កិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងដាក់ចេញផែនការអនុវត្តបន្ត កិច្ចការសម្ព័ន្ធមេត្រីភាព រវាងកងយោធពលខេមរភូមិន្ទ ជាមួយក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជននានា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

នា ព្រឹក ថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩

ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារ ជាតិ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទបាន អញ្ជើញ ជា អធិបតីភាព ដឹកនាំ កិច្ចប្រជុំបូកសរុប សកម្មភាពការងារ និងដាក់ចេញផែនការអនុវត្តបន្តការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយក្រសួង ស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជននានា។

” សិល្បៈនៃការចែករំលែក ខឿនការពារជាតិរបស់ប្រជាជន “គឺជាគំនិតផ្តួចផ្តេីមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុន សែន   បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងពង្រឹង សាមគ្គីប្រជាជាតិទាំងមូល បង្កលក្ខណៈឱ្យមានការបន្តគាំទ្រជួយដល់អង្គភាពនៃកងយោធពលខេមរភូមិន្ទ ពីការចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជននានា ក្នុងគោលបំណងរួម គ្នា សមរភូមិក្រោយគាំទ្រសមរភូមិមុខឈរលេីស្មារតីមនសិការសេ្នហាជាតិឈានទៅរកការអភិវឌ្ឍសង្គមជាតិ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទីស្តីការ ក្រសួងការពារជាតិ

– អរគុណសន្តិភាព !

– អរគុណនយោបាយឈ្នះឈ្នះ !

– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

———————————-

– តេឡេក្រាម ក្រសួងការពារជាតិ https://t.me/modgovkhm

– គេហទំព័រ ក្រសួងការពារជាតិ https://mod.gov.kh/

– ទិកតុក ក្រសួងការពារជាតិ https://www.tiktok.com/@modgovkh

– អិច ក្រសួងការពារជាតិ https://x.com/modgovkh

– យូ ធូប ក្រសួងការពារជាតិ https://www.youtube.com/@modgovkhm

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ