ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទបានអញ្ជើញជាគណៈអធិបតី ក្នុងពិធី ប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ក្រោមប្រធានបទ“ថែរក្សាការពារសន្តិភាព និងបន្តជំរុញខឿនការពាជាតិប្រជាជន” ទិសយោធភូមិភាគទី១ ដោយមាន តំណាងក្រសួងស្ថាប័នសុីវិល ក្រុមហ៊ុន សហគ្រាស សប្បុរសជន នានា ភ្ញៀវ កិត្តិយស និងនាយទាហាន នាយទាហានរង បណ្តាអង្គភាព។
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
























