ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន អញ្ជើញចូលរួមការតាំងពិព័រណ៍លម្ហសមុទ្រ និងដែនអាកាសអន្តរជាតិឡាំងកាវី ប្រទេសម៉ាឡេស៊ី 

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមការតាំងពិព័រណ៍លម្ហសមុទ្រ និងដែនអាកាសអន្តរជាតិឡាំងកាវី ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។ អញ្ជើញជូនដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានឯកឧត្តមជាអគ្គលេខាធិការ, អគ្គនាយក, អគ្គនាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។

       ក្នុងដំណើរការចូលរួមតាំងពិព័រណ៍លម្ហសមុទ្រ និងដែនអាកាសអន្តរជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នឹងចូលរួមទស្សនាពិព័រណ៍លម្ហអាកាស និងដែនសមុទ្រអន្តរជាតិ លីម៉ា ២០២៥(LIMA-25) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅកោះឡាំងកាវី (Langkawi )ប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ថា៖ ប្រទេសម៉ាឡេស៊ី បានរៀបចំការតាំងពិព័រណ៍ លីម៉ា(LIMA) នេះ រៀងរាល់២ឆ្នាំម្តង ដើម្បីបង្ហាញនូវសព្វាវុធ យន្តហោះ នាវា និងសម្ភារៈ ឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនធំៗលើពិភពលោក មកចូលរួមតាំងពិព័ណ៌ទាក់ទងទៅនឹងវិស័យការពារជាតិ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ