សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥  គិតចាប់ពីម៉ោង ០០:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

ហ្វេសបុក
តេឡេក្រាម
វ័តអែប

សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៥  គិតចាប់ពីម៉ោង ០០:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥

–  ម៉ោង ១:៣០នាទីរំលងអាធ្រាត្រ យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកនៅភូមិសាស្រ្តបឹង ត្រកួន។

–  ម៉ោង ៦:៥៥នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។

–  ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។

–  ម៉ោង ៧:១០នាទី យោធាថៃបានចាប់ផ្តើមប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។

–  ម៉ោង ៧:១៤នាទី យោធាថៃបានចាប់ផ្តើមបាញ់ប្រហារដោយកាំភ្លើងធំបាញ់ចូលភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

–  ម៉ោង ៧:៤៤នាទី យោធាថៃបានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់លើភូមិសាស្ត្រច្រកជ័យ ជំនះ។

–  ម៉ោង ៩:០២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកហោះចូលមកភូមិសាស្ត្រព្រៃចាន់។

–  ម៉ោង ៩:៥២នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។

–  ម៉ោង ១០:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។

–  ម៉ោង ១១:២៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិប៉ោយសំរោង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

–  ម៉ោង ១១:៣២នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះលើភូមិសាស្ត្រឃុំអូរបីជាន់ និងភូមិសាស្ត្របឹងត្រកួន។

–  ម៉ោង ១២:០៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះក្តាប់សភាពការណ៍នៅខាង ក្រោយភូមិសាស្ត្រភូមិជោគជ័យ។

–  ម៉ោង ១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនតាមបណ្តោយព្រំដែនភូមិសង្គមថ្មី និងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

–  ម៉ោង ១៥:១០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

–  ម៉ោង ១៥:១៤នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះថៃបានព្យាយាមរុលចូល ខាងមុខភូមិសាស្ត្រភូមិជោគជ័យ។

–  ម៉ោង ១៥:១៩នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តតំបន់អភិវឌ្ឍន៍ភ្នំឆត្រ ចំនួន ២គ្រាប់ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

–  ម៉ោង ១៥:៤១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភចូលដែន អធិបតេយ្យកម្ពុជា។

Summary of the situation along the Cambodia-Thailand border regarding the case of the Thai military forces continued their armed aggression on Cambodia, in the 5th Military Region from 12:00a.m. to 05:00p.m., December 15, 2025:

–  At 01:30 a.m., the Thai military used drones to bombard in the area of Boeung Trakoun.

–  At 06:55 a.m., the Thai military started shelling into the area of Prey Chan.

–  At 07:00 a.m., the Thai military started shelling into the area of Chouk Chey Village.

–  At 07:00 a.m., the Thai military started firing artillery into the area of O’ Phlok Damrey.

–  At 07:15 a.m., the Thai military started firing artillery into the area of Tmar Dar Commune, Veal Veng District, Pursat Province.

–  At 07:44 a.m., the Thai military flew bomb attached drones into the area of Chey Chomneas checkpoint.

–  At 09:02 a.m., the Thai military deployed bombing drones into the area of Prey Chan.

–  At 9:52 a.m., the Thai military continued to shell into the area of Chouk Chey Village.

–  At 10:10 a.m., the Thai military shelled into the area of Boeung Trakoun.

–  At 11:28 a.m., the Thai military deployed F-16 fighter jet to drop 2 bombs in the area of Paoy Samraong Village, Preah Netr Preah Commune, Preah Netr Preah District, Banteay Meanchey Province.

–  At 11:32 a.m., the Thai military deployed F-16 fighter jet to fly over the area of O Bei Chon commune and Boeung Trakoun area.

–  At 12:06 p.m., the Thai military used reconnaissance drones to monitor the situation in the area of Chouk Chey village.

–  At 12:56 p.m., the Thai military used drone to spray a large amount toxic gas in the area of Sangkum Thmei village and Ek Pheap village ,Thmar Da commune, Veal Veng district, Pursat province.

–  At 06:55 a.m., the Thai military shelled into the area of Prey Chan village.

–  At 03:14 p.m., the Thai infantry supported by tanks attempted to infiltrate into the area of Chouk Chey Village.

–  At 03:19 p.m., the Thai military shelled 2 rounds into Phnom Chat development area, Kdeb Thmar Village, Kouk Romiet Commune, Thmar Pouk District Banteay Meanchey Province.

–  At 03:41 p.m., the Thai military deployed F-16 fighter jet to violate Cambodian airspace.

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ