ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទិសយោធភូមិភាគទី៣

ហ្វេសបុក
តេឡេក្រាម
វ័តអែប

(កំពង់ស្ពឺ)៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខិតចូលមកដល់នាថ្ងៃខាងមុខនេះ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន កំពុងបំពេញភារកិច្ចការពារជាតិ នៅទិសយោធភូមិភាគទី៣។

លោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានសម្តែងនូវការស្វាគមន៍ និងសោមនស្សរីករាយចំពោះវត្តមានរបស់ឯកឧត្តមអគ្គមេបញ្ជាការនាពេលនេះ ធ្វើឱ្យកងទ័ពមានអារម្មណ៍កក់ក្តៅ មានទឹកចិត្តមោះមុតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ព្រោះថា “សុខទុក្ខរបស់កងទ័ព គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ”។

នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ ផ្ញើជូនកងទ័ព និងក្រុមគ្រួសារកងទ័ព។ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះស្មារតីលះបង់ខ្ពស់ និងភាពអត់ធ្មត់របស់កងទ័ព ដែលជានិច្ចកាលតែងតែឈរជើងការពារបូរណភាពទឹកដីយ៉ាងអង់អាច ទោះក្នុងកាលៈទេសៈណាក៏ដោយ។

ឯកឧត្តមអគ្គមេបញ្ជាការ បានសង្កត់ធ្ងន់ថា ខណៈពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងជួបជុំក្រុមគ្រួសារសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បងប្អូនកងទ័ពនៅតែបន្តឈរជើងយ៉ាងស្វាហាប់។ នេះគឺជា “គំរូវីរភាពដ៏ថ្លៃថ្លា” ដែលបានមកពីការលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រជាជន។

ឯកឧត្តម បានលើកទឹកចិត្តឱ្យកងទ័ពបន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ ខិតខំហ្វឹកហាត់បង្កើនសមត្ថភាពឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនដល់កងទ័ពទាំងអស់ សូមមានសុខភាពមាំមួន ស្មារតីវៀងវៃ និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិ និងប្រជាជន៕

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ !

-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ