ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធា នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចាស់-ថ្មី ចូលជួបសម្តែងការគួរសម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ វរសេនីយ៍ឯក PARK Suman នាយការិយាល័យ អនុព័ន្ធយោធា នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិ និងវរសេនីយ៍ឯក PARK Hyung Wook នាយការិយាល័យអនុព័ន្ធយោធា នៃសាធាររដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាត្រូវចូលកាន់តំណែងថ្មី អញ្ជើញចូលជួបសម្តែងការគួរសម ជម្រាបលា និងបង្ហាញមុខ ព្រមទាំងបំពាក់មេដាយជាកិច្ចថ្លែងអំណរគុណ ចំពោះលោកនាយការិយាល័យអនុព័ន្ធយោធាចាស់ ដែលមានស្នាដៃល្អក្នុងការជួយសំរបសំរួលកិច្ចសហប្រតិបត្តិការទំនាក់ទំនងទាំងយោធានិងយោធា ក៍ដូចជាប្រជាជននិងប្រជាជន នារយ:ពេលកន្លងមក។

       លោកវរសេនីយ៍ឯក PARK Suman នាយការិយាល័យ អនុព័ន្ធយោធា នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលត្រូវចប់អាណត្តិ បានសំដែងនូវការគោរពចំពោះវរ:យុទ្ធជន ដែលបានលះបង់ជីវិតនៅសមរភូមិជួរមុខរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតអោយមានជំនួបជំរាបលា និងបង្ហាញមុខនាពេលនេះ។ លោកបានដឹងថានឹងមានកិច្ចប្រជុំកំរិតខ្ពស់មួយនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃនេះ ហើយលោកបានជូនពរអោយកម្ពុជាទទួលបានលទ្ធផលជាទីគាប់ចិត្ត។

       កិច្ចសន្ទនាបានផ្តោតសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការណ៍លើវិស័យយោធាកម្ពុជា កូរ៉េ ក្នុងនោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឯកភាពលើសំណូមពររបស់នាយការិយាល័យ អនុព័ន្ធយោធា នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមរៀបចំឯកសារគោលសំរាប់ការសហប្រតិបត្តការណ៍នាពេលអនាគត និងឯកភាពអោយមានជំនួបប្រចាំឆ្នាំ ដើម្បីផ្លាស់ប្តូរទស្សនៈ និងអនុសាសន៍ល្អៗ រវាងក្រសួងការពារជាតិ និងអនុព័ន្ធយោធាសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ