ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ នៅប្រទេសសិង្ហបុរី

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នាព្រឹកថ្ងៃទី៣០ ខែខឧសភា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់លោកបណ្ឌិត បាសស្មៀន ហ្គាយហ្គើរិច (Bastian Giegerich) អគ្គនាយក និងជាប្រធានប្រតិបត្តិ នៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ាន លើកទី២២ (កិច្ចសន្ទនា សាំងគ្រីឡា) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ អញ្ជើញជូនដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានឯកឧត្តម ជាអគ្គនាយក អគ្គនាយករង មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។

      ក្នុងដំណើរចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២២ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងការពារជាតិ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពាជាតិអាស៊ាន ក៏ដូចជាចូលរួមជំនួបពិភាក្សាការងារទ្វេភាគី ជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់ នៃប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងបណ្តាប្រទេសជាដៃគូមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាពារជាតិ និងសន្តិសុខ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ