅប្រទេសចំនួន២៦ប្រភេទកីឡា ទទួលបានមេដាយ ២៤៣គ្រឿង មានមាស១១៥គ្រឿង, ប្រាក់៦៥គ្រឿង, សំរឹទ្ធ៦៣គ្រឿង, ខ្សែក្រវ៉ាត់៣២គ្រឿង, ពាន ៣០ពាន ក្នុងនោះមេដាយប្រកួតជាលក្ខណៈអន្តរជាតិ ទទួលបាន២៥គ្រឿង មាស១១គ្រឿង, ប្រាក់១០គ្រឿង សំរឹទ្ធ៤គ្រឿង, ខ្សែក្រវ៉ាត់៧គ្រឿង និងពាន១។

       ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានកោតសរសើរចំពោះ សមិទ្ធផលដែលក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានអនុវត្តការងារសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។ លទ្ធផលនេះ គឺបានកើតឡើងអាស្រ័យដោយមានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់អនុសាសន៍ណែនាំជាប្រចាំ និងបានជួយឧបត្ថម្ភគាំទ្រលើវិស័យកីឡាទាំងស្មារតីសម្ភារៈ និង ថវិកា។ ជាមួយគ្នានេះក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ ក៏បានទទួលការយកចិត្តទុកដាក់គាំទ្រពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទជាប់ជាប្រចាំ ដែលជាកត្តាលើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនីក្នុងកងយោធពលខេមរភូមិន្ទ អោយកាន់តែខិតខំហ្វឹកហ្វឺនតាមលក្ខណៈបច្ចេកទេសជាតិ អន្តរជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវ។

       ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានថ្លែងសសើរផងដែរថា៖ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានឯកភាពដាក់ចេញទិសដៅការងារ ដូចជា បន្តការសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធ កីឡាជាតិ ចាត់បញ្ជូនមន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមក្រុមជម្រើសជាតិ ដើម្បីហាត់ហ្វឹកហ្វឺន ត្រៀមចូលរួមប្រកួតជាលក្ខណៈជាតិ អន្តរជាតិ នៅក្នុង និងក្រៅប្រទេស ថ្នាក់តំបន់ ទ្វីប និងពិភពលោក ដណ្តើមពាន រង្វាន់ និងខ្សែក្រវាត់ តាមកម្មវិធីគ្រោងទុក។ ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទក៏ត្រៀមទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ស្វែងរកការជួយឧបត្ថម្ភគាំទ្រលើការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន ប្រកួតដកបទពិសោធន៍ដល់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី តាមប្រភេទកីឡានីមួយៗ និងចូលរួមបំផុសផ្សព្វផ្សាយចំណោះដឹងទូទៅអំពីច្បាប់​ លើកកម្ពស់ការចូលរួមអប់រំពីគុណតម្លៃ ដែលជាអត្ថប្រយោជន៍ និងទស្សនទានកីឡាដល់យោធិនគ្រប់រូបតាមកងឯកភាព ក្នុងកងយោធពលខេមរភូមិន្ទ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ