នេះជាព័ត៌មានក្លែងក្លាយ ដែលបានបង្កើតឡើងក្នុងគោលបំណងបង្ក ការភាន់ច្រឡំក្នុងសាធារណមតិអំពីស្ថានភាពពិត និងបង្កការប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខជាតិ។ ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយព័ត៌មានក្លែងក្លាយទាំងនេះ។
សូមប្រជាពលរដ្ឋបន្តតាមដានព័ត៌មាន និងការវិវត្តពីប្រភពព័ត៌មានផ្លូវការ និងប្រភពព័ត៌មានដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ។ សូមចូលរួម «Report» ផុស និងគណនីបែបនេះ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ចេញពីបរិយាកាស និងលំហព័ត៌មានកម្ពុជា។
ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធ
———————————-
– តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm
– គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/
– ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/@modgovkhm
– អិច ក្រសួងការពារជាតិ https://x.com/modgovkh
– យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/@modgovkhm








