អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ កម្ពុជាសូមច្រានចោល ចំពោះការផ្សព្វផ្សាយដោយគ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មានថៃមួយចំនួន។
ថ្មីៗនេះថៃបានផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយបានយករូបភាព វីដេអូក្លែងក្លាយ មកធ្វើការអត្ថាធិប្បាយ និងបកស្រាយជាខ្លឹមសារបំភ្លៃ មិនពិត លាបពណ៌ ថាដ្រូននោះជារបស់កម្ពុជា បានហោះចូលក្នុងទឹកដីថៃ។ ទង្វើទាំងអស់នេះមិនត្រឹមតែមិនបានចូលរួមចំណែកដល់ការរក្សាស្ថានភាពឱ្យមានភាពប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឱ្យមានការកើនឡើងកម្តៅដោយមិនចាំបាច់។ កម្ពុជាទទូចឱ្យពួកគេបញ្ឈប់ជាបន្ទាន់នូវទង្វើទាំងនោះ។ ជាមួយគ្នានេះ កម្ពុជាក៏អំពាវនាវឱ្យភាគីថៃចៀសវាងការបង្ហោះដ្រូនរបស់ខ្លួន ចូលក្នុងដែនអាកាសរបស់កម្ពុជាទៀត ហើយយើងក៏នឹងមានវិធានការឆ្លើយតបសមស្របចំពោះសកម្មភាពរំលោភបំពានទាំងអស់នេះផងដែរ។
Spokesperson for the Ministry of National Defense of the Kingdom of Cambodia: Cambodia rejects the baseless and false reports of some Thai media outlets.
Recently, Thailand has published news reports using fake photos and videos, accompanied by misleading commentary and distorted interpretations, falsely portraying the drone as Cambodian and claiming it flew into Thai territory. All these actions not only failed to help maintain the improved situation but also caused unnecessary tensions.
Cambodia repeatedly urges Thai side to immediately stop these actions. At the same time, Cambodia also calls on the Thai side to refrain from launching drones into Cambodian airspace and affirms that we will take appropriate measures in response to such violations.









