ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន ជួបអនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា

ហ្វេសបុក
តេឡេក្រាម
វ័តអែប

       នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុញ្ញាតឱ្យ លោក ANDREA BERG អនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ។

       ឯកឧត្តម ភួង ស៊ីផាន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ដំណើរទស្សនៈកិច្ចរបស់លោក អនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា។ ឯកឧត្តម ភួង ស៊ីផាន បានពាំនាំ ផ្ដាំផ្ញើសួរសុខទុក្ខរបស់  ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ  ជូនប្រតិភូទាំងអស់ ដែលបានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា នាពេលឱកាសនេះ និងបានចាត់ទុកដំណើរបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ បាននាំមកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-អឺរ៉ុប ដែរមានការទំនាក់ទំនងគ្នាជាបន្ដបន្ទាប់ក្នុងសម័យបច្ចេកវិទ្យា។

       ឯកឧត្តម  រដ្ឋលេខាធិការ ក្រសួងការពារជាតិ បញ្ជាក់ថា៖ កម្ពុជា-អឺរ៉ុប មានការទំនាក់ទំនងឈានដល់ការអភិវឌ្ឍន៍ទៅមុខជាបន្ដបន្ទាប់ ដើម្បីចែកបទពិសោធន៍គ្នាទៅវិញទៅមក ជួយបណ្ដុះបណ្ដាលសិក្សានាយទាហានបន្ដវេនជំនាន់ក្រោយ មានចំណេះជំនាញលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ កសាងប្រទេសជាតិយ៉ាងល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ មានភាពល្អប្រសើរគួរជាទីមោទនៈភាពខ្លាំងណាស់។ កម្ពុជា-អឺរ៉ុប មានការទំនាក់ទំនងបន្ដទៀត ឲ្យមានសិស្សនិស្សិតបានផ្ដល់នូវការសិក្សានៅប្រទេសអឺរ៉ុបកាន់តែច្រើនឡើង ក៏ដូចជាវិស័យការពារជាតិ ដែរផ្ដល់បច្ចេកទេសដល់កម្ពុជាក្នុងការអភិវឌ្ឍន៍មានភាពជឿនលឿនបន្តបន្ទាប់មកកម្ពុជាដូចបច្ចុប្បន្ន និងនាពេលថ្ងៃអនាគតផងដែ។

       មានមតិឆ្លើយតបវិញ លោក ANDREA BERG អនុប្រធានបេសកកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិកម្ពុជា មកក្នុងថ្ងៃនេះការចូលរួមកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងមានជួយគាំទ្រសហភាពអឺរ៉ុបមកកម្ពុជាក្នុងការចង់ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ