ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញដឹកនាំប្រតិភូក្រសួងការពារជាតិវិលត្រឡប់មកពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ហ្វេសបុក
តេឡេក្រាម
វ័តអែប

      បន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការយោធារួម​ កម្ពុជា-ហ្វីលីពីន អស់រយៈពេល៣ថ្ងៃរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ  នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ ប្រកបដោយសុវត្ថិភាព។ អញ្ជើញទទួលដំណើរប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានឯកឧត្តម ជាអគ្គលេខាធិការ, អគ្គនាយក, អគ្គនាយករង និងនាយទាហាន នៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត។

      សូមបញ្ជាក់ថា៖ ដំណើរការចូលរួមកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការយោធារួម កម្ពុជា-ហ្វីលីពីន លើកទី៤ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានជួបប្រជុំជាមួយអនុរដ្ឋមន្រ្ដីការពារជាតិហ្វីលីពីន ព្រមទាំងចូលជួបសម្ដែងការគួរសម រដ្ឋមន្រ្ដីការពារជាតិហ្វីលីពីនផងដែរ។ សូមរំលឹកឡើងវិញថា៖ កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការយោធារួម កម្ពុជា-ហ្វីលីពីន លើកទី៤នេះ ប្រតិភូនឹងផ្លាស់ប្តូរទស្សនជាមួយហ្វីលីពីន ស្តីពី៖ យុទ្ធសាស្រ្តការពារជាតិ និងគោលជំហរគោលនយោបាយការពារជាតិកម្ពុជា, បញ្ហាប្រឈមផ្នែកសន្តិសុខផ្នែកបច្ចេកវិទ្យា ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី៖ មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានបូក (ADMM/ADMM-Plus), លើកិច្ចសហប្រតិបត្តិការទ្វេភាគី៖ មានការផ្លាស់ប្តូរប្រតិភូជាន់ខ្ពស់, ការបង្កើនសមត្ថភាព និងការផ្លាស់ប្តូរផ្នែកហ្វឹកហ្វឺនអប់រំ, ការបើកការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំនៅហ្វីលីពីន និងការត្រៀមទទួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីនផងដែរ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ