មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      មជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥។ មជ្ឈមណ្ឌលនេះ សាងសង់ឡើង ដើម្បីធានាដល់ការងារពង្រឹងសមត្ថភាព និងការហ្វឹកហ្វឺ  រួមគ្នាកងទ័ពកម្ពុជា-ចិន។ កងទ័ពទាំងពីរមានលទ្ធភាពសហការគ្នាលើការប្រឆាំងភេរវកម្មក្នុងតំបន់ ការពារ និង ទប់ស្កាត់គ្រោះមហន្តរាយ ការសង្គ្រោះមនុស្សធម៌ និងលំហាត់សមយុទ្ធជាដើម។ ភាគីទាំងពីរធានាឱ្យដំណើរ នៃមជ្ឈមណ្ឌលនេះ ប្រកបទៅបានដោយភាពរលូន។ ការសាងសង់ និងដំណើរការប្រើប្រាស់របស់មជ្ឈមណ្ឌល ជាសមិទ្ធផល ដែលកើតចេញមកពីការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរកម្ពុជា-ចិន ស្របតាមច្បាប់ប្រទេសទាំងពីរ ពុំមានការគម្រាមកំហែងដល់អ្នកដទៃ ឬភាគីណាមួយឡើយ។ មជ្ឈមណ្ឌលនេះ មានគុណសម្បត្តិក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត អន្តរជាតិឱ្យកាន់តែប្រសើរឡើង នឹងផ្តល់សមិទ្ធផលសន្តិសុខសកល ដើម្បីអនុវត្តកាតព្វកិច្ច ៕


អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ