ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មាតុភូមិនិវត្តន៍បន្ទាប់ពីបានអញ្ជើញចូលរួមការតាំងពិព័រណ៍លម្ហសមុទ្រ និងដែនអាកាសអន្តរជាតិឡាំងកាវី ប្រទេសម៉ាឡេស៊ី

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      បន្ទាប់ពីការបានអញ្ជើញចូលរួមការតាំងពិព័រណ៍លម្ហសមុទ្រ និងដែនអាកាសអន្តរជាតិឡាំងកាវី ប្រទេសម៉ាឡេស៊ី រយៈពេល៦ថ្ងៃរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើមាតុភូមិនិវត្តន៍ពីកោះឡាំងកាវី ប្រទេសម៉ាឡេស៊ី មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ ប្រកបដោយសុវត្ថិភាព។ អញ្ជើញទទួលដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានឯកឧត្តម ជាអគ្គលេខាធិការ, អគ្គនាយក, អគ្គនាយករង និងនាយទាហាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។

      ក្នុងដំណើរការចូលរួមតាំងពិព័រណ៍លម្ហសមុទ្រ និងដែនអាកាសអន្តរជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានចូលរួមទស្សនា ពិព័រណ៍លម្ហអាកាស និងដែនសមុទ្រអន្តរជាតិ លីម៉ា ២០២៥(-LIMA-25) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅកោះឡាំងកាវី (Langkawi )ប្រទេសម៉ាឡេស៊ី ។

      សូមបញ្ជាក់ថា៖ ប្រទេសម៉ាឡេស៊ី បានរៀបចំការតាំងពិព័រណ៍ លីម៉ា(Lima)នេះ រៀងរាល់២ឆ្នាំម្តង ដើម្បីបង្ហាញនូវសព្វាវុធ យន្តហោះ នាវា និងសម្ភារៈឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនធំៗលើពិភពលោក មកចូលរួមតាំងពិព័ណ៌ទាក់ទងទៅនឹងវិស័យការពារជាតិផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ