ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
(សិង្ហបុរី): នៅសណ្ឋាគារ Shangri-La ក្នុងឱកាសនៃកិច្ចសន្ទនា Shangri-La Dialogue និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣ នៅប្រទេសសិង្ហបុរី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Kevin C. Brosseau អនុរដ្ឋមន្ត្រី ការពារជាតិកាណាដា។
កិច្ចជំនួបនោះ ក៏បានផ្តោតទៅលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសសន្តិសុខសាយប័រ ប្រតិបត្តិការរក្សាសន្តិភាព និងការផ្លាស់ប្តូរគណៈប្រតិភូកងទ័ព។
អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

















