ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ អនុញ្ញាតឱ្យ គណ:ប្រតិភូកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ វៀតណាម ចូលជួបសម្តែងការគួរសម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុញ្ញាតឱ្យ គណៈប្រតិភូកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ វៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ មិញគឿក អតីតប្រធានស្នងការន យោបាយ បញ្ជាការដ្ឋានយោធភូមិភាគទី២ ចូលជួបសម្តែងការគួរសម នៅទីស្ដីការក្រសួងការពារជាតិ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ បានសម្តែងការស្វាគមន៍ ចំពោះគណៈប្រតិភូកងទ័ពស្ម័គ្រចិត្តរណសិរ្ស៤៧៩ វៀតណាម ដែលបានមកបំពេញទស្សនៈកិច្ចនៅប្រទេសកម្ពុជា។ ឯកឧត្តម បានសម្តែងនូវការចងចាំ ចំពោះគុណបំណាច់ នៃការលះបង់សាច់ស្រស់ឈាមស្រស់ អាយុជីវិតរបស់កម្មាភិបាលវីរយុទ្ធជន យុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាលវីរៈយុទ្ធជន យុទ្ធនារី កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយរំដោះប្រទេសជាតិ នាថ្ងៃ ០៧ មករា ១៩៧៩ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ៤៦ឆ្នាំហើយ។

     ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ ឡេ មិញគឿក អតីតប្រធានស្នងការនយោបាយ យោធភូមិភាគទី២ បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋកម្ពុជា ដែលបានថែរក្សា និងពង្រឹងពង្រីកចំណងសាមគ្គីភាព ជាមិត្ត ជាបងប្អូន ប្រទេសភូមិផងជាប់របងគ្នា។ ឯកឧត្តម បាន ជូនពរថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជាទាំងអស់ សូមឆ្នាំថ្មីទទួលបានសុខភាពល្អបរិបូរណ៍ មានសុភមង្គល សម្រេចជោគជ័យគ្រប់ភារកិច្ច សម្រាប់ជាតិមាតុភូមិខ្លួន។ សូមឲ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងបក្សរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា កាន់តែរឹងមាំឋិតថេរជារៀងរហូត។

      ក្នុងឱកាសនោះ ឯកឧត្តម ជៀង អំ បានពាំនាំការផ្ដាំផ្ញើរការសាកសួរសុខទុក្ខពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនប្រតិភូ និងបានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-វៀតណាម ជាបងជាប្អូន ដែលបានរួមសួរសុខទុក្ខគ្នាជារៀងរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានរួចសហការគ្នាជាមួយកងទ័ពកម្ពុជា បានវាយផ្ដួលរលំក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ហើយបានរំដោះប្រជាជន ឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ហើយប្រជាជនកម្ពុជាបានចាត់ទុកថ្ងៃទី៧ មករា ជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ពិតជាមិនរស់រានមាជីវិត ហ្នឹងគ្នានការរីកចម្រើន ការអភវឌ្ឍន៍ប្រទេសដូចសព្វថ្ងៃនេះទេ។ ឯកឧត្តម បានជូនពរឆ្នាំថ្មី ដល់ប្រតិភូសូមទទួលបានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ច សម្រាប់ជាតិមាតុភូមិរបស់ខ្លួន ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ