កិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារខែឧសភា និងទិសដៅអនុវត្ត ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      កិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងទិសដៅអនុវត្តខែមិថុនា ឆ្នាំ២០២៦ របស់ក្រសួងការពារបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែមិថុនា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ មកពីគ្រប់ស្ថាប័នជំនាញចំណុះឲ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត។

      យោងតាមសេចក្តីសន្និដ្ឋាន និងវាយតម្លៃ នៃរបាយការណ៍បានអោយដឹងថា៖ នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខមួយចំនួន សម្រេចបាននូវសមិទ្ធផលជាអាទី៍ កងយោធពលខេមរភូមិន្ទបានបន្តគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ, កម្ពុជាមិនទទួលស្គាល់ដាច់ខាតចំពោះការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការវាយប្រហារកាន់កាប់ដោយខុសច្បាប់ពីកងទ័ពថៃ។ ទន្ទឹមនេះ បានធ្វើល្បាតជាប្រចាំតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗ ខ្លួនសរុបចំនួន១ ២៧៨លើក (ព្រំដែនកម្ពុជា-ថៃ ៥៨៨លើក, កម្ពុជា-វៀតណាម ៥០២លើក, កម្ពុជា-ឡាវ ១៨៨លើក, ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន។

      កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ក្នុងនោះមានទាំង សកម្មភាពកាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ ជួញដូរ ប្រើប្រាស់គ្រឿងញៀន សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន ៣៩៣លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន ១៩៩លើក។ ក្រៅពីនេះ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំរៀនសូត្រចិត្តសាស្ត្រ នយោបាយ សតិអារម្មណ៍កងទ័ព និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ច្បាប់ផ្សេងៗ និងសភាពការណ៍ថ្មីៗ,  ការងាររៀបចំសំណុំបែបបទយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ ដើម្បីផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវ នីតិសម្បទា, ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ, ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ, ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស និងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់, ការងារលើក កម្ពស់សុខុមាលភាពកងទ័ព និងគ្រួសារ, ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ, ការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់អគារគ្រប់ប្រភេទ, ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការងារប្រវត្តិសាស្ត្រយោធា, ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោម ឆត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតអនុវត្តបានល្អតាមផែនការ និងលទ្ធភាពជាក់ស្តែង។

      កងយោធពលខេមរភូមិន្ទក៏នៅមានចំណុចដែលត្រូវបន្តការយកចិត្តទុកដាក់គឺ៖
      – បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ អនុក្រឹត្យ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារលើគ្រប់វិស័យ ៕

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ !

-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ