ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Jürg Montani ប្រធានប្រតិភូថ្នាក់តំបន់អាស៊ី នៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) និងសហការី។
ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ICRC ដែលបានបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់កម្ពុជា ជាពិសេសការសម្របសម្រួលយ៉ាងសកម្មប្រកបដោយផ្លែផ្កា ក្នុងការឈានទៅដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់នាពេលកន្លងមក ហើយ នេះគឺជាការរួមចំណែកដ៏មានសារៈសំខាន់របស់ ICRC។
ជាការឆ្លើយតប លោក Jürg Montani បានបង្ហាញពីការពេញចិត្តក្នុងការចូលរួមចំណែក សម្របសម្រួល និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ICRC ក្នុងការបន្តគាំទ្រ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
បន្ថែមពីនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់ក្រសួងការពារជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងកម្ពុជា និងថៃ។
ជាលទ្ធផល ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកងយោធពលខេមរភូមិន្ទ និង ICRC ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកមនុស្សធម៌ ព្រមទាំងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅក្នុងតំបន់។
With the authorization of H.E. General Tea Seiha, Deputy Prime Minister and Minister of National Defence, H.E. Lieutenant General Rath Dararoth, Secretary of State of the Ministry of National Defence, received a courtesy call and held a working discussion with Mr. Jürg Montani, Head of the Regional Delegation of the International Committee of the Red Cross (ICRC) in Asia, and his delegation.
During the meeting, H.E. Secretary of State expressed his profound gratitude to the ICRC for its continued and active support to Cambodia, particularly for its active and fruitful facilitation leading to the release of 18 heroic Cambodian soldiers who were previously illegally captured by the Thai side. He noted this as a highly significant contribution by the ICRC.
In response, Mr. Jürg Montani expressed his satisfaction in contributing to this facilitation and underscored the ICRC’s commitment to continuing its support and further strengthening its cooperation with Cambodia.
Additionally, H.E. Secretary of State briefed the delegation on the situation along the Cambodia-Thailand border and reaffirmed the firm stance of the Ministry of National Defence in resolving border issues peacefully, based on international law and in strict compliance with existing conventions, treaties, and agreements between Cambodia and Thailand.
As a result, both sides highly valued the close cooperation between the Royal Cambodian Armed Forces and the ICRC. They also reaffirmed their shared commitment to supporting respect for international law, including International Humanitarian Law (IHL), to address humanitarian needs, while contributing to the promotion of peace, stability, and safety in the region.
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !










