ឧត្តមសេនីយ៍ឯក សៀក សុជាតិ បន្តពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់​ ដើម្បីស្វែងរកចំណុចរួម ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើការពារសន្តិសុខព្រំដែនឆ្លាតវៃ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         នៅថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ​ ឯកឧត្តម​​ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ​ បានបន្តពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់​ ដើម្បីស្វែងរកចំណុចរួម ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន លើការពារសន្តិសុខព្រំដែនឆ្លាតវៃ​ ជាមួយលោក ចាង វិនថៅ (Zhang Wentao) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យល័យគួយលីង អេឡិចត្រូនិច តិចណូឡូជី និងលោក​ ទូ​ គ័រឈាំង​ (Du Guoqiang) ប្រឹក្សាភិបាលក្រុមហ៊ុនគួយលីន ខនទ្រី សេថើឡាយ តិចណូឡូជី ស៊ីសស្ទេម ខូអិលធីឌី​ នៃសាធារណរដ្ឋប្រជាមានិតចិន។

         ភាគីទាំង២​ (កម្ពុជា​ និងចិន) បានពិភាក្សា​ និងការផ្លាស់ប្តូរយោបល់អំពីលក្ខណៈបច្ចេកទស​ និងជំនាញនៃការគ្រប់គ្រងបញ្ជា​ និងប្រសិទ្ធភាពនៃការប្រើប្រាស់ដ្រូនឆ្លាតវៃ​ ល្បាតយកការនៅតាមបណ្តោយព្រំដែន ​និងជួយការបណ្តុះបណ្តាលមន្រ្តីជូនក្រសួងការពារជាតិ លើជំនាញប្រើប្រាស់បញ្ជាគ្រប់គ្រងទៅលើសម្ភារៈបច្ចេកទេសឆ្លាតវៃដែលភ្ជាប់ជាមួយបញ្ញាសប្បនិមិត្ត ។ តាមរយៈ សំណើសុំរបស់ ឯកឧត្តម ឧ​ត្តមសេនីយ៍ឯក​ សៀក​ សុជាតិ​ ភាគីចិន​ បានឯកភាពផ្តល់ដ្រូនចំនួន​ ៥ឈុត​ និងផ្តល់អាហារូបករណ៍​ ជូនក្រសួងការពារជាតិ​ផងដែរ​។ ហើយភាគីចិនឯកភាពនឹងបន្តការឧបត្ថម្ភគាំទ្រកិច្ចសហប្រតិបត្តិការលើផ្នែកនេះ ជាមួយភាគីកម្ពុជា អោយបានយូរអង្វែងផងដែរ។

         ជាលទ្ធផល​ភាគីទាំងពីរ​ កម្ពុជា​ និងចិន បានឯកភាព និងបានចុះហត្ថលេខាលើកំណត់ហេតុរួម ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងប្រព័ន្ធការពារសន្តិសុខព្រំដែនឆ្លាតវៃ នៅទីក្រុងគួយលីន​ ខេត្តគួងស៊ី ប្រទេសចិនផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ