ឯកឧត្តម យន្ត មីន អនុញ្ញាតឱ្យគណៈប្រតិភូ សម្រាកបំប៉នសុខភាពគ្រួសារវៀតណាម នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញចូលជួបសំដែងការគួរសម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យគណៈប្រតិភូ សម្រាកបំប៉នសុខភាពគ្រួសារវៀតណាម ដឹកនាំដោយ វរសេនីយ៍ឯក ហាន់ មីញថាញ់ អតីតមេបញ្ជាការរងអង្គទ័ពទី៣ អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម អញ្ជើញចូលជួបសំដែងការគួរសម។

       ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូសំរាកបំប៉នសុខភាព នៃកងទ័ពប្រជាជនវៀតណាមទាំងអស់ និងបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ កាលពីជាង៤០ឆ្នាំមុន ដែលរូបឯកឧត្តមផ្ទាល់ បានចូលរួមក្នុងជួរកងទ័ព និងបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងទ័ពស្មគ្រចិត្តវៀតណាម ក្នុងបុព្វហេតុរំដោះជាតិ ការពារជាតិ និងការស្វែងរកសន្តិភាព ជូនប្រជាជន។ កិច្ចសន្ទនាបានរំលឹកពីប្រវត្តិតស៊ូជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដែលមានតាំងពីយូរលង់ណាស់មកហើយ រវាងកងទ័ព និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្នុងនាមជាមិត្តជិត្តខាងល្អ រួមសុខរួមទុក្ខជាមួយគ្នាគ្រប់កាល:ទេស:។

       លោកវរសេនីយ៍ឯក ហាន់ មីញថាញ់ បានវាយតំលៃខ្ពស់ ចំពោះការរៀបចំផ្លាស់ប្តូរគណៈប្រតិភូទស្សនកិច្ច រវាងប្រទេសទាំងពីរ ដែលបានផ្តល់ឱកាស អោយមានការផ្លាស់ប្តូរបទពិសោធន៍ របស់កងទ័ព នៃប្រទេសទាំងពី ក៏ដូចជាការរឹតចំណងសាមគ្គីភាព មិត្តភាពអោយកាន់តែស្អិតរមួតថែមទៀត។

       ឯកឧត្តម នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជូនពរដល់គណៈប្រតិភូ សម្រាកបំប៉នសុខភាព នៃកងទ័ពប្រជាជនវៀតណាមទាំងអស់ ក្នុងឱកាសស្នាក់នៅកម្ពុជា សូមមានសុខភាពល្អ និងទទួលបាននូវបទពិសោធន៍ថ្មី អនុស្សាវរីយ៍ថ្មី និងចូលរួមផ្តិតយករូបភាពល្អប្លែកៗ ទៅផ្សព្វផ្សាយដល់ប្រជាជនវៀតណាម អោយបានមកទស្សនាកំសាន្តនៅកម្ពុជា ជាលក្ខណ:ទេសចរផងដែរ។ ឯកឧត្តម បានផ្តាំសាកសួរសុខទុក្ខបងប្អូន គ្រួសារកម្មាភិបាល យុទ្ធជនគ្រួសារជំនាញការវៀតណាម ដែលបានពលីក្នុងបេសកកម្មនៅកម្ពុជា នូវការនឹករលឹក និងដឹងគុណ ហើយឯកឧត្តមសង្ឃឹមថា ប្រទេសយើងទាំងពីរ និងរួមគ្នាអភិវឌ្ឈន៍ ដើម្បីភាពចំរើនតទៅមុខកាន់តែល្អប្រសើរថែមទៀត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ