ពិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្របញ្ច្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ២០២៤-២០២៨ និងទស្សនយេនឌ័រ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥  លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្រ្តយេនឌ័រ ក្រសួងការពារជាតិ ក្នុងកងយោធពលខេមរភូមិន្ទ ដែលរៀបចំឡើងនៅសាលប្រជុំវិទ្យាស្ថាននាយទាហានចម្រុះ។

        បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបពី ឧត្តមសេនីយ៍ទោ មែន សាត នាយករង វិទ្យាស្ថាននាយទាហានចម្រុះ និងបទបង្ហាញស្តីពីទស្សនយេនឌ័រ របស់ឧត្តមសេនីយ៍ត្រី នង សុភី ជំនូយការលោកជំទាវ នាយឧត្តមសេនីយ៍ ម៉ី មនដារី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទរួច ថ្លែងក្នុងពិធីផ្សព្វផ្សាយ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លែខ្ពស់ ចំពោះកម្មវិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្រ្តបញ្ច្រាបយេនឌ័រ ការរៀបចំកម្មវិធីនេះឡើង ក្នុងគោបំណងដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹង និងអភិវឌ្ឍសមត្ថភាពដល់ថ្នាក់ដឹកនាំ  ក្រុមការងារយេនឌ័រ និងយោធិន នៃកងយោធពលខេមរភូមិន្ទ អំពីគោលគំនិតយេនឌ័រ វិធីសាស្ត្រ និងគន្លឹះសំខាន់ៗក្នុងការបញ្រ្ជាបយេនឌ័រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី ប្រកបដោយប្រសិទ្ធភាពដល់យោធិននារី នៃកងយោធពលខេមរភូមិន្ទ។ លោកជំទាវ បានបន្ថែមទៀតថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប្រក ប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។

      លោកជំទាវ  នាយឧត្តមសេនីយ៍  រដ្ឋលេខាធិការ ក៏បានលើកឡើងបន្ថែមទៀតថា៖ ក្រសួងការពារជាតិក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជានិច្ចជាកាលតែងតែទទួលបានការយកចិត្តទុកដាក់ ក្នុងការលើកម្ពស់សមភាពយេនឌ័រ តាមរយៈការគាំទ្រដល់ការចូលរួម ក្នុងការអនុវត្តការងាររបស់យោធិននារី ក្នុងគ្រប់កិច្ចការ។ លោកជំទាវ បានបន្តទៀតថា៖ ក្រសួងការពារជាតិបានរៀបចំផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្រសួងការពារជាតិ ដំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ បានបង្ហាញពីទស្សនៈវិស័យរយៈពេល៥ឆ្នាំខាងមុខ ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ការទទួលបាននូវតួនាទីភារកិច្ច និងរបៀបនៃការអនុវត្តការងារ ដើម្បីឱ្យយោធិននារីអាចចូលរួមបានដូចជាបុរស។ ក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាព និងការចូលរួមអនុវត្តការងាររបស់យោធិននារី គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះក៏មានយោធិននារី ដែលមានជំនាញបើករថក្រោះ ជំនាញកំាភ្លើងធំ ជំនាញការពារអាកាស ជំនាញសង្រ្គោះ  ជំនាញនគរបាលយុត្តិធម៌ និងជំនាញផ្សេៗជាច្រើនទៀត។ ក្នុងនោះការចូលរួមរបស់យោធិននារីក្នុងកងកម្លាំរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណាល់សង្រ្គាម ក្រោមឆ័ត្រអង្កការសហប្រជាជាតិ គឺមានចំនួនកើនឡើង និងមានការវាយតម្លៃក្នុងលទ្ធផលល្អប្រសើរ។ លោជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើជូនដល់យោធិន នៃកងយោធពលចេមរភូមិន្ទ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបាន ទៅផ្សព្វផ្សាយបន្ត និងប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព។ នៅទីបញ្ចប់ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក៏បានប្រគល់អំណោយជូនដល់តំណាងយោធិននារី និងថតរូបអនុស្សាវរីយ៍ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ