ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃខ.ភ.ម អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីអំពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៥។ អញ្ជើញជូនដំណើរគណៈប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមាន ឯកឧត្តម ជាអគ្គលេខាធិការ អគ្គនាយក អគ្គនាយករង និងនាយទាហាន ក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។

      ក្នុងដំណើរការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នឹងផ្តោតទៅលើកិច្ចពិភាក្សាគោលនយោបាយរក្សាសន្តិភាពនាពេលអនាគត បន្តតាមមាគ៌ា ដែលកំណត់ដោយរបៀបវារៈថ្មីសម្រាប់សន្តិភាព និងកិច្ចប្រជុំកំពូលនាពេលអនាគត។ លើសពីនេះ កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងបង្កើតការសន្យាជាក់ស្តែងសម្រាប់តម្រូវការបច្ចុប្បន្ន និងអនាគត ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

      សូមបញ្ជាក់ថា៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គការសហប្រជាជាតិប្រចាំឆ្នាំ២០២៥ ស្ដីអំពីការរក្សាសន្តិភាពនាអនាគត ក្នុងរយៈពេលជាង៧៥ឆ្នាំកន្លងមកនេះ កិច្ចការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) មានស្នាដៃសំខាន់មួយ ក្នុងការប្រមូលផ្តុំកម្លាំងសកល សម្រាប់ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ កាលពីខែកញ្ញា ឆ្នាំ២០២៤ សមាជិករបស់ UN បានស្នើអោយមានការធ្វើការត្រួតពិនិត្យទៅលើអនាគត នៃគ្រប់ទម្រង់ នៃប្រតិបត្តិការសន្តិភាពក្នុងបរិបទ «កិច្ចព្រមព្រៀងសម្រាប់អនាគត» ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ