ឯកឧត្តម​ ឧត្តមសេនីយ៍ឯក លី កុសល អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់បុគ្គលិកសុខាភិបាល ព្រមទាំងយោធិនជំងឺ របួស នៅមន្ទីរពេទ្យព្រះកេតុមាលា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល បានចាត់ទុកគ្រូពេទ្យគឺជាទេវតា ពីព្រោះនៅពេលដែលឈឺមកមន្ទីពេទ្យតែងសង្ឃឹមបានសុខសប្បាយ ស្រួលក្នុងខ្លួនឡើងវិញ។ គ្រូពេទ្យសំខាន់ណាស់ ពីព្រោះគ្រូពេទ្យមានជំនាញច្បាស់លាស់ក្នុងពិនិត្យ វិនិឆ័យ ហើយនិងព្យាបាល។ ដូច្នេះក្នុងនាមជាទេវតា ត្រូវធ្វើយ៉ាងណា ដែលតែងតែផ្តល់នូវក្តីមេត្តានិងករុណា។ ដូចនេះហើយ សូមឱ្យអំពើល្អរបស់គ្រូពេទ្យរបស់យើង មានបន្តទៅទៀត ដើម្បីឱ្យអ្នកជម្ងឺ និងរបួស គាត់កាន់តែមានក្តីសង្ឃឹមក្នុងជីវិតរបស់គាត់ ក្នុងការសម្រាកព្យាបាលឆាប់ជាសះស្បើយ។ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានថ្លែងនៅក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយដល់បុគ្គលិកសុខាភិបាល ព្រមទាំងយោធិនជំងឺ របួស នៅមន្ទីរពេទ្យព្រះកេតុមាលា កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

        ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក លី កុសល បាននាំមកនូវការផ្ដាំសួរសុខទុក្ខ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជូនចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ បុគ្គលិកសុខាភិបាល និងបងប្អូនយោធិនទាំងអស់ ដែលកំពុងសម្រាកព្យាបាលនៅទីនេះ សូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អ និងត្រឡប់ទៅបំពេញភារកិច្ចវិញដោយជោគជ័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី តែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារ។

        ដើម្បីជាការលើកទឹកចិត្តក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្ញើអំណោយមកជូនផងដែរគឺ៖ អំណោយ​ក្នុងមួយកញ្ចប់រួមមាន៖ មី​៥កញ្ចប់ ត្រីខ​៥កំប៉ុង ស្ករស​១Kg ទឹកដោះគោ​១កំប៉ុង និងថវិកាចំនួន ២ម៉ឺនរៀលសម្រាប់ម្នាក់។ អំណោយសរុបទាំងអស់រួមមាន ចំនួន ៤០០កញ្ចប់ និងថវិកាចំនួន ៨លានរៀល ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ