ពិធីប្រកាសតែងតាំងមុខតំណែង នាយទាហាន ជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទចំនួន៥រូប

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានប្រារព្ធពិធីប្រកាសតែងតាំងមុខតំណែង នាយទាហាន ជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចំនួន៥រូប ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

        នៅក្នុងព្រះរាជក្រឹត្យ អនុក្រឹត្យ តែងតាំងមុខតំណែង ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលអានដោយ ឧត្តមសេនីយ៍ទោ សុខ ប៊ុនថន នាយករង នាយកដ្ឋានបុគ្គលិក បានប្រកាសតែងតាំងមុខតំណែង នាយទាហានជាន់ខ្ពស់ ចំនួន៥រូប ក្នុងនោះ តែងតាំង នាយឧត្តមសេនីយ៍ មាស សំអុល ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ, និងឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ម៉ក់ សារុន ត្រូវបានប្រកាសបញ្ចប់មុខតំណែងជាអគ្គបញ្ជាការរង នៃខ.ភ.ម ហើយតែងតាំងមុខតំណែងថ្មី ជាអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងបានតែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ផងដែរ។

       នៅក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានថ្លែងនូវការអបសាទរ ចំពោះនាយទាហានចំនួន៥រូប ដែលត្រូបានប្រកាសតែងតាំងជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាអគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស និងជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ ដែលឯកឧត្តម ទាំង៥រូប តែងបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ចំពោះតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ នាពេលកន្លងមក និងសម្រេចបាននូវសមិទ្ធផលការងារជាច្រើនគួរឱ្យកត់សម្គាល់។ ឯឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ការប្រគល់ព្រះរាជក្រឹត្យ អនុក្រឹត្យ តែងតាំងមុខតំណែងជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ នាពេលនេះ គឺជាការឆ្លើយតបផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងផែនការនៃកំណែទម្រង់ខ.ភ.ម ស្របតាមបរិបទសភាពការណ៍ចំពោះមុខ ក្នុងកិច្ចការការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដីរបស់កម្ពុជា។

        ឯកឧត្តម ទៀ សីហា បានសង្កត់ធ្ងន់ថា៖ ដើម្បីថែរក្សាសុខសន្តិភាពឱ្យបានយូរ យើងត្រូវមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាកត្តាសំខាន់សម្រាប់ប្រទេសជាតិយើង។ តែចូលមកដល់ដំណាក់កាលបច្ចុបន្ននេះ ការថែរក្សាសុខសន្តិភាពឱ្យបានយូរ ការអភិវឌ្ឍន៍ និងកសាងសេដ្ឋកិច្ច គឺត្រូវការផ្នែយោធា និងការពង្រឹងវិស័យការពារជាតិ។ ការពារជាតិខ្លាំង ទើបយើងពង្រឹងសន្តិភាពបានយូរអង្វែង ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ