ឯកឧត្តម ច័ន្ទ សុភក្ត្រា បើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពក្រុមការងារដឹកនាំ និងជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ ក្រសួងការពារជាតិ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

     ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជា ប្រធានក្រុមការងារដឹកនាំ និងជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ ក្រសួងការពារជាតិ បានអញ្ជើញបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាពក្រុមការងារដឹកនាំ និងជំរុញការអនុវត្តសេចក្តីណែនាំលេខ០០៣ ស្ដីពីវិធានការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅចំពោះយោធិន បទវិន័យទូទៅ និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ និងសេចក្តីសម្រេចបង្កើតក្រុមការងារនេះ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំ ទីស្ដីការក្រសួងការពារជាតិ។

     ឯកឧត្តម ច័ន្ទ សុភត្រា រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានរំលេចនៅក្នុងកិច្ចប្រជុំនោះថា៖ កន្លងមកយើងសង្កេតឃើញ មាននាយទាហាន ពលទាហាន យើងមួយចំនួន ក្នុងនោះមានចាប់ពីនាយទាហានជាន់ខ្ពស់ រហូតដល់ថ្នាក់ក្រោម នៅពុំទាន់បានអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមច្បាប់លក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ នៅឡើយទេ ដោយការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា និងការប្រតិបត្តិលំហាត់របៀបរបស់កងទ័ព ក្នុងពេលបំពេញការងាររដ្ឋបាលរបស់ខ្លួន ពុំទាន់បានឯកភាពគ្នានៅឡើយ។ ទន្ទឹមនឹងនោះដែរ លោកជំទាវ ក៏បានលើកឡើងបន្ថែមទៀតថា៖ ថ្មីៗនេះមាននាយ ពលទាហានមួយចំនួន គ្រងឯកសណ្ឋាន ជាកងយោធពលខេមរភូមិន្ទ និងយកតួនាទី ទៅលេងសើចនៅក្នុងបណ្ដាញសង្គម ដែលប្រការនេះ បានជះឥទ្ធិពលដល់កិត្តិនាម កិត្តិយស របស់កងយោធពលខេមរភូមិន្ទ ពិសេសស្ថាប័នក្រសួងការពារជាតិ។

     ឯកឧត្តម ច័ន្ទ សុភ័ក្រ្តា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន អង្គភាពទាំងអស់ ចំណុះក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយអប់រំ ណែនាំ បទបញ្ជា គោលការណ៍ច្បាប់លក្ខន្តិកៈទូទៅ កងយោធពលខេមរភូមិន្ទ របស់ក្រសួងការពារជាតិ ស្ដីពីការគ្រប់គ្រង វត្តមាន អវត្តមាន ការចេញចូល ការគោរពប្រតិបត្តិ ការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា របស់នាយ-ពលទាហាន របស់ខ្លួន និងបណ្ដាអង្គភាពចំណុះ ដែលចូលរួមឲ្យបានយល់គ្រប់ៗគ្នា អំពីច្បាប់លក្ខន្តិកៈទូទៅនេះ ដើម្បីរួមគ្នាធ្វើកំណែទម្រង់ ក្នុងកងយោធពលខេមរភូមិន្ទ ឱ្យមានរបៀបរៀបរយ ក្នុងពេលបំពេញការងារប្រចាំថ្ងៃ។

     ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តច្បាប់លក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ក៏បានផ្ដាំផ្ញើដល់មេបញ្ជាការ សាម៉ីស្ថាប័ន អង្គភាព និងយោធិនគ្រប់អង្គភាពទាំងអស់ ត្រូវចូលរួមអនុវត្តក្នុងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ចំពោះជំនាញបុគ្គលិក នៃនាយកដ្ឋាន ចំណុះក្រសួងការពារជាតិ ពិសេសស្ថាប័នអង្គភាព កងកម្លាំងកងពលតូចលេខ៧០ ដែលមានតួនាទី ភារកិច្ចការពារក្រសួង និងអគ្គបញ្ជាការរដ្ឋាន ឯកឧត្តម ក៏បានស្នើឲ្យយកចិត្តទុកដាក់ជួយបន្ថែមទៀត លើការពង្រឹងរបៀបរបបសន្តិសុខ លំហាត់របៀប របស់នាយទាហាន ពលទាហាន ដែលមានភារកិច្ចចេញ-ចូល បំពេញការងារក្នុងស្ថាប័នក្រសួងការពារជាតិ អំពីការគ្រងឯកសណ្ឋាន ស្លាកសញ្ញា ឱ្យបានត្រឹមត្រូវ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ