ឯកឧត្តម នាយឧត្តមសេនីយ៏ ចាយ សាំងយុន ប្រជុំឆ្លងរបាយការណ៏គណៈកម្មាការគ្រឿងញៀន ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ ព្រឹកថ្ងៃទី០៧ ខែ កក្កដា ២០២៥ បានធ្វើការប្រជុំឆ្លងរបាយការណ៏ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តសេនីយ៏ ចាយ សាំងយុន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ ដោយមានសមាសភាពចូលរួមក្នុងឱកាសនោះ មាននាយទាហានជាន់ខ្ពស់មកពីអគ្គបញ្ជាការ, បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងរាជអាវុធហត្ថផងដែរ។

      ក្នុងរបាយការណ៏បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់អនុវត្តតាមផែនការជាតិ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក៏ដូចផែនការសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ នៅក្នុងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅនេះ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋាន និងស្ថាប័នចំណុះក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន, បញ្ជាការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, បញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងអង្គភាពចំណុះ បានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកធ្វើការអប់រំផ្សព្វផ្សាយ ការព្យាបាលស្តារនីតិសម្បទា សមាហរណកម្ម និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍សង្គម។ ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបណ្តាអង្គភាពចំណុះបានអប់រំផ្សព្វផ្សាយបញ្ហាគ្រឿងញៀន បានចំនួន៤,២១០លើក ចំនួនចូលរួម៣៥១,៧៤៥លើក/នាក់ ស្រីចំនួន២៩,៧៧៨លើក/នាក់។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថបានចែកខិត្តប័ណ្ណរូបភាពផ្សព្វផ្សាយសរុបចំនួន៥,២៦៩សន្លឹក។

      ចំពោះលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៦៨៦លើក ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦៥៧នាក់ ស្រី២១៨នាក់ និងចាប់យកសម្ភារៈ វត្ថុតាងបានមួយចំនួនក្នុងនោះ៖

      – បានបញ្ជូនជនសង្ស័យទៅសាលាដំបូងចំនួន១២៦៣នាក់ ស្រីចំនួន១៤២នាក់។

      – បានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាចំនួន២៧៣នាក់ ស្រីចំនួន២៨នាក់។

      – បានធ្វើការអប់រំនិងឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន១២១នាក់ ស្រីចំនួន៤៨នាក់។

      ក្នុងឆមាសទី១ ឆ្នាំ២០២៥មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៃកងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣ បានទទួលជនរងគ្រោះជាជនស៊ីវិលចូលសម្រាកព្យាបាលសរុបចំនួន៤៧៧នាក់ ក្នុងនោះស្រីចំនួន២៤នាក់ សំណល់ពីឆ្នាំ២០២៤ ចំនួន២៨៨នាក់ ស្រីចំនួន១៥នាក់ ទទួលចូលក្នុងឆមាសទី១ ឆ្នាំ២០២៥ ចំនួន១៨៩នាក់ ស្រីចំនួន០៩នាក់) ជាសះស្បើយវិលចូល សង្គមវិញចំនួន១៩១នាក់ ស្រីចំនួន០៩នាក់ បន្តស្នាក់នៅព្យាបាលចំនួន២៨៦នាក់ ស្រីចំនួន១៥នាក់។

      មានប្រសាសន៏បូកសរុបនាពេលនោះ នាយឧត្តសេនីយ៏ ចាយ សាំងយុន ថ្លែងការកោតសរសើរជូនចំពោះដល់កងរាជអាវុធហត្ថ ក៏ដូចជាគ្រប់អង្គភាពពាក់ព័ន្ធ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរក្នុងឆមាសទី១ ឆ្នាំ២០២៥កន្លងមក។ ឯ.ឧ រដ្ឋលេខាធិការ បាន លើកផែនការ ឆមាសទី២ ឆ្នាំ២០២៥ គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានប្រភេទទ័ព, ទ័ពជំនាញ និងមេបញ្ជាការគ្រប់អង្គភាព រួមទាំងមានការចូលរួមពីយោធិនគ្រប់រូប ត្រូវបន្តធ្វើឲ្យការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ ការប្រើប្រាស់ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រព្រឹត្តឲ្យបានល្អប្រសើរថែមទៀត។

      គូសបញ្ចាក់ថា៖ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ កាលពីឆ្នាំ២០២០ កងយោធពលខេមរភូមិន្ទបានបង្កើតគណៈកម្មាធិការ គណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានរចនាសម្ព័ន្ធចាត់តាំងពីក្រសួងកាពារជាតិ, អគ្គបញ្ជាការដ្ឋាន បញ្ជការដ្ឋានកងទ័ពជើងគោក ជើងទឹក ជើងអាកាស, កងរាជអាវុធហត្ថលើផ្ទៃប្រទេស, បញ្ជាការដ្ឋានអង្គរក្ស និងកងឯកភាពទូទាំងខ.ភ.ម, ដើម្បីធ្វើការផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្តាប់ ការប្រើប្រាស់ ការចែកចាយ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងជួរខ.ភ.ម។ បន្ទាប់មក ឯកឧត្តម រដ្ឋលេខាធិការ បានជូនលិខិតសរសើរ ប័ណ្ណសរសើរ ដល់គ្រប់បណ្ដាលអង្គភាពដែរបានខិតខំយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្មផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ