ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំនាយទាហានជាន់ខ្ពស់ក្រសួងការពារជាតិ និង អគ្គបញ្ជាការ នៃខ.ភ.ម គោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក សួន រ៉ោន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ លោក សឹង ឈួន និងលោកស្រី ឯម ហៀប ត្រូវជាឳពុកម្តាយ និងបងប្អូនកូនក្មួយនៃសព អនុសេនីយ៍ឯក សួន រ៉ោន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ នៃកងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នាព្រឹកថ្ងៃសុក្រទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អបដំណើរដោយនាយទាហានជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព  អនុសេនីយ៍ឯក សួន រ៉ោន ជាលើកចុងក្រោយ។

     សូមបញ្ជាក់ថា៖ សពអនុសេនីយ៍ឯក សួន រ៉ោន ត្រូវបានក្រុមការងារកងពល សហការជាមួយក្រុមការងាររៀបចំបុណ្យសពក្រសួងការពារជាតិ ដឹកនបាំដោយឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋនាយោធសេវា ជាប្រធានអនុគណៈកម្មការបានរៀបចំតម្កល់ធ្វើបុណ្យសព អនុសេនីយ៍ឯក ទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើង និងតាមបែបពិធីការកងទ័ព ប្រកប ដោយកិត្តិយសបំផុត នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានជូនសាររំលែកទុក្ខជាមួយលោកស្រី អែម ហៀច ព្រមទាំងក្រុមគ្រួសារ យ៉ាងសោកសង្វេគជាទីបំផុត។ ក្នុងនាមក្រសួងការពារជាតិ ឯកឧត្តម ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងរសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងអំពីមរណភាព របស់អនុសេនីយ៍ឯក សួន រ៉ោន យុទ្ធជនកងអនុសេនាធំទី៥ វរសេនាតូចលេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងករណីផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតំបន់មុំបី ស្ថិតក្នុងភូមិសាស្ត្រ ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

      ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារសព  ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នូវកូនប្រុសដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ ចំពោះជីដូនជីតា ឪពុកម្តាយ មីងមា បងប្អូនជាទីស្រលាញ់ ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់ថវិការក្រសួងការពារជាតិ ជាង ៣៤លានរៀល ជូនដល់ក្រុមគ្រួសារសព អនុសេនីយ៍ឯក សួន រ៉ោន ផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ