ពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន “AOT” ដែលបញ្ចប់បេសកកម្មនៅកម្ពុជា ។
សូមថ្លែងអំណរគុណរាជរដ្ឋាភិបាលម៉ាឡេស៊ី និងកោតសរសើរចំពោះការដឹកនាំរបស់ភាគីមិត្តម៉ាឡេស៊ី ដែលបានដឹកនាំការងារយ៉ាងរលូន (IOT – AOT) ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជាមិត្តក្នុងអាស៊ាន ដែលបានជួយគាំទ្រលើប្រទេសកម្ពុជា ជាពិសេសក្នុងសង្កេតការណ៍ ផ្ទៀងផ្ទាត់លើការអនុវត្តសេចក្តីប្រកាសរួម និងចូលរួមចំណែកក្នុងការអនុវត្តបទឈប់បាញ់យ៉ាងមានប្រសិទ្ធភាព ដោយបានចុះដល់ទីតាំងផ្ទាល់ ឃើញផ្ទាល់ ស្តាប់ផ្ទាល់ និងបានយកនិយាមការលើទីតាំងជាក់ស្តែង ព្រមទាំងចងក្រងរាល់សកម្មភាពនាពេលកន្លងមក ក្នុងស្មារតីបន្ធូរបន្ថយភាពតានតឹង រកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។
ក្រោយបញ្ចប់បេសកកម្ម AOT ដែលដឹកនាំដោយម៉ាឡេស៊ី កម្ពុជាក៏សូមស្វាគមន៍មិត្តហ្វីលីពីន ដែលនឹងត្រូវមកបន្តវេនដឹកនាំការងារក្រុមអ្នកសង្កេតការណ៍អាស៊ានបន្ត ក្នុងឆ្នាំ២០២៦នេះ៕
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ