ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន អនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសបួគីណាហ្វាសូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     កាលពីរសៀលថ្ងៃសុក្រទី០៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Daouda BITIE ឯកអគ្គរដ្ឋទូតប្រទេសបួគីណាហ្វាសូ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំទីស្ដីការក្រសួងការពារជាតិ។

     ក្នុងជំនួបនោះក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិឯកឧត្តម យន្ត មីន បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Daouda BITIE ព្រមទាំងសហការី ដែលបានមកបំពេញទស្សនះកិច្ចនៅកម្ពុជា។ ឯកឧត្តមបន្តថា៖ នេះជាលើកទី១ ហើយ ដែលឯកអគ្គរដ្ឋទូតប្រទេសបួគីណាហ្វាសូ មកដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅថ្ងៃនេះ។

     ឯកឧត្តមDaouda BITIE ឯកអគ្គរដ្ឋទូតប្រទេសបួគីណាហ្វាសូ បានថ្លែងអំណរគុណ ចំពោះការទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីក្រសួងការពារជាតិកម្ពុជា ដែលជាកិត្តិយសសម្រាប់លោក ដែលបានអញ្ជើញមានវត្តមាននៅទីនេះ ក្នុងនាមឯកអគ្គរដ្ឋទូតផងដែរ។ ឯកឧត្តម បន្ដទៀតថា៖ ប្រវត្តិសាស្រ្ដ និងភូមិសាស្ត្រប្រទេសយើងទាំងពីរ ប្រហាក់ប្រហែលគ្នា។ ប្រទេសយើងទាំង ស្ថិតនៅឆ្ងាយគ្នាខ្លាំងណាស់ ប៉ុន្ដែប្រទេសបួគីណាហ្វាសូ មានចំណុចខ្លះដូចប្រទេសកម្ពុជា ត្រង់ចំណុចការធ្វើសង្រ្គាមច្រើនលើកច្រើនសារណាស់មកហើយ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតម៊ាំថា កម្ពុជានឹងជួយប្រទេសបួគីណាហ្វាសូលើជំនាញដោះមីន ដើម្បីបំផ្លាញកាកសំណល់សង្គ្រាម និងមីនមិនទាន់ផ្ទុះ។ ឯកឧត្តម សង្កត់ធ្ងន់ថា៖ ជាអ្នកជិតខាងល្អក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងរយៈពេលទំនាក់ទំនងការទូត ក៏ដូចជាកាទំនាក់ទំនងការពារជាតិបានចាប់ផ្ដើមធ្វើក្នុងថ្ងៃនេះផងដែរ។

     ក្នុងឱកាសនោះ ឯកឧត្តម យន្ដ មីន បានបញ្ជាក់បន្ថែមថា៖ កម្ពុជាទើបមានសន្ដិភាព២៧ឆ្នាំកន្លងទៅនេះ ចាប់ពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០២៥ មានសន្ដិភាពឯកភាពជាតិខ្មែរ ប៉ុន្តែឥឡូវនេះមានការឈ្លានពានទឹកដីពីសំណាក់ទាហានថៃ មកលើកម្ពុជាផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ