ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន អនុប្រធាននាយកដ្ឋានទទួលបន្ទុកអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំគណ:ប្រតិភូ ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ នៃសព លោកឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយរោគាពាធ។ សពត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណីទំនៀម ទំលាប់ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

       ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា  និងឯកឧត្តម ប្រាក់ សោភ័ណ ក្នុងនាមកងយោពលខេមរភូមិន្ទ និងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយលោកស្រី ទៀវ ថាវី និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ ជាការបាត់ បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវឥស្សរជនខ្មែរម្នាក់ ដែលតែងតែធ្លាប់បានយកចិត្តទុកដាក់ និងលះបង់នូវកាយពល បញ្ញាស្មារតី ក្នុងបុព្វហេតុសកម្ម ភាពមនុស្សធម៌ សន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ពិសេសបាន ចូលរួមថែរក្សា ការពារនូវសម្បត្តិបេតិភណ្ឌ ដែលជាដួងព្រលឹងរបស់ខ្មែរបានគង់វង្ស។ ចំពោះការបាត់បង់យុទ្ធមិត្តរួមការងារ និងស្វាមី លោកឳពុក ដែលប្រកបដោយព្រហ្មវិហារធម៍មួយរូប ដែលបានបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងបានប្រគល់នូវលិខិតចូលរួមរំលែកទុក្ខ ក្នុងនាមរដ្ឋបាលខេត្ត និងបច្ច័យចំនួន ដើមី្បចូលរួមក្នុងពិធីបុណ្យសព សម្រាប់គ្រួសារយកទៅប្រើប្រាស់ក្នុងពិធីបុណ្យនេះផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងក្រុមប្រតិភូ សូមលំអោនកាយឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ឌ លោកឧត្តមសេនីយ៍ត្រី គាត ប៊ុនថាន សូមទៅកាន់សុគិតភពកុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ