បន្ទាប់ពីការទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់អស់រយៈពេល ៦ថ្ងៃរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ធ្វើមាតុភូមិនិវត្តន៍ពីរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព
អញ្ជើញទទួលដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានឯកឧត្តម ជាអគ្គលេខាធិការ អគ្គនាយក អគ្គនាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិ ជាច្រើនរូបទៀត។ សុំបញ្ជាក់ថា៖ ក្នុងដំណើរការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងផ្តោតទៅលើកិច្ចពិភាក្សាគោលនយោបាយរក្សាសន្តិភាពនាពេលអនាគត បន្តតាមមាគ៌ា ដែលកំណត់ដោយរបៀបវារៈថ្មី សម្រាប់សន្តិភាព និងកិច្ចប្រជុំកំពូលនាពេលអនាគត។ លើសពីនេះ កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងបង្កើតការសន្យាជាក់ស្តែង សម្រាប់តម្រូវការបច្ចុប្បន្ន និងអនាគត ក្នុងប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការសហប្រជាជាតិប្រចាំឆ្នាំ ២០២៥ ស្ដីពីកិច្ចការរក្សាសន្តិភាពអនាគត នៃកិច្ចការរក្សាសន្តិភាព។ រយៈពេលជាង ៧៥ ឆ្នាំ កិច្ចការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) មានស្នាដៃសំខាន់មួយ ក្នុងការប្រមូលផ្តុំកម្លាំងសកល សម្រាប់ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ សមាជិករបស់ UN បានស្នើអោយមានធ្វើការត្រួតពិនិត្យលើអនាគត នៃគ្រប់ទម្រង់ នៃប្រតិបត្តិការសន្តិភាពក្នុងបរិបទ “កិច្ចព្រមព្រៀងសម្រាប់អនាគត”៕






















