ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន អនុញ្ញាតឱ្យ អនុប្រធានស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ គណៈប្រតិភូស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក វូ វ៉ាន់គៀម (VU VANKIEM) អនុប្រធានស្នងការច្បាប់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំ ទីស្ដីការក្រសួងការពារជាតិ។

      ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនៈកិច្ចរបស់លោកវរសេនីយ៍ឯក វូ វ៉ាន់គៀម (VU VANKIEM) ដែលបានដឹកនាំគណៈប្រតិភូស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម អញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ ឯកឧត្តម ខៀវ ឆេន បានពាំនាំ ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ  ជូនដល់គណៈប្រតិភូស្នងការច្បាប់ក្រសួងការពារប្រទេសវៀតណាម និងបានជូនពរ គណៈប្រតិភូអោយសម្រេចបានជោគជ័យ ក្នុងដំណើរបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ។ ក្នុងនាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានសម្ដែងការកោតសរសើរ និងវាយខ្ពស់ ចំពោះលទ្ធិផលនៃកិច្ចជំនួបពិភាក្សាកាងារ រវាងគណៈប្រតិភូស្នងការច្បាប់ ក្រសួងការពារប្រទេសវៀតណាម ជាមួយនាយកដ្ឋាននីតិកម្ម ក្រសួងការពារជាតិកម្ពុជា ទទួលបានលទ្ធផលជាផ្លែផ្កានាពេលនេះ។ ក្នុងនោះដោយបានបង្ហាញអំពីស្មារតីទទួលខុសត្រូវខ្ពស់ ការអនុវត្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែរមានទំនាក់ទំនងគ្នាជាបន្ដបន្ទាប់រហូតដល់មានការរីកចម្រើននាពេលបច្ចុប្បន្ន។

      លោកវរសេនីយ៍ឯក វូ  វ៉ាន់គៀម (VU VANKIEM) អនុប្រធានស្នងការច្បាប់ មានប្រសាសន៍ថា៖ កម្ពុជា-វៀតណាមមានចំណងមិត្តភាពជាមួយគ្នាតាំងពីយូរមកហើយ ជាប្រពៃណីយ៉ាងល្អ ដែលក្នុងរយៈពេល៥៩ឆ្នាំកន្លងមកនេះ ប្រទេសទាំង២មានមោទនភាព ក្នុងការរឹតចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព ក្នុងកិច្ចសហប្រតិបត្ដិការរមានការរីកចម្រើន និងការអភិវឌ្ឍន៍រហូតដូចសព្វថ្ងៃនេះ។ លោកវរសេនីយ៍ឯកសង្ឃឹមយ៉ាងមុតមាំថា៖ ដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងថ្ងៃនេះ បានរួមចំណែកដូចជាការពង្រឹងពង្រីកមន្ថែមទៀតលើគ្រប់វិស័យ ក្នុងនាមជាអ្នកជិតខាងល្អ ព្រមទាំងកិច្ចសហប្រតិបត្តិការស្ថាប័នច្បាប់កងទ័ព និងប្រជាជន រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន បានយល់ស្របចំពោះការលើកឡើងរបស់ វូ វ៉ាន់គៀម (VU VANKIEM) អនុប្រធានស្នងការច្បាប់ នៃក្រសួងការពារប្រទេសវៀតណាម ​ ដែលបានរំលឹកពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ ក៏ដូចកងទ័ពនៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម មានតាំងយូរលង់ណាស់មកហើយ ជាពិសេសប្រវត្តិសាស្រ្ដនេះ បានកត់ត្រាទុកក្នុងឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ននេះ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ