សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥

ហ្វេសបុក
តេឡេក្រាម
វ័តអែប

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

–  ម៉ោង ១៨:៣០នាទី រហូតដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងធ្លាក់ចូលក្នុងទឹកប្រមាណ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១៩:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ រថក្រោះ អមដោយកម្លាំងថ្មើរជើងវាយ ប្រហារចូលភូមិសាស្ត្រភ្នំខ្មោច  និងបុស្សុស្បូវ-ជាំតែ។

–  ម៉ោង ២២:៥៨នាទី កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ គ្រាប់បែកចំនួន ២គ្រាប់  ផ្តាច់ស្ពានអូរជីក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមានប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

–  ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៥:៣០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

–  ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។

–  គិតមកដល់ម៉ោងជិត ១៥:០០នាទី  យោធាថៃបន្តការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងយន្តបំពាក់លើរថក្រោះនៅភូមិសាស្ត្រភ្នំខ្មោច និងជាំតែ។

–  ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់កាំភ្លើង DK (១០៦) និងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

៣. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១៩:១០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។

–  ម៉ោង ១៩:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១២:០៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។

–  ម៉ោង ៤:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំ និងរថក្រោះបាញ់នៅភូមិសាស្ត្របឹងត្រកួន។

–  ម៉ោង ៤:០២នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។

–  ចាប់ពីម៉ោង ៥:៤៨នាទី រហូតដល់ម៉ោង ៦:៣៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង៧៥ម.ម លើរថពាសដែកបាញ់បំបុកនៅភូមិសាស្ត្រអូរភ្លុកដំរី។

–  ម៉ោង ៨:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

–  ម៉ោង ៩:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចូលជ្រៅទៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០។

–  ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១១:៣០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្របឹងត្រកួន។

–  ម៉ោង ១០:៣០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។

–  ចាប់ពីម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង    F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងជាប់ច្រកព្រំដែនជ័យជំនះ។ 

–  ម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ ចូលទីតាំងសាលាបឋមសិក្សា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

–  ម៉ោង ១១:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។

–  ក្រោយទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 រួចមក នៅម៉ោង ១១:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកប្រមាណ ៥គ្រឿង បានរំលោភឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

–  ម៉ោង ១២:៣៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។

–  ម៉ោង ១៣:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

–  ម៉ោង ១៣:៤៣នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។

–  ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រច្រកជ័យជំនះ។

–  ម៉ោង ១៤:១៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ២គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីប្រជុំជនដែលប្រជាជនស៊ីវិលរស់នៅច្រើនកុះករ។

–  ម៉ោង ១៥:៤២នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។

–  ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តបឹងត្រកួន។

–  ម៉ោង ១៦:១១នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។

គិតមកដល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ។ សកម្មភាពរបស់យោធាថៃនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានយ៉ាងកំរោលមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

#កម្ពុជាត្រូវការសន្តិភាព #យុត្តិធម៌សម្រាប់កម្ពុជា

Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continue their armed aggression on Cambodia, in the 3rd, 4th, and 5th Military Regions:

1. The frontline situation at the 3rd Military Region in Koh Kong province: The Thai military continued its attack on Cambodia: From 6:30pm on December 19, 2025 until 5:00pm on December 20, 2025:

– From 6:30pm to 6:55pm, the Thai military launched approximately 20 artillery shells from their warship falling into the water in the area behind a hotel near the Cham Yeam border checkpoint, Mondul Seima district, Koh Kong province. As of now, the situation has returned to calm.

2. The frontline situation at the 4th Military Region in Oddar Meanchey and Preah Vihear provinces: The Thai military continued its attack on Cambodia: From 5:00pm on December 19, 2025 to 5:00pm on December 20, 2025:

On December 19, 2025

– At 7:30pm, the Thai military used heavy artillery and tanks supported by infantry forces to infiltrate the areas of Phnom Khmoch and Bos Sbov – Choam Te.

– At 10:58pm, the Thai Airforce continued to deploy F-16 fighter jets dropping 2 bombs to destroy O’ Jik bridge, which is a civilian infrastructure and have civilians living nearby, located at the border area between Chong Kal district, Oddar Meanchey province, and Srei Snam district, Siem Reap province.

On December 20, 2025

– From 4:00am to 5:30am, the Thai continued to fire shells into the area of Preah Vihear temple.

– At 4:00am, the Thai military continued to fire shells into the are of Thmar Daun.

– As of 3:00pm, the Thai military continued their attacks by using artillery and tank-mounted guns in the area of Phnom Khmoch and Choam Te.

– At 4:00 pm, the Thai military used DK guns (106) and artillery to fire into the area of Preah Vihear temple. 

The situation in other areas remains calm, but our forces continue to monitor closely and remain highly vigilant.

3. The frontline situation at the 5th Military Region in Banteay Meanchey and Pursat provinces : The Thai military continued its attack on Cambodia: From 5:00pm on December 19, 2025 to 5:00pm on December 20, 2025:

On December 19, 2025

– At 7:10pm, the Thai military fired flare gun in the area of Prey Chan village.

– At 7:50pm, the Thai military fired shells into the area of Chok Chey village.

On December 20, 2025

– At 12:04am, the Thai military fired shells into the area of Boeung Trakoun.

– At 4:00am, the Thai military fired artillery and tank shells into the area of Boeung Trakoun.

– At 4:02am, the Thai military continued to fired shells into the area of Boeung Trakoun.

– From 5:48am to 6:35am, the Thai military fired 75mm tank-mounted gun in the area of O’ Phlok Damrei.

-At 8:13am, the Thai military fired shells into the area of Prey Chan village.

– At 9:20am, the Thai military deployed reconnaissance drones, violating Cambodian airspace by flying over the area of Veal Veng district, Pursat province further deep into the base of Phnom 1500.

– From 9:30am to 11:30am, the Thai military continued to fire artillery shells into the area of Boeung Trakoun.

– At 10:30am, the Thai military deployed reconnaissance drones and violated Cambodian airspace in the area of Thmar Da commune.

– From 11:01am to 11:16am, the Thai military has deployed F-16 fighter jets to conduct airstrikes, dropping 3 bombs on a civilian-owned commercial building near the Chey Chomneas border checkpoint.

– From 11:01am to 11:16am, the Thai military has deployed F-16 fighter jets to drop 2 bombs into the area of a primary school, located in Thmar Da commune, Veal Veng district, Pursat province.

– At 11:15am, the Thai military deployed reconnaissance drones, violating Cambodian airspace in the area of Thmar Da commune.

– After the airstrikes by F-16 fighter jets, at 11:46pm, the Thai infantry forces accompanied by approximately 5 armored vehicles, invading Cambodian sovereign territory in the area of Chey Chomneas border checkpoint, Thmar Da commune, Veal Veng district, Pursat province.

-At 12:38pm, the Thai military fired shells into the area of Boeung Trakoun.

-At 1:04pm, the Thai military fired shells into the area of Prey Chen village.

-At 1:43pm, the thai military continued to fire shells into the area of Boeung Trakoun.

– At 2:10pm, the Thai military deployed drones to bombard the area of Chey Chomneas border checkpoint.

-At 2:15pm, the Thai military fired 2 rounds of 155mm artillery shells into a densely populated civilian area in Svay Chek district, Banteay Meanchey province.

– At 3:42pm, the Thai military deployed reconnaissance drones, violating Cambodian airspace behind the area of Chok Chey village.

– At 4:00pm, the Thai military deployed reconnaissance drones, violating Cambodian airspace behind the area of Boeung Trakoun.

– At 4:11pm, the Thai military continued to fire shells into the area of Boeung Trakoun.

As of now, the Cambodian forces have been and are continuing to repel and fight against the invasion by the Thai military forces. The actions undertaken by the Thai military clearly demonstrate a brutal violation of Cambodian sovereignty and territorial integrity.

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ