ប្រតិភូអតីតកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ កងទ័ពប្រជាជនវៀតណាម ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅស្តូបមិត្តភាពកម្ពុជា-វៀតណាម ភ្នំពេញ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គណៈប្រតិភូអតីតកងទ័ពស្ម័គចិត្ត រណសិរ្ស ៤៧៩ កងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឡេ មិញគឿក អតីតប្រធានស្នងការនយោបាយ យោធភូមិភាគទី២ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ រួមនិងកម្មាភិបាលយុទ្ធជន យុទ្ធនារី សមាជិក៤៣រូបទៀត អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុង មុន្នី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាសមាជិកអចិន្ត្រៃយ៍សមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញទៅដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធអតីតកម្មាភិបាល វីរៈយុទ្ធជន-យុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ពលីជីវិត បំពេញកាតព្វកិច្ចអន្តរជាតិ ក្នុងបុព្វហេតុជួយរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបវាលពិឃាត ប្រល័យពូជសាសន៍ជាតិឯង កម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ប៉ុលពត ក្នុងអំឡុងឆ្នាំ១៩៧៩ នៅស្តូបមិត្តកម្ពុជា-វៀតណាម នាទីក្រុងភ្នំពេញ។

      ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយ របស់គណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ អតីតកម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម បន្ទាប់ពីបានស្មឹងស្មាតមួយនាទី ដើម្បីដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធរួចមក ឧត្តមសេនីយ៍ទោ ឡេ មិញគឿក បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋកម្ពុជា ដែលបានថែរក្សា និងពង្រឹងពង្រីកចំណងសាមគ្គីភាព ជាមិត្ត ជាបងប្អូន ប្រទេសភូមិផងជាប់របងគ្នា ហើយចងចាំនៅគុណបំណាច់ នៃការលះបង់សាច់ស្រស់ឈាមស្រស់ អាយុជីវិតរបស់កម្មាភិបាលវីរយុទ្ធជន យុទ្ធនារី កងទ័ពស្ម័គ្រចិត្តវៀតណាម និងកម្មាភិបាលវីរៈយុទ្ធជន យុទ្ធនារី កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរួមគ្នាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយរំដោះប្រទេសជាតិ នាថ្ងៃ ០៧ មករា ១៩៧៩ ដែលគិតរហូតមកដល់ពេលនេះមានរយៈពេលជាង ៤៦ឆ្នាំហើយ។

      ឆ្លៀតក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ ដែលនិងខិតជិតចូលមកដល់នាពេលខាងមុខ ជំនួសមុខឱ្យគណៈប្រតិភូអតីតកងទ័ពស្ម័គចិត្តរណសិរ្ស ៤៧៩ កងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ទោ ឡេ មិញគឿក បានគោរពជូនពរថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំទាំងអស់ សូមឆ្នាំថ្មីទទួលបានសុខភាពល្អបរិបូរណ៍ មានសុភមង្គល សំណាងល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច សម្រាប់ជាតិមាតុភូមិខ្លួន។ សូមឲ្យទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាងបក្សរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃប្រទេសទាំង២ វៀតណាម-កម្ពុជា កាន់តែរឹងមាំ ឋិតថេរជារៀងរហូត ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ