ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំកម្ពុជា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦

(រាជធានីភ្នំពេញ): ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួប

សម្តែងការគួរសម និងពិភាក្សាការងារជាមួយគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដឹកនាំដោយលោកស្រី Dorsa NAZEMI SALMA ប្រធានគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

កិច្ចជំនួបនេះបានផ្តោតទៅលើការផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានការណ៍បច្ចុប្បន្ននៃព្រំដែនកម្ពុជា-ថៃ និងកិច្ចការដែលគណ:ប្រតិភូនៃគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមបានធ្វើដំណើរទស្សនកិច្ចទៅតំបន់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯកក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងការធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង ១៨រូប មកកាន់មាតុភូមិវិញដោយសុវត្ថិភាព។

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ