ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ ចូលរួមបំពេញទស្សនកិច្ច នៅទីក្រុងទីណាននឹង ខេត្តគួងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមបំពេញទស្សនកិច្ច និងត្រួតពិនិត្យការងារនៅក្រុមហ៊ុន Guangxi Courtri Satellite Technology System Co.Ltd និងសាកលវិទ្យាល័យ Guangxi University for Nationalities ទីក្រុងទីណាននឹង ខេត្តគួងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

         សូមបញ្ជាក់ថា៖ ទីក្រុងណាននីង នៃប្រទេសចិន គឺជាទីកន្លែងដែលកម្ពុជាបានចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានជាច្រើនលើកច្រើនសារ។ ជាមួយគ្នានេះទាំង សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចមិនតិចដងនោះឡើយ នៅទីក្រុងធំមួយនេះ ហើយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តែងតែបានបង្ហាញផលិតផលរបស់ខ្លួន នៅទីនោះផងដែរ។ ដើម្បីធ្វើការផ្សព្វផ្សាយផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម ជាពិសេសសម្រាប់ទីផ្សារចិន ព្រមទាំងលើកកម្ពស់វិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌ជាតិ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ