ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន អនុញ្ញាតឲ្យលោកនាយការិយាល័យអនុព័ន្ធយោធាប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ទោ DON GIOVANNI ABDUL RAHMAN នាយការិយាល័យអនុព័ន្ធយោធាប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នៅទីស្ដីការក្រសួងការពារជាតិ។

      ក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកវរសេនីយ៍ទោ DON GIOVANNI ABDUL RAHMAN អនុព័ន្ធយោធាប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមបន្តថា៖ ប្រទេសប្រុយណេជាប្រទេសតូច មានប្រជាជនតិចពិតមែន ប៉ុន្តែមានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនខ្លាំង គួរឲកត់សម្គាល់។ ឯកឧត្តម បានបន្តថា៖ ប្រទេសប្រុយណេ-កម្ពុជា មានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និត ក៏ដូចជាប្រទេសដ៏ទៃទៀតក្នុងប្រទេសអាស៊ានជាបងប្អូន។ ឯកឧត្តមសង្ឃឹមជឿជាក់ថា៖ កម្ពុជា-ប្រុយណេ នឹងបន្តកិច្ចសហប្រតិបត្តិការ  តាមរយៈការផ្លាស់គប្តូរណៈប្រតិភូជាន់ខ្ពស់ ដើម្បីជំរុញអោយទំនាក់ទំនង រវាងក្រសួងការពារជាតិយើងទាំងពីរ មានការអភិវឌ្ឍន៍កាន់តែរីកចម្រើន និងមានភាពជិតស្និត ទាំងក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា លោកវរសេនីយ៍ទោ នាយការិយាល័យអនុព័ន្ធយោធាប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពាំនាំដើម្បីផ្សព្វផ្សាយទៅប្រទេសប្រុយណេ ឲ្យប្រជាជនប្រុយណេមកទស្សនៈកិច្ចប្រទេសកម្ពុជាបានកាន់តែច្រើន។

      លោកវរសេនីយ៍ទោ DON GIOVANNI ABDUL RAHMAN នាយការិយាល័យអនុព័ន្ធយោធាប្រុយណេ បានបញ្ជាក់ថា៖ ជំនួបរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសយើងទាំងពីរ កន្លងមក មានទំនាក់ទំនងយ៉ាងល្អ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ធ្វើដំណើរទស្សនៈកិច្ចប្រទេសប្រុយណេនាឆ្នាំក្រោយៗផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ