នាយឧត្តមសេនីយ៍ យន្ត មីន  អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ស៊ាម ហ៊  

ហ្វេសបុក
តេឡេក្រាម
វ័តអែប

         បន្ទាប់ពីលោកជំទាវ អោម គឹមលី ជាភរិយានិងក្រុគ្រួសារសព បានបំពេញនូវ កតញ្ញូ កត្តវេទិតាធម៌ រៀបចំពិធីតម្កល់សពធ្វើបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ ស៊ាម ហ៊ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង​ និងតាមបែបពិធីការកងទ័ពនៅគេហដ្ឋាននៃក្រមគ្រួសារអស់រយៈពេល៣ថ្ងៃស្ថិតក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រួចមកនារសៀលថ្ងៃទី៤ ខែមិថុនា ម្សិលមិញនេះសព​ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ ​ត្រូវបានក្រុមគ្រួសារសហការជាមួយក្រុមការងារកងទ័ពជើងគោក និងក្រុមការងាររៀបចំបុណ្យសពក្រសួងការពារជាតិ បានរៀបចំរំកិលសពឆ្ពោះឡើងលើមេរុ ដើម្បីប្រារព្ធពិធីបូជាសពជាលើកចុងក្រោយស្ថិតក្រោមអធិបតីភាពរបស់​ នាយឧត្តមសេនីយ៍​ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ  តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ដោយមានវត្តមានចូលរួមពីនាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន និងបងប្អូនញាតិមិត្តជិតឆ្ងាយនៃក្រុមគ្រួសារសពជាច្រើនបានចូលរួមជូនដំណើរជាលើកចុងក្រោយ។

         ក្នុងវិយោគថាដែលអានដោយលោកវរសេនីយ៍ឯក អ៊ុន វុទ្ធី ក្រុមការងាររៀបចំបុណ្យសពបានបញ្ជាក់ថា លោក​មាន​ស្រុក​កំណើតភូមិវាល ឃុំក្តាញ់ ស្រុកព្រៃក្បាស់ បានចូលបម្រើការងារជាសេនាជនការពារភូមិអំឡុងចុងឆ្នាំ១៩៧៩ ។ ឆ្លងកាត់គ្រប់សម័យកាលនៃប្រវត្តិសាស្ត្រសង្គ្រាមស៊ីវិលនៅកម្ពុជា លោក ស៊ាម ហ៊ គឺជាប្រតិបត្តិក៏នយោបាយឈ្នះ ឈ្នះមួយរូបដែលចូល​រួមគោរពនិងអនុវត្តនូវបទបញ្ជាពីថ្នាក់ដឹកនាំ​បានចូល​ទៅទំនាក់ទំនងជាមួយកងពលលេខ១៨ ខ្មែរក្រហម នៅភូមិសាស្ត្រឱរ៉ាល់ ខេត្តកំពង់ស្ពឺ រហូទទួលបានជោគជ័យ ។ស្ថិតក្នុងអាជីពជាកងទ័ពអស់រយះជាង៤០ឆ្នាំ រូបលោកត្រូវបានថ្នាក់ដឹកនាំមេបញ្ជាការកងទ័ពជើងគោក អគ្គមេបញ្ជាការ ក្រសួងការពារជាតិ ប្រមុខរារដ្ឋាភិបាល និងព្រះមហាក្សត្រ បានផ្តល់នូវទួនាទីមុខតំណែងនិងឋានន្តរសក្តិ មេដាយការងារ ព្រមទាំងគ្រឿងឥស្សរិយយសជាបន្តបន្ទាប់ រហូតថ្នាក់ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ ជាមេបញ្ជាការង កងទ័ពជើងគោក។ ឧត្តមសេនីយ៍ឯក ស៊ាម ហ៊  បានធ្លាក់ខ្លួនមានជម្ងឺរបូសចាស់សើរឺឡើងយ៉ាងលឿនជាទីបំផុត ធ្វើឱ្យអាយុសង្ខាររបស់ឯកឧត្តម បានលាចាកលោកយើងនេះ នាវេលាម៉ោង១១:១០នាទីព្រឹកថ្ងៃចន្ទ ៧កើត ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាព្យាធិ។ ទោះបីរូបរាងកាយឯកឧត្តម បានរលាយបាត់ ពីលើលោកយើងនេះទៅជាមួយ និងព្រះអគ្គីទៅហើយក្តី ប៉ុន្តែអ្វីដែលមិនអាចលប់បំបាត់ទៅបានដូចរូបរាងកាយរបស់ឯកឧត្តមនោះគឺ៖ ការបន្សល់ទុកនូវគំរូរវិរភាព និងភក្ដីភាពចំពោះថ្នាក់ដឹកនាំ ឯកឧត្តមគឺជានាយទាហានដ៏ល្អជាទីគោរពស្រឡាញ់របស់យុទ្ធមិត្តគ្រប់ៗរូប ឯកឧត្តមជាស្វាមី ដែលប្រកបដោយសង្គហធ៌មដ៏ឧត្តុង្គឧត្តមចំពោះភរិយា  និងជាការបាតិបង់ឪពុក ឪពុកក្មេក និងជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗនិងចៅៗ ព្រមទាំងអំពើជាកុសល និងកិត្តិយសសេចក្តីថ្លៃថ្នូរ ពីគំរូវីរភាព និងភក្តីភាពចំពោះថ្នាក់ដឹកនាំគ្រប់ថ្នាក់ ។ ឧត្តមសេនីយ៍​ឯក​ ស៊ាម ហ៊ ​ គឺជានាយទាហានជាន់ខ្ពស់ដ៏ល្អគួរជាទីគោរពស្រឡាញ់របស់យុទ្ធមិត្តគ្រប់ៗរូប និងភាពអំណត់ព្យាយាម ភាពម៉ឺងម៉ាត់ក្នុងការងារ ស្នាដៃដ៏ល្អក្នុងភារកិច្ចការពារ និងកសាងមាតុភូមិនៃយើងនៅតែស្ថិតស្ថេរជានិច្ចគ្មានថ្ងៃលប់បំបាត់ឲ្យសាបសូន្យបានឡើយ។

         នាយឧត្តមសេនីយ៍ យន្ត មីន បានផ្តល់កិត្តិយសប្រទានភ្លើងបូជាសពជាលើកចុងក្រោយ ដោយឯកឧត្តមរដ្ឋលេខាធិការ បាន​សំដែងនូវសមានចិត្តចូលរួមរំលែកទុក្ខជាមួយលោកជំទាវ អោម គឹមលី ជាភរិយាសពឧត្តមសេនីយ៍​ ​ ស៊ាម ហ៊ ​ ​យ៉ាងក្រៀមក្រំនិង សោកស្តាយ ជាទីបំផុតចំពោះការបាត់បង់នូវឧត្តមស្វាមី ជានាយទាហានជាន់ខ្ពស់ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាការបាត់បងនូវឳពុក ឪពុកក្មេក ជាជីតា ប្រកបដោយព្រហ្មវិហារធ៌ម ចំពោះកលបុត្រធិតានិងចៅៗ ព្រមទាំងបងប្អូនជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់នូវ​ឥស្សរជន​ដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម យន្ត មីន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ ស៊ាម ហ៊ សូមឆាប់បានទៅចាប់បដិសន្ធិក្នុងឋានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ