ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន កម្ពុជា-វៀតណាម លើកទី២ ។ នេះគឺជាឱកាសមួយដ៏មានតម្លៃបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលជាប្រពៃណីដ៏ផូរផង់ជាយូរលង់ណាស់មកហើយ រវាងកងទ័ព ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា-វៀតណាម ដែលប្រព្រឹត្តទៅនៅ ខេត្ត ស្វាយរៀង។
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !























