ប្រជុំឆ្លងរបាយការណ៍ខែកក្កដា ទិសដៅខែសីហាឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការពារជាតិ បានធ្វើការប្រជុំឆ្លងរបាយការណ៍បូកសរុបការងារ ខែកក្កដា និងលើកទិសដៅសំរាប់អនុវត្តបន្តខែសីហា ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ និងមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់ មកពីគ្រប់ស្ថាប័នជំនាញចំណុះឲ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទជាច្រើនរូប។

       ក្នុងរបាយការណ៍បូកសរុបការងារបានលើកឡើងអំពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានកើតមានឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញពីសភាពការណ៍វិវត្តន៍រីកចំរើនថ្មីៗ ក្នុងខែកក្កដាកន្លងមកដែល ខ.ភ.ម យើងបានចូលរួមបំពេញភារកិច្ចសហការការពារ ជាមួយស្ថាប័ននានា ក្នុងឱកាសបុណ្យប្រពៃណីជាតិ និងបុណ្យជាតិរបស់រាជរដ្ឋាភិបាល ទទួលបានលទ្ធផលដ៏ល្អប្រសើរ។ ក្នុងរបាយការណ៍ប្រចាំខែ ក៏បានលើកឡើងពីលទ្ធផល ការងារ នៃកិច្ចការពារសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ មានសភាពការណ៍ព្រំដែន សភាពការណ៍សំខាន់ៗរួមមាន៖ កម្ពុជា ថៃ វៀតណាម ឡាវ, សភាពការណ៍សន្ដិសុខ ល្បាតការពារសន្តិសុខសុវត្តិភាពថ្វាយជូនព្រះមហាក្សត្រ ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ និងអន្តរជាតិ, សភាពការណ៍កងយោធពលខេមរភូមិន្ទ, លទ្ធផលនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ, ការងារនីតិកម្ម និងកសាងលិខិតបទដ្ឋាន, ដែលកងយោធពលខេមរភូមិន្ទ ក៏ដូចជាកងរាជអាវុធហត្ថ ខិតខំពុះពារសំរេចបាននៅក្នុងរយៈពេល១ខែកក្កដាកន្លងទៅ ក្រោមកិច្ចសហការជាមួយកំលាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនតាមយុទ្ធសាស្រ្ដបព្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

       នៅក្នុងខែកក្កដាឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ, គ្រប់គ្រងសភាពការណ៍ និង ចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង។ ខ.ភ.ម បានធ្វើម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ចូលរួមយ៉ាងសកម្មការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ និងសហការចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណៈប្រតិភូជាតិ អន្តរជាតិនានា និងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងគោរពអនុវត្តបទបញ្ជា អនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។ បណ្តាសា្ថប័នអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព ការងាររបស់ខ្លួន និងបានបន្តអនុវត្តការ ងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត្រនយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២, ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ, ការងារធានាគ្រឿងបំពាក់សម្ភារៈបច្ចេកទេស, កែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាព គុណភាពគ្រឿងបំពាក់។ ការងារ សុខាភិបាល បានលើកកម្ពស់សុខមាលភាព, បានគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនង បញ្ជូនសារ, ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗក្នុងកងទ័ព, បានគ្រប់គ្រង អចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ, ធ្វើការងារល្អលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក, ការងារកសាង និងដំណើរការវិមានឈ្នះ ឈ្នះ និងតំបន់ប្រវត្តិសាស្ត្រ យោធា, បន្តការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ